ក្រុមហ៊ុនលំដាប់យក្សSJ Groupគ្រោងវិនិយោគលើវិស័យ ចំនួន៤នៅកម្ពុជា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនលំដាប់យក្សSJ Groupបានបង្ហាញពីបំណង ក្នុងការវិនិយោគលើវិស័យកសិកម្ម ថាមពលបៃតង ការដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា។

ព័ត៌មានដ៏ល្អនេះ ត្រូវបានលើកឡើងដោយ លោក Hong Kian Lim នាយកប្រតិបត្តិក្រុមហ៊ុន SJ Group របស់ប្រទេសសិង្ហបុរី ក្នុងពេលលោក និងលោកClement Yang អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស Manhattan  ចួលជួបពិភាក្សាការងារជាមួយលោកឧប​នាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី៩ មេសា។

ក្នុងឱកាសជំនួបនេះ ក្រុមហ៊ុនបានបង្ហាញអំពីគម្រោងផែនការក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដោយគ្រោងសិក្សា និងសហការជាមួយក្រុមហ៊ុនធំៗ តួយ៉ាងដូចជាក្រុមហ៊ុន SJ Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ចាស់ទុំ ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទីក្រុងមួយចំនួននៅលើពិភពលោក ដូចជាតំបន់សេដ្ឋកិច្ចពិសេស Suzhou Industrial Park នៅទីក្រុងជាងស៊ូ ប្រទេសចិន។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍រាល់ការស្នើសុំសម្របសម្រួ​លលើគម្រោងវិនិយោគនានា ដែលគ្រោងនឹងដាក់ទុនមកកម្ពុជា  សំដៅធ្វើយ៉ាងណា ឱ្យគម្រោងវិនិយោគរបស់វិនិយោគិន ទទួលបានជោគជ័យ អនុលោមទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here