អ្នកជំនាញព្រមានប្រជាពលរដ្ឋ កុំខ្ចីប្រាក់ពីស្ថាប័នមួយទៅស្ថាប័នមួយ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ

0

        ដោយៈ និស្ស័យ

        ភ្នំពេញៈ លោកសុខ វឿន នាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុLOLC បានលើកចិត្តប្រជាពលរដ្ឋ ប្រើប្រាស់កម្ចីតែ១ស្ថាប័ន ហើយត្រូវប្រើប្រាស់កម្ចីនោះឱ្យចំគោលដៅ និងតម្រូវការជាក់ស្តែងក្នុងសកម្មភាពរស់នៅ។

លោកបានមានប្រសាសន៍ឲ្យដឹង កាលពីពេលថ្មីៗនេះថា បើយើងពិនិត្យឃើញអតិថិជន សងបំណុលស្ថាប័នមួយមិនកើតហើយ គឺយើងប្រាប់គាត់កុំឱ្យទៅខ្ចីបំណុល នៅស្ថាប័នផ្សេ​ង​មកសងបំណុលស្ថាប័ន ដែលខ្លួនកំពុងជំពាក់ហ្នឹងឡើយ​។ ​
លោកសុខ វឿនបានពន្យល់ថា ប្រសិនបើប្រជាពលរដ្ឋមានបញ្ហាក្នុងសងត្រឡប់ ជាមួយស្ថាប័នញហិរញ្ញវត្ថុណាមួយហើយ សូមកុំព្យាយាម ទៅរកប្រភពកម្ចីពីកន្លែងណាផ្សេងទៀត។ ផ្ទុយទៅវិញ ពលរដ្ឋ ត្រូវព្យាយាមរកដំណោះស្រាយបំណុល តែជាមួយស្ថាប័នហិរញ្ញវត្ថុដែលខ្លួនបានជំពាក់នោះ។

លោកបញ្ជាក់ថា “យើងមិនត្រូវលើកដាក់បំណុល ដោយយកពីឆ្វេងទៅសងសាំ្ត ឬយកពីស្តាំសងឆ្វេងឡើយ។ ការធ្វើបែបនេះ មិនយូរទេពលរដ្ឋ នឹងមានបំណុលវ័ណ្ឌ “ក” មានបំណុលច្រើនលើសលុប”។​លោកបន្តថា “អីចឹងហើយ បានជាយើងព្យាយាមអប់រំពលរដ្ឋលើចំណុចទាំងនេះ ដោយណែនាំពួកគាត់ប្រើប្រាស់កម្ចីឱ្យចំគោលដៅ ដោយកុំប្រើប្រាស់កម្ចីទៅទិញបំណុល ដូចជាយកទៅលេងល្បែង ឬទំនិញផ្សេងៗ ដែលមិនមែនជាតម្រូវការចំបាច់ ក្នុងជីវភាពរស់នៅ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here