បុរីវិមានសំណាងផ្តល់ក្តីស្រលាញ់ផ្សារភ្ជាប់ជីវិត និងធម្មជាតិ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការសាងសង់សំណង់លំនៅដ្ឋាន ដែលមានតែបេតុង ដោយបំភ្លេចចោលបរិស្ថានបៃតង ហាក់ឈានមកហួសសម័យកាលហើយ។

ការផ្លាស់ប្តូរអាកាសធាតុ ការបម្រែប្រួលបរិយាកាសផែនដី និងរសនិយម ក្នុងការរស់នៅផ្សារភ្ជាប់នឹងធម្មជាតិ ជាអ្វីដែលអ្នកអភិវឌ្ឍន៍ឆ្លាតវៃតែងគិត និងបំពេញតាមតម្រូវការអតិថិជន។

-->

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍័បុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងថា បុរីវិមានសំណាង សាងសង់លើផ្ទៃដីទំហំ២៥ហិកតា ដោយរក្សាទុកផ្ទៃដីជិត៤០ភាគរយ សម្រាប់រៀបចំសួនច្បារ ព្រែកធម្មជាតិ និងដាំដើមឈើធំៗលំអរក្នុងបុរី។លោកបន្តថា “ក្នុងទំហំដីដ៏ធំនេះ បុរីសាងសង់ផ្ទះវីឡាតែជាង៤០០ប៉ុណ្ណោះ ដើម្បីទុកដីសាធារណៈ និងបរិស្ថានបៃតងឲ្យបានច្រើន សម្រាប់ផ្តល់ផាសុខភាពក្នុងការរស់នៅ”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា យើងផ្តោតលើអភិជនសម័យថ្មី ដែលពួកគេអាចមានលុយចន្លោះពី៤០ ទៅ៥០ម៉ឺនដុល្លារ អាចទិញផ្ទះសម្រាប់ផ្តល់នូវផាសុខភាព ក្នុងក្រុមគ្រួសាររបស់ពួកគេ ស្របពេលទំហំទឹកប្រាក់ប៉ុណ្ណឹង មិនអាចទិញវីឡានៅកណ្តាលរាជធានីបានធំ និងស្រស់ស្អាតបែបនេះឡើយ។

បុរីវិមានសំណាងមានព្រែកធម្មជាតិ ហូរកាត់ប្រវែង១០០០​ម៉ែត្រ ដែលមានទឹកហូរជាប្រចាំ និងបាននិងកំពុងរៀបចំសួនច្បារ ដាំដើមឈើធំៗ សម្រាប់ផ្តល់ជាម្លប់ ក៏ដូចជាផ្តល់បរិយាកាសរស់នៅយ៉ាងមនោរម្យដល់អតិថិជន។បុរីនេះស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ និងមានចម្ងាយប្រមាណ២៥០០ម៉ែត្រ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕