សេដ្ឋវិទូព្រមានថា សេដ្ឋកិច្ចថៃកំពុងធ្លាក់ចូលទៅក្នុងវិបត្តិដូចប្រទេសជប៉ុនកាលពីទសវត្សរ៍ឆ្នាំ១៩៩០

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច SCB EIC របស់ធនាគារ Siam Commercial Bank (SCB) បានលើកឡើងពីការព្រួយបារម្ភថា សេដ្ឋកិច្ចរបស់ប្រទេសថៃ អាចនឹងឈានដល់ដំណាក់កាល“Lost Decades”។

ដោយទាញចេញពីបទពិសោធន៍ របស់ប្រទេសជប៉ុន ធនាគារ SCB EIC ព្រមានថា ប្រទេសថៃអាចប្រឈមនឹងការជាប់គាំងសេដ្ឋកិច្ច រហូតដល់ឆ្នាំ២០៥០។ ប្រទេសជប៉ុនបានឈានចូលដល់ដំណាក់កាលខាងលើ បន្ទាប់ពីផ្ទុះវិបត្តិពពុះតម្លៃអចលនទ្រព្យ ចាប់ពីឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩១។

-->

ក្រុមសេដ្ឋវិទូប្រើប្រាស់ពាក្យ “Lost Decades” ដើម្បីពិព ណ៌នា អំពីបញ្ហាសេដ្ឋកិច្ចសំខាន់ចំនួន២ របស់ប្រទេសជប៉ុនក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ រួមមាន ការអូសបន្លាយយូរនៃកំណើនសេដ្ឋកិច្ចទាប និងការបាត់បង់ទំនុកចិត្ត ក្នុងចំណោមប្រជាជនជប៉ុន ដែលនាំឱ្យពួកគេខិតខំសន្សំប្រាក់ និងកាត់បន្ថយការចំណាយ។

វិបត្តិ​ពពុះតម្លៃ​អចលនទ្រព្យ ​​បាន​ជះឥទ្ធិពល​អាក្រក់ដល់​​គ្រួសារក្នុងប្រទេសជប៉ុន និងនាំឱ្យ​ប្រទេស​ជប៉ុន​ជួបប្រទះ​ការ​ជាប់គាំង​សេដ្ឋកិច្ច​ ដែល​អូសបន្លាយ​អស់រយៈពេល​ជាង​៣ទសវត្សរ៍កន្លងមក។

ប្រសិនបើគេប្រៀបធៀបសេដ្ឋកិច្ចថៃ ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិ ជំងឺរាតត្បាតកូវីដ-១៩  ជាមួយនឹងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ក្នុងអំឡុងពេលផ្ទុះវិបត្តិពពុះ អចលនទ្រព្យបង្ហាញថា កំណើនGDP និងទំនុកចិត្តរបស់វិស័យឯកជននៅក្នុងប្រទេសទាំង២ បានធ្លាក់ចុះស្រដៀងគ្នា និងមិនមានសញ្ញាអាចត្រលប់ទៅរកនិន្នាការ មុនវិបត្តិវិញបានឡើយ។

លោក Somprawin Manprasert បានព្រមានថា ប្រធានសេដ្ឋវិទូរបស់មជ្ឈមណ្ឌល SCB EIC បានលើកឡើងថា  “សេដ្ឋកិច្ចរបស់ប្រទេសថៃ អាចធ្លាក់នឹងចូលទៅក្នុងគន្លង ដូចសេដ្ឋកិច្ចជប៉ុន ស្របពេលកំណើនសេដ្ឋកិច្ច  និងទំនុកចិត្តវិស័យឯកជនថៃកំពុងធ្លាក់ចុះ”៕

ប្រភព: Bangkok Post