ដោយៈ គង់ ម៉ាលីនណា
ប្រទេសចិនៈ ទីក្រុងសៀមរាប ដ៏ស្រស់ប្រិមប្រិយរួមទាំងសិល្បៈទស្សនីយភាពខ្មែរ ជាច្រើនទម្រង់បាននិងកំពុងបង្ហាញនៅក្នុងពិព៌ណចិន អាស៊ាន នៅទីក្រុងណានីង ប្រទេសចិន។
តំណាងរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងពិព៌ណដ៏ធំនេះ មានការចូលរួមពីលោកឧបនាយករដ្ឋមន្រ្តីវង្សី វិស្សុត រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវចម និម្មលរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមន្រ្តីពាក់ព័ន្ឋជាច្រើនទៀត។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានរៀបចំសាងសង់ពន្លាជាតិ (Cambodia National Pavilion) ទំហំ ១៦០ម៉ែត្រការ៉េ ដោយជ្រើសរើសខេត្តសៀមរាប ជាទីក្រុងស្រស់ប្រិមប្រិយ ដើម្បីបង្ហាញអំពីវប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។
ការរចនាពន្លាជាតិកម្ពុជា៖ ក្រុមការងារបានបំផុសគំនិត ដោយជ្រើសរើសយកប្រាសាទនាគព័ន្ធ។ ប្លង់បាតនៃពន្លាជាតិកម្ពុជារួមមាន៖ ១- ច្រកចូល (អមដោយបង្គោលសីមា ចំនួន៦ មានរចនាបទ ពីប្រាសាទចៅសាយទេវតា, ក្លោងទ្វាកណ្តាលគឺជាក្លោងទ្វាប្រាសាទព្រះខ័ណ្ឌ) ២- ការដាក់តាំងផលិតផល (មាន Kiosk Digital Signage ចំនួន២, Product Information Digital Signage ចំនួន៤ និងធ្នើដាក់តាំងផលិតផលកម្ពុជា ចំនួន៨មុខ (គ្រាប់ល្ង, សណ្តែកក្រហម, សណ្តែកខ្មៅ, អំបិល, គ្រាប់ស្វាយចន្ទី, សណ្តែកខៀវ, ម្រេចកំពត, អង្ករផ្កាម្លិះ) អមដោយ Digital Screen សម្រាប់បញ្ចាំងព័ត៌មានផលិតផល និងវីដេអូនានាពាក់ព័ន្ធនឹងឧបករណ៍ភ្លេងខ្មែរ)។
៣- នាគផុសនៅកណ្តាល (ខ្លួននាគធ្វើ Lightbox ដែលមានផ្ទាំងរចនាផ្សព្វផ្សាយពីផលិត ផលសក្តាលនុពលរបស់កម្ពុជា ដែលរួមមាន (អង្ករ, ស្វាយចន្ធី, ម្រេចកំពត, និងស្ករត្នោតកំពង់ស្ពឺ), នៅកណ្តាល នាគ មានរូបសំណាកព្រះលោកេសូរ ជាព្រះពោធិសត្វនៅក្នុងពុទ្ធសាសនាមហាយាន ដែលជាអ្នកសង្រ្គោះសត្វលោក, បាតក្រោមមានជា PVC យក Pattern ជាថ្មប្រាសាទ) និង៤- Alibaba Stage៖ មានរៀបចំជា Banner ទំហំ 2.81m X 1.78m រំលេច សារអបអរសាទរផលិតផលកម្ពុជាចូលទីផ្សារពិភពលោកតាមរយៈថ្នាល Alibaba.com។
បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំឱ្យមាន មា នការសម្តែងសិល្បៈ ដោយសិល្បៈករ-សិល្បៈការិនី មកពីក្រ សួងវប្បធម៌និងវិចិត្រសិល្បៈ ជាប់ជាប្រចាំជូនភ្ញៀវទស្សនា ដោយប្រភេទសម្តែងមាន១០ របាំ រួមមាន របាំជូនពរ, គោះត្រឡោក, រស្មីដួងច័ន្ទ, ក្រម៉ា, អប្សរា, វិធី (សហសម័យ), ក្ងោកសិល្ប៍, គែន, សែនដាំស្រូវ, និង ភ្លេចមិនបាន៕