ក្រុមហ៊ុនអឺបេនលែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុកនៅកម្ពុជា បានប្រកាសបើកដំណើរការទីតាំងពង្រីកថ្មីនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង នៅក្នុងចុងឆ្នាំ 2024 នេះ។ ការបង្កើតទីតាំងពង្រីកថ្មីដ៏គួរឱ្យរំភើបមួយនេះមានគោលបំណងដើម្បីបង្កើននូវបទពិសោធន៍ទិញទំនិញកាន់តែប្រសើរជាងមុន ដោយបង្កើតឱ្យមានទីតាំងហាង និងកន្លែងកម្សាន្តសាធារណៈថ្មីៗបន្ថែមទៀតក្នុងការផ្តល់ជូននូវជម្រើសកាន់តែសម្បូរបែបសម្រាប់អតិថិជនរបស់ខ្លួន។


សព្វថ្ងៃនេះផ្សារទំនើប ខេ ម៉ល វេង ស្រេង ស្វាគមន៍ភ្ញៀវទិញទំនិញប្រមាណ 6,300 នាក់ជារៀងរាល់ថ្ងៃ មានទីតាំងចតរថយន្តធំទូលាយ អាចដាក់រថយន្តបានជាង 300 គ្រឿង និងម៉ូតូចំនួន 700 គ្រឿង ដែលបាននេងកំពុងតែពង្រឹងវត្តមានរបស់ខ្លួនជាទីកន្លែងជួបជុំ និងសម្រាកកម្សាន្ត ដ៏សំខាន់មួយនៅក្នុងតំបន់់ ISI PARK វេង ស្រេង ដែលជាតំបន់ពាណិជ្ជកម្មចម្រុះដ៏រស់រវើកមួយ ដែលរួមមានអគារការិយាល័យ ISI TOWER, កីឡដ្ឋានបាល់ទាត់ AIA និងផ្ទះអាជីវកម្មចន្ទគីរី។

ផ្សារទំនើប ខេ ម៉ល វេង ស្រេង ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតសម្រាប់បម្រើដល់សហគមន៍ជុំវិញតំបន់ដែលមានអ្នករស់នៅជាង 500,000 នាក់ និងជាគោលដៅជួបជុំគ្រួសារ និងមិត្តភក្តិពិសាអាហារដ៏ល្អបំផុតជាមួយហាងល្បីៗជាង 43 រួមមាន ហាងកាហ្វេ BROWN, The Pizza Company, Marugame Udon, ភោជនីយដ្ឋានថៃ Kai Zaab, Kungfu Kitchen, KaiXin, រោងភាពយន្ត Legend, Master Suki Soup និងហាងទំនិញផ្សេងៗជាច្រើនទៀត។
-->