ដោយៈ គង់ សូរិយា
ភ្នំពេញៈ ផ្លូវជាតិ ឬផ្លូវខេត្តដើរតួនាទីសំខាន់ក្នុងការសម្រួលចរាចរណ៍ និងលើកកំពស់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើសមាហរណកម្មតំបន់មួយទៅតំបន់មួយ។
ផ្លូវខេត្តលេខ១៤៦B គឺជាខ្សែផ្លូវវាងក្រុង ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
-->