ក្រសួងទេសចរណ៍ និងអ្នកមានឥទ្ធិពលល្បីៗ១៦រូបរបស់កម្ពុជា ចិន សហការគ្នាផ្សព្វផ្សាយសក្ដានុពលកម្ពុជាទៅកាន់ប្រទេសចិន និងពិភពលោក

0

[English Below] សមាគមយុវជនឌីជីថលកម្ពុជា-ចិន (CCDYA) និង KOLs ល្បីៗរបស់កម្ពុជា-ចិន ១៦រូប ដែលមានអ្នកគាំទ្រសរុបជាង ១០លាននាក់ សហការចូលរួមគាំទ្រ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសក្នុងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង( Green Season) ជូនដល់ប្រជាជនចិន និងពិភពលោកទាំងមូល។

នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន អ្នកឧកញ៉ា លីម ហ៊ួរនីតូ និងលោក Li Zhen សហប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន ព្រមទាំង KOLs ល្បីៗរបស់ប្រទេសកម្ពុជា និងប្រទេសចិន ចំនួន ១៦រូប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ ព្រមទាំងស្នើសុំអនុសាសន៍ណែនាំមុននឹងក្រុម KOLs កម្ពុជា ចិន ទៅចូលរួមកម្មវិធី Z Generation Lancang- Mekong Short Video XIU Event ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនចិននៅខេត្តយូណាន និងពិភពលោកទាំងមូល។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមាគម ដែលបានចូលរួមចំណែកផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌កម្ពុជា ជាពិសេសក្នុងរដូវកាលបៃតងទៅដល់ប្រជាជនចិន និងពិភពលោកទាំងមូល។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ KOLs និង Influencers កម្ពុជា ចិន ដែលបានជួយ និងបន្តជួយផ្សព្វផ្សាយពីព័ត៌មានពិតរបស់ប្រទេសកម្ពុជា និងជួយលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយតាមរយៈការផលិតមាតិការូបភាព និងវីដេអូល្អៗ ជាពិសេសការចូលរួមសហការផ្សព្វផ្សាយអំពីកម្ពុជា ជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជម្រើសការស្នាក់នៅ និងការកម្សាន្តដ៏សំបូរបែប ម្ហូបអាហារដ៏មានឱជារស ដែលជំរុញឱ្យទេសចរអន្តរជាតិ និងជាពិសេសប្រជាពលរដ្ឋចិន អញ្ជើញមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។
ជាលទ្ធផលនៃជំនួប ភាគីទាំងពីរក៏បានយល់ព្រមក្នុងការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងឌីជីថល នាពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តីបានគាំទ្រលើគម្រោងនៃការរៀបចំឱ្យមានព្រឹត្តិការណ៍ KOLs កម្ពុជា ចិន របស់សមាគម ដែលគ្រោងនឹងរៀបចំនៅអំឡុងខែកញ្ញា-តុលា ឆ្នាំ២០២៥ ស្របតាមឆ្នាំទេសចរណ៍កម្ពុជា-ចិន ដែលត្រូវបានបើកជាផ្លូវការកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។

The Cambodia-China Digital Youth Association (CCDYA) and 16 prominent Cambodian-Chinese KOLs, with a total following of 10 million, have united to support and promote Cambodia’s tourism potential—especially through the “Visit Cambodia in the Green Season” campaign, targeting both Chinese and global audiences.

On the afternoon of June 17, 2025, H.E. HUOT Hak, Minister of Tourism, welcomed Oknha Nito H. Lim and Mr. LI Zhen, Co-Chairs of CCDYA, along with the 16 well-known KOLs from Cambodia and China. The delegation met to exchange greetings and discuss cooperation in promoting tourism. They also sought recommendations ahead of their participation in the “Z Generation Lancang-Mekong Short Video XIU Event,” which aims to showcase Cambodia’s tourism potential to audiences in Yunnan Province and around the world. H.E. Minister expressed his gratitude and high appreciation for the association’s efforts in promoting Cambodian tourism and culture—especially during the Green Season to Chinese and international communities. H.E. Minister also thanked the Cambodian and Chinese KOLs and influencers for spreading accurate information about Cambodia and counter misinformation through quality visual and video content. Their collaboration highlights Cambodia as a peaceful country with political stability, strong public security, development across all factors, warm hospitality, diverse accommodations and entertainment, and delicious cuisine—all of which encourage more international and especially Chinese tourists to visit Cambodia.

As a result of the meeting, both parties agreed to explore the possibility of signing a Memorandum of Understanding on future cooperation in tourism and digital promotion. H.E. Minister also expressed support for CCDYA’s plan to organize a Cambodia-China KOL event in September–October 2025, aligning with the officially launched Cambodia-China Tourism Year, which began on May 24, 2025.

#Cambodia
#ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍
#ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព
#បគ្គលម្នាក់ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់
#ទសសនារដូវកាលបៃតងកម្ពុជា
#visitgreenseasoncambodia

LEAVE A REPLY

Please enter your comment!
Please enter your name here