ចំណេះដឹង​! ​តើ​ចំណេះដឹង​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​បែប​ណា​?​

0

​ដោយ ​វុត្ថា

​ភ្នំ​ពេញ៖​ ​ទេសាភិបាល​រង​ធនាគារជាតិនៃកម្ពុជា​បាន​ឲ្យដឹង​ថា​ ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​សំដៅ​ដល់​ចំណេះដឹង​និង​ជំនាញ​គ្រប់គ្រង​ ​ក្នុង​ការចាត់ចែង​និង​ការ​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ​ឱ្យ​បាន​ត្រឹមត្រូវ​និង​ឆ្លាតវៃ​ ​ដែល​ជាផ្នែក​ដ៏​សំខាន់​មួយ​នៃ​ជីវិត​ ​និង​ជីវភាពរស់នៅ​របស់​ប្រជាជន​។​ ​

​លោកស្រី​ ​នាវ​ ​ច័ន្ទ​ថា​ណា​ ​ទេសាភិបាល​រង​ ​ធនាគារជាតិនៃកម្ពុជា​ ​នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្តី​ពី​ ​“​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​”​ ​នៅ​ថ្ងៃទី​ ​២៣​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩​ ​បាន​ឲ្យដឹង​បន្ត​ទៀត​ថា​ ​ចំណេះដឹង​និង​ជំនាញ​ជា​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ​ ​គឺជា​ការ​ចេះគិតគូរ​អំពី​ចំណូល​ចំណាយ​ ​ព្រមទាំង​ចេះ​ធ្វើ​ផែនការ​ចំណាយ​ ​សមស្រប​ទៅ​នឹង​ចំណូល​របស់​ខ្លួន​។​ ​

​លោកស្រី​ពន្យល់​បន្ថែម​ថា​ ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​នឹង​រួមចំណែក​ដល់​ការ​លើកកម្ពស់​ក​ម្រិ​តប​រិយា​ប័ន្​ន​ហិរញ្ញវត្ថុ​ ​ដោយ​ជំរុញ​ឱ្យ​ប្រជាជន​អាច​ទទួល​បាន​ ​និង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​បាន​កាន់តែ​ច្រើន​។​ ​ប៉ុន្ដែ​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ក៏​ត្រូវ​មាន​កាតព្វកិច្ច​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ ​ប្រកបដោយ​ការទទួលខុសត្រូវ​ ​និង​តម្លាភាព​ ​ព្រមទាំង​ធានា​ថា​សិទ្ធិ​ ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នកប្រើ​ប្រាស់​សេវា​ហិរញ្ញវត្ថុ​ ​ត្រូវ​បានការ​ពារ​យ៉ាង​ត្រឹមត្រូវ​។​ ​ម្យ៉ាងវិញទៀត​ ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​ក៏​នឹង​ជួយ​ជំរុញ​ឱ្យ​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ ​តាមរយៈ​ការ​ពង្រឹង​វិន័យ​ទីផ្សារ​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here