ក្រសួងទេសចរណ៍​ចុះ​ ​MOU​ ​ជាមួយ​ធនាគារ​ចិន​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​

0

ដោយ​ ​នៅ​ ​វឌ្ឍនា

ប៉េកាំង​៖​ ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​កម្ពុជា​ ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​លោក​ ​LIN​ ​JINGZHEN​ ​អនុប្រធាន​ប្រតិបត្តិ​របស់​ធនាគារ​ចិន​ ​(​Bank​ ​of​ ​China​)​ ​លើ​កិច្ច​សហប្រតិបត្តិ​ការ​ទេសចរណ៍​ ​ឆ្នាំ២០១៩​-​២០២១​ ​ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ ​និង​លោក​ ​LIU​ ​LIANGE​ ​ប្រធាន​ធនាគារ​ចិន​។​



អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែល​ចុះហត្ថលេខា​ដោយ​លោក​ថោង​ ​ខុន​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​នេះ​ ​ឆ្លើយតប​នឹង​សកម្មភាព​នៃ​ការជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​អបអរ​ឆ្នាំ​វប្បធម៌​ទេសចរណ៍​កម្ពុជា​-​ចិន​ ​២០១៩​ ​ដែល​អត្ថន័យ​ផ្តោត​សំខាន់​ទៅលើ​ការងារ​សំ​ខាន់​ៗ​ចំនួន៥​ ​រួមមាន​ ​ទី១​.​ ​ការបង្កើត​ផលិតផល​ ​ទីផ្សារ​ ​និង​ផ្សព្វផ្សាយ​។​ ​ទី២​.​ ​ជួយ​សម្រួលការ​បង្កើត​ការ​បង់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​ ​ឬ​តាម​ប្រព័ន្ធ​ឌី​ជិត​ថល​ ​ដូចជា​ ​Union​ ​Pay​,​ ​WeChat​ ​Pay​,​ ​AliPay​ ​ដើម្បី​ដាក់ឲ្យ​ប្រើ​បា្រស់​ដោយ​ប្រតិបត្តិ​ករ​ទេសចរណ៍​ ​ដូចជា​ ​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ ​ទីភ្នាក់ងារ​ទេសចរណ៍​ ​និង​នៅ​តាម​គោលដៅ​ទេស​ចរ​ណ៍​ផ្សេង​ៗ​ ​ដើម្បីឲ្យ​ស្របតាម​តម្រូវការ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​។​

ទី៣​.​ ​ជំរុញ​ការ​តភ្ជាប់​ផ្លូវអាកាស​ទៅ​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗ​។​

ទី៤​.​ ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​និង​ការ​អភិវឌ្ឍ​សមត្ថភាព​មន្រ្តី​សាធារណៈ​ ​និង៥​.​ ​ជំរុញ​ ​និង​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​រូ​បិយ​បណ្ណ​យ័​នក្នុង​វិស័យ​ទេសចរណ៍​ ​និង​សកម្ម​ភាព​ផ្សេង​ៗ​ទៀត​ ​ដើម្បី​គាំទ្រ​ ​និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

ឆ្នាំ២០១៨​ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​ ​៦.២លាន​នាក់​ ​ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​ចិន​ជាង​ ​២លាន​នាក់​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here