(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ២០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ សម្រាប់ជួយដល់ប្រជាជនស៊ីវិលដែលកំពុងភៀសសឹក នៅកម្ពុជា ដោយសារសង្គ្រាមនៅព្រំដែន។
សូមជម្រាបថា កាលពីរសៀលថ្ងៃដដែលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានសម្រេចផ្តល់ថវិកាចំនួន ៣០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាដែលកំពុងភៀសសឹក ដោយសារសង្គ្រាមនៅតាមព្រំដែនផងដែរ៕