ខេត្តព្រះសីហនុទទួលបានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយបន្ថែមទៀតក្នុងតម្លៃជាង៥០លានដុល្លារ

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ  ជាដំណឹងរីករាយមួយ សម្រាប់អ្នករស់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលទទួលបាននូវតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ ដែលនឹងផ្តល់ឱកាសការងារសរុបប្រមាណ៧.០០០កន្លែង។

ព័ត៌មានដ៏ល្អនេះ ត្រូវបានលើកឡើងក្នុងប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ លើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសអាយអេសអាយ (ISI SEZ) របស់ក្រុមហ៊ុនហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.ក ដែលមានទីតាំងស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រជុំនេះ លោកឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីនហនុ បានស្នើឱ្យអង្គប្រជុំទាំងមូល បានការចាប់អារម្មណ៍ទៅលើការគ្រប់គ្រងបរិស្ថាន និងវិធានការនានាដែលចាំបាច់ត្រូវដាក់ចេញ ដើម្បីកាត់បន្ថយផលវិបាកដែលជៀសមិនផុត។

ជាលទ្ធផល ស្របជាមួយនឹងការគាំទ្រចំពោះគម្រោងនេះ តំ​ណាងក្រសួង និងស្ថាប័នទាំងអស់បានចូលរួមមតិយោបល់ និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួន ធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅមុខ មានផលប៉ះពាល់ជាអប្បបរមា និងមាននិរន្តរភាព។

កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.ក ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសISI នៅលើផ្ទៃដីសរុបប្រមាណ២០៦ហិកតា។ គម្រោងនេះ មានទុនវិនិយោគសរុបប្រមាណ៥០.៥០០.០០០ដុល្លារអាមេរិក ដែលត្រូវបានរំពឹងថានឹងផ្តល់ឱកាសការងាររហូតដល់៧.០០០កន្លែងបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here