តើមហាសេដ្ឋីអចលនទ្រព្យដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទាំង៥រូប ក្នុងតំបន់អាសុី មានឈ្មោះអ្វីខ្លះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាបានបង្ហាញថា មហាសេដ្ឋីជាច្រើនក្នុង​តំបន់​អាសុី​បានបោះ​ទុន​វិនិយោគ​លើ​ផល​បត្រ​ទ្រព្យ​សកម្មនានា​ ដែលក្នុងនោះក៏រួមមានទាំង ផលបត្រក្នុងវិស័យអចលនទ្រព្យផងដែរ។

ខាងក្រោមនេះជាឈ្មោះមហាសេដ្ឋីអចលនទ្រព្យ,ដែលមានទ្រព្យសម្បត្តិច្រើនជាងគេទាំង៥នៅតំបន់អាស៊ី ដោយផ្អែកលើទិន្នន័យថ្មីចុងក្រោយបង្អស់៖

ទី១: គ្រួសារលោក Lee Shau Kee

ទ្រព្យសម្បត្តិសុទ្ធរបស់គ្រួសារលោក Lee ត្រូវបានគេប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ចន្លោះពី២៧ពាន់លានដុល្លារទៅ៣០ពាន់លានដុល្លារនៅដើមឆ្នាំ២០២៥។ លោក​បាន​បង្កើត​ក្រុមហ៊ុន Henderson Land Development ដែល​បានបោះទុនវិនិយោគ​លើ​គម្រោង​ល្បីៗ​ដូច​ជា​ អគារមជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) នៅ​ទីក្រុង​ហុងកុង។

លោក Lee ត្រូវបានគេប្រសិទ្ធនាមថា ជា “Warren Buffett of Asia”។ លោក Lee បានកសាងអាណាចក្រក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយក្នុងតំបន់អាសុី ដែលមានផលបត្រអចលនទ្រព្យពាណិជ្ជកម្ម លំនៅដ្ឋាន សណ្ឋាគារ និងហេដ្ឋារចនាសម្ព័ន្ធ។

ទី២: លោក Wang Jianlin

លោក Wang មានទ្រព្យសម្បត្តិចន្លោះពី១៥ពាន់លានដុល្លារទៅ២៤ពាន់លានដុល្លារអាមេរិក។ លោក Wang ជាស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយក្នុងប្រទេសចិន Dalian Wanda Group ដែលមានផលបត្រមជ្ឈមណ្ឌលផ្សារទំនើប និងសណ្ឋាគារប្រណីត។

ទី៣: គ្រួសារ Thomas & Raymond Kwok

គ្រួសារនេះមានទ្រព្យសម្បត្តិសរុបចន្លោះពី១៤ពាន់លានដុល្លារទៅ១៦ពាន់លានដុល្លារ។ បច្ចុប្បន្ន គ្រួសារ Thomas & Raymond Kwok គ្រប់គ្រងក្រុមហ៊ុន Sun Hung Kai Properties ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយរបស់ទីក្រុងហុងកុង។

ទី៤: គ្រួសារលោក Cheng Yu‑tung

គ្រួសារលោក Cheng មានទ្រព្យសម្បត្តិប្រហែល១៦ពាន់លានដុល្លារ។ លោក Cheng ជាស្ថាបនិកក្រុមហ៊ុន Chow Tai Fook Enterprises និងក្រុមហ៊ុន New World Development ដែលបានបោះទុនវិនិយោគលើគម្រោងជាច្រើន ដូចជា ផ្សារទំនើប លំនៅដ្ឋាន និងសណ្ឋាគារនៅទីក្រុងហុងកុង និងទីក្រុងម៉ាកាវរបស់ប្រទេសចិន។

ទី៥: លោក Joseph Lau

លោកមានទ្រព្យសម្បត្តិចន្លោះពី១១ពាន់លានដុល្លារទៅ១៣ពាន់លានដុល្លារ។ លោក Joseph Lau គ្រប់គ្រងភាគហ៊ុនភាគច្រើន នៅក្នុងក្រុមហ៊ុន China Estates Holdings ដែលបានបោះទុនវិនិយោគលើការអភិវឌ្ឍន៍លំនៅដ្ឋាន និងអគារពាណិជ្ជកម្មជាច្រើននៅក្នុងទីក្រុងហុងកុង និងទីក្រុងម៉ាកាវ៕ប្រភព: Bproperty& Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here