ខ្លី​ៗ…ពី​អ្នកជំនាញ​សម្រាប់​អ្នក​ចង់​រកស៊ី​អចលនទ្រព្យ​

0
អ្នកនាង​ ចេវ​ សុ​ឃុន​នាយិកា​ក្រុមហ៊ុន​ KAT​ APPRAISAL​ CO​.,LTD​

ដោយ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ បច្ចុប្បន្ន​អាជីវកម្ម​ខាង​ផ្នែក​អចលនទ្រព្យ​ មាន​ភាព​រីក​ដុះដាល​យ៉ាង​ខ្លាំង​បើ​ប្រៀបធៀប​នឹង​រយៈពេល​ជាង 10​ឆ្នាំ​មុន​ ទាំង​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ក្តី​ និង​មិន​មាន​អាជ្ញាប័ណ្ណ​ក្តី​ ប៉ុន្តែ​មិន​ប្រាកដ​ថា​ ក្រុមហ៊ុន​ទាំងអស់​នោះ​សុទ្ធតែ​ទទួល​បាន​ផ្លែផ្កា​ល្អ​ពី​ការ​ធ្វើជំនួញ​ក្នុង​វិស័យ​នេះនោះ​ឡើយ​។

នាយិកា​ក្រុមហ៊ុន​ KAT​ APPRAISAL​ CO​.,LTD​ អ្នកនាង​ ចេវ​ សុ​ឃុន​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ អ្នកមាន​បំណង​ចង់បើ​កក្រុមហ៊ុន​អចលនទ្រព្យ​ គួរតែ​សុំ​អាជ្ញាប័ណ្ណ​ចំនួន២ទើប​ជា​ការ​ប្រសើរ​ គឺ​សេវាកម្ម​ទិញ​-លក់​-ជួល​ និង​សេវាកម្ម​វាយតម្លៃ​អចលនវត្ថុ​ បើ​ទោះជា​សេវាកម្ម​ទិញ​-លក់​-ជួល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ជាង​សេវាកម្ម​វាយតម្លៃ​អចលនវត្ថុ​ក៏ដោយ​។

អ្នក​បាន​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​អចលនទ្រព្យ​របស់ខ្ញុំ​បាន​សុំ​អាជ្ញាប័ណ្ណ២ប្រភេទ​គឺ​សេវាកម្ម​ទិញ​-លក់​-ជួល​ និង​សេវាកម្ម​វាយតម្លៃ​អចលនវត្ថុ​។ បច្ចុប្បន្ន​រវាង​សេវាកម្ម​ទាំង២​ គឺ​សេវាកម្ម​នៃ​ការទិញ​-លក់​-ជួល​អចលនទ្រព្យ​មាន​ភាពល្អ​ប្រសើរ​ជាង​សេវាកម្ម​វាយតម្លៃ​ តាមរយៈ​ការ​ទទួល​បានការ​ងារ​ពីអ​តិថិ​ជន​ជា​ហូរហែរ​”។ អ្នកនាង​បន្ថែម​ថា​ “មូលហេតុ​ គឺ​ដោយ​តែ​សេវាកម្ម​ទិញ​លក់​ជួល​មាន​សកម្មភាព​ផុលផុស​ច្រើន​ ព្រោះ​បុគ្គល​ម្នាក់​អាច​មាន​អចលនទ្រព្យ​ច្រើន​ ដូច្នេះ​សកម្មភាព​ទិញ​-លក់​-ជួល​ វា​មាន​សកម្មភាព​ស្ទើរតែ​រាល់ថ្ងៃ​ដែល​តម្រូវ​ឱ្យ​អតិថិជន​ ត្រូវ​មក​ទទួល​សេវាកម្ម​ពី​ក្រុមហ៊ុន​ ដើម្បី​មាន​ភាព​ងាយស្រួល​ដល់​ការងារ​ទិញ​-លក់​-ជួល​របស់​ពួកគាត់​”។

អ្នកនាង​បន្ត​ទៀត​ថា​ អតិថិជន​ខ្លះ​មាន​សមត្ថភាព​ទិញ​ផ្ទះ​ដល់ទៅ២​ ទៅ៣កន្លែង​ ពេលខ្លះ​គាត់​ទិញ​ហើយ​ គាត់​ចង់​ជួល​អចលនទ្រព្យ​នោះ​ ដើម្បី​បាន​កម្រៃ​ត្រឡប់មកវិញ​ ទើប​បង្កើត​ឱ្យ​មាន​ជា​ចរ​ន្ដ​ទិញ​-លក់​-ជួល​ ឡើង​រហូត​យើង​មើលឃើញ​ថា​ មាន​សកម្មភាព​ផុសផុល​។ ដោយឡែក​ទាក់ទង​នឹង​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​វិញ​ ដើម្បី​ទទួល​បានការ​ងារ​វាយតម្លៃ​អចលនទ្រព្យ​ លុះត្រាតែ​ក្រុមហ៊ុន​នោះ​មាន​បទ​ពិសោធ​ចាប់ពី៣ឆ្នាំ​ឡើង​ទៅ​ទើប​ទទួល​បាន​ទំនុក​ចិត្ដ​ពី​ធនាគារ​ ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​ KAT​ APPRAISAL​ CO​.,LTD​ ស្រាប់​ រាល់ថ្ងៃ​ក៏​ទទួល​បានការ​ងារ​វាយ​តម្លៃ​ខ្លះ​ៗពី​ធនាគារ​ដែរ​ ព្រោះ​ក្រុម​ហ៊ុន​ធំៗ​គេ​មាន​បទ​ពិសោធ​ច្រើនជាង​យើង​ ដូច្នេះ​គេ​ទទួល​បាន​ទំនុក​ចិត្ដ​ពី​ធនាគារ​ច្រើនជាង​ ក្រុមហ៊ុន​ដែល​មាន​បទ​ពិសោធ​ក្មេងខ្ចី​ ព្រោះ​ធនាគារ​គេ​ត្រូវការ​ពិចារណា​លើ​ប្រព័ន្ធ​ការងារ​ និង​គុណភាព​ការងារ​របស់​ក្រុមហ៊ុន​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here