ដោយ វុត្ថា
ភ្នំពេញ៖ នៅសប្តាហ៍ទី១ នៃខែមិថុនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC) បានអនុម័តគម្រោងវិនិយោគចំនួន ១៣គម្រោង ដែលមានទឹកប្រាកចំនួន ៦៣៣,៥ លានដុល្លារសហរដ្ឋអាមេរិក និងផ្តល់ឱកាសការងារជាច្រើនកន្លែងជូនប្រជាជនកម្ពុជា។
គម្រោមវិនិយោគទាំងនោះរួមមានដូចខាងក្រោម៖
១) តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតបារីរបស់ក្រុមហ៊ុន “GLOBAL NEW MATERIALS RESEARCH AND DEVELOPMENT TECHNOLOGY CO.,LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគនេះនៅ ក.អ.ក តែពុំមានការលើកទឹកចិត្តជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពោតជ្រូក ឃុំព្រៃអង្កុញ ក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៥កន្លែង។
២) គណៈកម្មាធិការវិនិយោគកម្ពុជាក៏បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន៖ “ZHEJIANG HENGFENG TOP LEISURE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៣ សួនឧស្សាហកម្មវឌ្ឍនៈ II ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣០៦កន្លែង។
៣) តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតទៀនគ្រប់ប្រភេទរបស់ក្រុមហ៊ុន “KAM CHING (CAMBODIA) CRAFTS &; GIFTS CO.,LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគនេះនៅ ក.អ.ក តែពុំមានការលើកទឹកចិត្ត ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២០កន្លែង។
៤) – “PHAT PHNOM PENH CO., LTD.” គម្រោងសាងសង់សួនទឹកកំសាន្ត ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៥៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៥កន្លែង។
៥) – “ZHI XU INVESTMENT CO., LTD.” គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ១៩៣បន្ទប់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៣៩កន្លែង។
៦) – “ZHI XIN INVESTMENT CO., LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន៣២៤បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១១១,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤.៩៦០កន្លែង។
៧) – “PRINCE TIAN XI WAN CO., LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៣៩៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣០៤,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤.៨៦០កន្លែង។
៨) តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រគ្រឿងសង្ហារឹម និងសម្ភារៈបរិក្ខារផ្សេងៗ (បម្រើការសាងសង់) ពីថ្មម៉ាប ឬថ្មក្រានីត របស់ក្រុមហ៊ុន “MIKOL STONE CO., LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគនេះនៅ ក.អ.ក តែពុំមានការលើកទឹកចិត្ត ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥៧កន្លែង។
៩) – “SAAB PHNOM PENH CO., LTD.” គម្រោងបង្កើតរោងចក្របោកគក់ និងកែច្នៃម៉ូតសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងកំបោរ សង្កាត់ឪទ្បោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៨កន្លែង។
១០) -“SHAN HAI JING (HONG KONG) HANDICRAFT MANUFACTURING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតផ្កា និងផ្លែឈើសិប្បនិម្មិត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។
១១) – “YONG DE XIN (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសំណង់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ប្រមាណ ៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២៥កន្លែង៕