ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ដោយមើលឃើញពីសក្ដានុពលនៅក្នុងតំបន់ និងជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន គម្រោងបុរីលំនៅដ្ឋានបែបទំនើប KC បានបង្ហាញវត្តមាននៅលើផ្ទៃដីទំហំប្រមាណ២ហិកតា ស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកពៅ រាជធានីភ្នំពេញ ដែលជាតំបន់កំពុងតែមានភាពទាក់ទាញ។
គម្រោងបុរីលំនៅដ្ឋានបែបទំនើប និងប្រណីតភាព KC ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះ ត្រូវបានរចនាយ៉ាងពិសេសពីសំណាក់អ្នកជំនាញដោយផ្តោតសំខាន់ទៅលើគុណភាពសំណង់ជាសំខាន់ រួមជាមួយនឹងការប្រើប្រាស់សម្ភារៈសំណង់ដែលមានម៉ាកសញ្ញាត្រឹមត្រូវ នាំចូលពីបរទេស។ បច្ចុប្បន្ននេះកំពុងតែចាប់ផ្តើមដំណើរការសាងសង់យ៉ាងសកម្ម ដើម្បីឈានទៅរកការបញ្ចប់គម្រោងទាំងស្រុងនៅត្រឹមឆ្នាំ២០២១ ខាងមុខ។
នៅក្នុងគម្រោងបុរី KC ត្រូវបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធស្របតាមស្ដង់ដារសំណង់ ដូចជាផ្លូវបេតុងមេមានទំហំ១២ម៉ែត្រ ផ្លូវតូចមានទំហំ៨ម៉ែត្រ មានប្រព័ន្ធទឹកស្អាត និងបណ្តាញរំដោះទឹកយ៉ាងត្រឹមត្រូវ ព្រមទាំងមានបំពាក់អំពូលអគ្គិសនីនៅតាមផ្លូវផងដែរ។
បន្ថែមពីនេះ ក៏មានការរៀបចំជាសួនច្បារ កន្លែងកម្សាន្តសាធារណៈ កន្លែងហាត់ប្រាណ មានតំបន់បៃតងស្របតាមការកំណត់របស់ក្រសួង។ បន្ថែមពីលើលក្ខណៈពិសេសរបស់បុរី KC គឺភាពអំណោយផលនៃទីតាំងដែលហ៊ុព័ទ្ធទៅផ្សារ សាលារៀន មណ្ឌលសុខភាព គ្លីនិកឯកជន ជាពិសេសស្ថិតនៅក្បែរតំបន់គម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាតំបន់បឹងតាម៉ោក ជាពិសេសក្បែរទីក្រុងរណបមរតកតេជោថែមទៀតផង។
ដោយឡែកសម្រាប់លំនៅដ្ឋានដ៏ទំនើប និងពោរពេញទៅដោយប្រណីតភាព ត្រូវបានសាងសង់ជា៣ប្រភេទ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ជាមួយនឹងការផ្តល់ជម្រើសងាយស្រួលជាច្រើនក្នុងការទិញ តាមរយៈការបង់ផ្តាច់ ឬអាចបង់រំលស់ផ្ទាល់ជាមួយធនាគារដៃគូយ៉ាងមានទំនុកខ្ពស់។
ចំពោះ ប្រភេទលំនៅដ្ឋាន Link House មានទំហំ ៥ X ៩,៥០ ម៉ែត្រ (Eo, E1) មានបន្ទប់គេងចំនួន២ បន្ទប់ទឹកចំនួន៣ ទីធ្លាក្នុងផ្ទះធំទូលាយ នៅសល់ទីធ្លាខាងមុខ៥ម៉ែត្រ និងខាងក្រោយផ្ទះសល់ ២ម៉ែត្រ លក់ក្នុងតម្លៃពិសេសត្រឹមតែ ៧៦០០០ដុល្លារតែប៉ុណ្ណោះ។
ប្រភេទលំនៅដ្ឋាន Shop House មានទំហំ ៥ X ១៥ ម៉ែត្រ ក្នុងនោះរួមមានបន្ទប់គេងចំនួន៤ ទីធ្លាក្នុងផ្ទះធំទូលាយ នៅសល់ទីធ្លាខាងមុខ ៧ម៉ែត្រ និងខាងក្រោយផ្ទះសល់ ៣ម៉ែត្រ លក់ក្នុងតម្លៃពិសេសត្រឹមតែ ១៦ម៉ឺន ដុល្លារតែប៉ុណ្ណោះ។
ប្រភេទលំនៅដ្ឋាន Twin Valla មានទំហំ ៦ X ១២ ម៉ែត្រ មានបន្ទប់គេងចំនួន៤ បន្ទប់ទឹកចំនួន៥ ទីធ្លាក្នុងផ្ទះធំទូលាយ ជាមួយនឹងការរចនាម៉ូដយ៉ាងល្អវិចិត្រ ហើយនៅសល់ទីធ្លាខាងមុខ៥ម៉ែត្រ និងខាងក្រោយផ្ទះសល់ ២ម៉ែត្រ លក់ក្នុងតម្លៃពិសេសត្រឹមតែ ១៣ម៉ឺន ដុល្លារតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ ០៨៩ ៧៨៧ ៧២១ / ០៨៧ ៣៦ ៩៥ ៣៦៕