កាស៊ីណូ​ថ្មី​មួយទៀត​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ក្រុង​ព្រះសីហនុ​

0
កាស៊ីណូ​ថ្មី​មួយទៀត​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ក្រុង​ព្រះសីហនុ​
កាស៊ីណូ​ថ្មី​មួយទៀត​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ក្រុង​ព្រះសីហនុ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ​កាស៊ីណូ​ថ្មី​មួយទៀត​ ដែល​មាន​ទីតាំងនៅ​សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​ហើយ​។

លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​
លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​

លោក​ គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ នៅក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​កាស៊ីណូ​ប៉ាវ​ឌីង​កាលពី​ថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ​ ​២០១៩​ ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ ការ​បើក​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​កាស៊ីណូ​នេះ​ ជា​សមិទ្ធិ​ផល​ថ្មី​មួយទៀត​ ដែល​ក្រុមហ៊ុន​សម្រេចចិត្ត​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ ពិតជា​បាន​រួមចំណែក​លើកកម្ពស់​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ ដែល​បាន​ផ្តល់​ការងារ​ដល់​យុវជន​ជាច្រើន​។

លោក​បន្ថែម​ថា​ ដូច្នេះ​ត្រូវ​ប្រើ​ប្រាស់​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ទេសចរណ៍​របស់​យើង​ ​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​ នេះ​ជា​ការ​ឆ្លើយតបទៅនឹង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​ ដែល​មានការ​ជម្រុ​ញលើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ ពិសេស​អ្នក​វិនិយោគ​ចិន​ ដែល​មក​បណ្តាក់​ទុន​រកស៊ី​នៅ​ខេ​ត្ដ​ព្រះសីហនុ​។

លោក​គួច​ ចំរើន​បាន​បន្ត​ទៀត​ថា​ “ដោយសារតែ​ស្ថានភាព​ផ្លូវ​ក្នុង​ក្រុង​របស់​យើង​មានការ​ខូចខាត​យ៉ាងច្រើន​សម្តេច​អគ្គ​ មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​គាំទ្រ​ដល់​ការសាងសង់​ផ្លូវ៣៤ខ្សែ​ មាន​ប្រវែង៨៤.៥គីឡូម៉ែត្រ​ ដើម្បី​រួមចំណែក​សម្រួល​ដល់​អ្នកទេសចរ​ ក៍​ដូចជា​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន​មក​បណ្តាក់​ទុន​រកស៊ី​នៅ​ខេ​ត្ដ​ព្រះសីហនុ​ ទទួល​បានផល​ល្អ​”។

កាស៊ីណូ​ថ្មី​មួយទៀត​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ក្រុង​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​ ក្នុងរយៈ​ពេល​ប៉ុន្មា​ឆ្នាំ​កន្លងមក​នេះ​ ក្រៅពី​ការ​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ​ ខុន​ដូ​ និង​អចលនទ្រព្យ​ផ្សេងទៀត​ បាន​និង​កំពុង​ទាក់ទាញ​លើ​ការ​វិនិយោគ​លើ​វិស័យ​កាស៊ីណូ​យ៉ាងច្រើន​គម្រោង​ និង​បាន​ដាក់​ឱ្យ​ដំណើរ​នូវ​គម្រោង​ជាច្រើន​ផង​ដែរ​ ដើម្បី​ឆ្លើ​តប​ទៅ​នឹង​កំណើន​ការ​វិនិយោគ​ និង​ទេសចរណ៍​ចូល​ទៅ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​កម្ពុជា​មួយ​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here