ដោយ Donald Lee
ភ្នំពេញ៖ អ្នកបម្រើតាមយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines មានការភ័យខ្លាចក្នុងការបម្រើនៅលើយន្តហោះ Boeing 737 MAX ដែលបានធ្លាក់ថ្មីៗនេះដែលបណ្តាលឱ្យមានការធ្លាក់យន្តហោះធុនធ្ងន់ចំនួន ២ ដែលបានឆក់យកអាយុជីវិតមនុស្សចំនួន ៣៤៦ នាក់នៅឆ្នាំនេះ។
សមាគមអ្នកបម្រើតាមយន្តហោះអាជីពបានសរសេរលិខិតមួយទៅក្រុមហ៊ុនផលិតយន្ដហោះប៊ូអ៊ីងអំពីការព្រួយបារម្ភអំពីការធ្វើការលើយន្តហោះ 737 Max ។លោក Lori Bassani ប្រធានសមាគមសមាគមអ្នកបម្រើតាមយន្តហោះអាជីពបានសរសេរទៅកាន់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកនេះថា “អ្នកបម្រើលើយន្តហោះចំនួន ២៨,០០០ នាក់ដែលធ្វើការឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកបដិសេធមិនដើរលើយន្ដហោះដែលមិនមានសុវត្ថិភាព ហើយកំពុងអំពាវនាវឱ្យមានស្តង់ដារសុវត្ថិភាពខ្ពស់បំផុតដើម្បីចៀសវាងសោកនាដកម្មមួយផ្សេងទៀត”។
ក្រុមហ៊ុន Boeing រំពឹងថា យន្តហោះប្រភេទ 737 Max នឹងចាប់ផ្តើមហោះហើរនៅចុងឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានសម្រេចចិត្តមិនហោះហើរយន្តហោះ Boeing 737 MAX ចំនួន ២៤ គ្រឿងដែលបច្ចុប្បន្នស្ថិតនៅក្នុងកន្លែងរក្សារបស់ខ្លួន។
លោក Bassani បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំលឺពីអ្នកបម្រើតាមយន្តហោះខ្លះរាល់ថ្ងៃ ហើយពួកគេបានសុំខ្ញុំកុំអោយពួកគេឡើងលើយន្តហោះនោះទៀត។ យើងចង់ដឹងដោយគ្មានការសង្ស័យថាវាមានសុវត្ថិភាពក្នុងការហោះហើរ”។
ដើម្បីបង្ហាញពីសុវត្ថិភាពនៃយន្ដហោះ ក្រុមហ៊ុនអាកាសចរណ៍នេះកំពុងបញ្ជាឱ្យនាយកប្រតិបត្តិហោះហើរលើជើងហោះហើរក្នុងការបង្ហាញមួយដើម្បីបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះយន្តហោះ មុនពេលសេវាកម្មពាណិជ្ជកម្មចាប់ផ្តើមឡើងវិញ៕