ដោយៈ រ៉ាណេត
ភ្នំពេញៈ លំនៅដ្ឋានបែបទំនើប និងទាន់សម័យ តម្លៃសមរម្យ ហើយអាចប្រកបអាជីវកម្មបានយ៉ាងប្រសើរ ស្ថិតនៅក្នុងបុរីKC នាតំបន់ផ្សារព្រែកព្នៅ បាននិងកំពុងលក់ជាផ្លូវការហើយ។
លំនៅដ្ឋានក្នុងបុរីនេះ បានផ្តល់នូវលក្ខខ័ណ្ឌលក់ជាពិសេស ដោយអតិថិជនបង់ត្រឹមតែ ១០០០ដុល្លារ រួមជាមួយនឹងការបង់រំលស់ជាមួយធនាគារឬម្ចាស់បុរីបាន។
បុរីខេ ស៊ី អំណោយផលដល់ការរស់នៅ និងប្រកអាជីវកម្មគ្រប់ប្រភេទ ដោយសារតែស្ថិតនៅជាប់ផ្លូវធំទំហំ៣០ម៉ែត្រ ជាផ្លូវតភ្ជាប់រវាងផ្លូវជាតិលេខ៥និងមហាវិថី ឈ្នះ ឈ្នះ នៃទីក្រុងមរតកសម្ដេចតេជោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។ បន្ថែមពីនេះ ទីតាំងរបស់បុរី ខេ ស៊ី មានហ៊ុព័ទ្ធទៅដោយទីប្រជុំជនជាច្រើន ដូចជា ខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន បន្ថែមដោយគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូ នៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។
លំនៅដ្ឋាននៅក្នុង ខេស៊ី ត្រូវបានសាងសង់ឡើងជា៣ប្រភេទ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ ០៨៩ ៧៨៧ ៧២១ / ០៨៧ ៣៦ ៩៥ ៣៦ / ០១៦ ៦៨៥ ៨៥៨ ៕