ក្រុម​ហ៊ុន​ល្បី​ៗជាច្រើន​ទៀត​នឹង​សម្រុក​បើក​ដំណើរការ​នៅ​ផ្សារ​ទំនើប​ FURI​ Times​ Square​ ក្នុង​សប្ដាហ៍​នេះ​

0

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ ជាមួយនឹង​ភាព​ជោគជ័យ​លើ​កិច្ច​ បើក​ដំណើរការ​លក់​សាកល្បង​របស់​ក្រុមហ៊ុន​ និង​ហាង​ម៉ា​កល្បី​ៗចំនួន៣​ នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​ និង​លើកដំបូង​គេ​បង្អស់​ក្នុង​ក្រុង​ព្រះសីហនុ​ FURI​ Times​ Square​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ដែល​ទទួល​បានការ​សាទរ​ គាំទ្រ​យ៉ាងច្រើន​កុះករ​ពីសំណាក់​អតិថិជន​ នៅ​ត្រឹម​សប្ដាហ៍​នេះ​នឹង​មាន​ក្រុមហ៊ុន​ល្បីឈ្មោះ​កម្រិត​អន្តរជាតិ​ជាច្រើន​ទៀត​ នឹង​បើក​ដំណើរការ​របស់​ខ្លួន​បន្ថែម​ទៀត​។

ក្រុមហ៊ុន​ និង​ហាង​ល្បីឈ្មោះ​ចំនួន៣​ ដែល​បាន​បើក​ដំណើរការ​សាកល្បង​លក់​ជាលើកដំបូង​របស់​ខ្លួន​នៅក្នុង​ផ្សារ​ទំនើប​ FURI​ Times​ Square​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ រួមមាន​ដូចជា​ ហាង​លក់​សម្លៀកបំពាក់​ដ៏​ល្បីឈ្មោះ​ម៉ាក​ Levi​’s ក្រុមហ៊ុន​ភេសជ្ជៈ​តែ​ទឹកដោះគោ ​KOI​ រួម​ជាមួយនឹង​ក្រុមហ៊ុន​សេវា​ផ្នែក​ចំណីអាហារ​ដ៏​ល្បីឈ្មោះ​ មក​ពី​ប្រទេស​សិង្ហបុរី​ Bee​ Chheng​ Hiang​ គឺ​ទទួល​បានការ​គាំទ្រ​ពីសំណាក់​អតិថិជន​ជាតិ​ អន្តរជាតិ​យ៉ាងច្រើន​កុះករ​បំផុត​។

នាយិកា​ផ្នែក​ទីផ្សារ​ និង​ការ​លក់​ផ្សារ​ទំនើប​ FURI​ Times​ Square​ កញ្ញា ​លីម​ សុខា​ដា​វីន​ បានប្រាប់ឱ្យ​ដឹងថា​ ជាមួយ​នឹង​កិច្ច​បើក​ដំណើរការ​ជាលើកដំបូង​ ក៏ដូចជា​ការ​ឆ្លើយតប​ ទៅ​នឹង​ការ​គាំទ្រ​ពីសំណាក់​អតិថិជន​ផង​ដែរ​ ហាង​លក់​សម្លៀកបំពាក់​ម៉ាក​ Levi​’s បាន​ផ្តល់​ជូន​នូវ​កម្មវិធី​ពិសេស​មិនធ្លាប់​មាន​ដូចជា​ រាល់​ការទិញ​សម្លៀកបំពាក់​ចំណាយ​អស់១០០ដុល្លារ​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ចំនួន២០ដុល្លារ​ត្រឡប់មកវិញ​។ ដោយឡែក​សម្រាប់​ហាង​ Bee​ Chheng​ Hiang​ ក៏​មានការ​ផ្តល់​ជូន​នូវ​កម្មវិធី​ពិសេស​ដល់​អតិថិជន​ផង​ដែរ​ ដូចជា​ ការ​ញាំ​អាហារ​គ្រប់​ប្រភេទ​នៅក្នុង​ហាង​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ចាប់ពី១៥​-៥០ភាគរយ​ ខណៈ​ដែល​ក្រុមហ៊ុន​កាហ្វេ​អន្តរជាតិ​ Starbucks​ ដែល​ត្រៀម​បើក​លក់​នៅ​ត្រឹម​ថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ខាងមុខនេះ​ ក៏​មានការ​ផ្តល់​ជូន​នូវ​កាដូ​ពិសេស​ដល់​អតិថិជន​ ដែល​គាំទ្រ​នូវ​ដប​ទឹក​ដ៏​ស្រស់​ស្អាត​ចំនួន២០០​ សម្រាប់​អតិថិជន​ដំបូង​គេ​។

កញ្ញា​ លឹម​ សុខា​ដា​វីន​ បាន​បន្ត​ឱ្យ​ដឹង​ទៀតថា​ បន្ថែមពីលើក្រុមហ៊ុនចំនួន៣ ដែលទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់កាលពីសប្ដាហ៍កន្លងទៅនោះ នៅក្នុងសប្ដាហ៍នេះ នឹងមានក្រុម​ហ៊ុន​ធំៗ​ល្បីឈ្មោះ​ ជាច្រើនទៀតបានត្រៀម​បើក​ដំណើរការ​លក់​ជាលើកដំបូង​នៅក្នុងផ្សារទំនើបមួយនេះ រួមមាន​ដូចជា​ ក្រុមហ៊ុន​កាហ្វេ​អន្តរជាតិ​ Starbucks​ ក្រុមហ៊ុន​កាហ្វេ​ Amazon​ ​;ក្រុមហ៊ុន​ KFC​ ​;ក្រុមហ៊ុន​ Jajun​ Skin​ Care​, ក្រុមហ៊ុន​ Wacoal​, ក្រុមហ៊ុន​ Arrow​ ក្រុមហ៊ុន​ Guy​ Laroche​ រួម​ជាមួយនឹង​ក្រុម​ហ៊ុន​ល្បី​ៗជាច្រើន​ទៀត​។

ផ្សារ​ទំនើប​ FURI​ Times​ Square​ ​ដែល​មាន​ទីកន្លែង​លក់រាយ​ និង​កន្លែង​កម្សាន្ត​ចំនួន​សរុប ៦​,០០០ម៉ែត្រការ៉េ​ ត្រូវ​បាន​ជ្រើសរើស​ នៅក្នុង​ប្រភេទ​រចនា​ស្ថាបត្យកម្ម​ល្អ​បំផុត​នៅក្នុង​ពិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​។

ផ្សារ​ទំនើប​ FURI​ Times​ Square​ មាន​កំពស់៥ជាន់​នេះ​ ស្ថិតនៅ​លើ​ផ្លូវ​ឯករាជ្យ​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខ័ណ្ឌ​មិត្តភាព​ ក្រុង​ព្រះសីហនុ​។

សូម​រីករាយ​ទទួលយក​នូវ​បទពិសោធន៍​ថ្មី​ រសជាតិ​ជីវិត​ថ្មី​ នៃ​ការរស់នៅ​តាម​បែប​ទាន់សម័យ​ ជាមួយនឹង​ផ្សារ​ទំនើប ​FURI​ Times​ Square​ ទាំងអស់គ្នា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here