ក្តី​សង្ឃឹម​នៃ​ការ​ទាញ​យក​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​បាន​ចេញ​លេច​រូបរាង​ ខណៈ​ការសាងសង់​ផ្លា​តហ្វ​មបូម​ប្រេង​អប្សរា​នៃ​ប្លុក​ A បាន​ចាប់ផ្តើម​

0

ដោយ​ ប៊ី​

ភ្នំពេញ​៖ ការសាងសង់​ផ្លា​តហ្វ​មសម្រាប់​បូម​ប្រេង​ក្នុង​តំបន់​អប្សរា​នៃ​ប្លុក A​ របស់​កម្ពុជា​ចាប់ផ្តើម​ហើយ​ ខណៈ​ដំណើរការ​ទាញ​យក​ប្រេង​ នឹង​សម្រេច​បាន​តាម​ការ​គ្រោងទុក​ ដែល​អាច​នឹង​ដំណើរការ​នៅដើម​ឆ្នាំ២០២០​ ខាងមុខ​។

ការប្រកាស​ទាក់ទង​នឹង​ការសាងសង់​ផ្លា​តហ្វ​មសម្រាប់​បូម​ប្រេង​ក្នុង​តំបន់​អប្សរា​នៃ​ប្លុក A នេះ​ត្រូវ​បាន​ឡើង​ដោយ​ក្រសួង​រ៉ែ​ និង​ថាមពល​នៅ​ថ្ងៃនេះ​។

ក្រសួង​រ៉ែ​ និង​ថាមពល​ បានឱ្យ​ដឹង​ថា​ “ឯកឧត្តម​ ម៉េ​ង សក្តិ​ធា​រ៉ា​ រដ្ឋលេខាធិការ​ តំណាង​ឯកឧត្តម​ ស៊ុយ​ សែម​ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ បាន​ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង​ដែល​មាន​ក្រសួង​រ៉ែ​ និង​ថាមពល​ និង​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ អម​ដោយ​លោក​ Kelvin​ Tang​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Kris​Energy​ ដើម្បី​ចូលរួម​ពិ​ធី​សម្ភោ​ធកាត់​ដែក​លើក​ទី១​ សម្រាប់​ការសាងសង់​ផ្លា​តហ្វ​មបូម​ប្រេង​ក្នុង​តំបន់​អប្សរា​នៃ​ប្លុក A របស់​កម្ពុជា​ នៅ​រោងជាង​ក្រុមហ៊ុន​ NOV​ Profab​”។

ក្រុមហ៊ុន​ KrisEnergy​ បាន​ចេញផ្សាយ​ការ​ធ្វើ​បច្ចុប្បន្នភាព​ស្តី​ពី​ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​អប្សរា​របស់​ខ្លួន​នៅក្នុង​ប្លុក​ A ខណៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ និង​ការ​កែ​លម្អ​ទូក​ដឹក​ជិ​ញ្ជួ​នកំ​ពុង​បន្ត​នៅ​តំបន់​ Benoi​ និង​ Gul​ drydock​ នៅ​សឹង្ហ​បូរី​។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន​។

កន្លែង​ធ្វើការ​ត្រូវ​បាន​ធ្វើ​ និង​តម្លើង​រួម​ជាមួយ​កន្លែង​ចំណត​ឧទ្ធម្ភាគចក្រ​ និង​ម៉ាស៊ីន​សង្គ្រោះ​បន្ទាន់​។ ផែស្ងួត​ទី​ ២ និង​ចុងក្រោយ​ត្រូវ​បាន​បញ្ចប់​។ នៅក្នុង​កន្លែង​នេះ​ផង​ដែរ​គឺ​អង្គភាព​ផលិត​ថាមពល​សំ​ខាន់​ៗចំនួន​បី​គឺ​បន្ទប់​ប្តូរ​អគ្គិសនី​ និង​បន្ទប់​ប្តូរ​បន្ទាន់​ ម៉ាស៊ីនស្ទូច​ និង​ឧប​ករណ៍បំ​លែង​អគ្គិសនី​សំ​ខាន់​ៗ។

ការកែច្នៃ​កំពុង​ស្ថិតនៅ​លើ​ផ្ទៃ​ ១,២០០​ គីឡូម៉ែត្រ​ក្រឡា​ (៤៦៣​ ម៉ែ​លកា​រ៉េ​) ដោយ​ប្រើ​បច្ចេកវិទ្យា​ 3D​ ដែល​ទទួល​បាន​នៅ​លើ​ប្លុក​ A អំឡុង​ខែមិថុនា​ និង​កក្កដា​។

កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​ KrisEnergy​ Ltd​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បូរី​ ជា​ម្ចាស់​ស្ថានីយ៍​ប្រេង​អប្សា​រា​នៅ​ប្លុក​ A ឱ្យ​ដឹង​ថា​ ការ​អភិវឌ្ឍ​គម្រោ​ងផ្សេង​ៗនៅតែ​ដំណើរ​ធម្មតា​ ទោះបីជា​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​បង្កចលាចល​ដល់​ក្រុមហ៊ុន​នៅ​សឹង្ហ​បូរី​នេះ​ក៏ដោយ​។

​នាំពាក្យ​ក្រុមហ៊ុន​ KrisEnergy​ បាន​ប្រាប់​ Property​ Area​ Asia​ កាល​ពេល​ថ្មី​ៗនេះ​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា​ “ការ​អភិវឌ្ឍ​តំបន់​ប្រេង​អប្សរា​ (ប្លុកA​) ត្រូវ​បាន​ចាត់ទុកជា​រតនវត្ថុ​មួយ​នៅក្នុង​ផលប័ត្រ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ KrisEnergy​ និង​កំពុង​ដំណើរការ​”។

លោក​បន្ត​ថា​ “ដំណើរការ​ទាញ​យក​ប្រេង​ នឹង​សម្រេច​បាន​តាម​ការ​គ្រោងទុក​ ដែល​អាច​នឹង​ដំណើរការ​នៅដើម​ឆ្នាំ២០២០​ ខាងមុខ​”។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​កែច្នៃ​សំភារៈ​ ក្នុង​ការសាងសង់​គ្រោង​ទាញ​យក​ប្រេង​ និង​ជួសជុល​កន្លែង​ផលិតកម្ម​សម្រាប់​គម្រោង​។

អ្នកនាំពាក្យ​ក្រុមហ៊ុន​ KrisEnergy​ ឱ្យ​ដឹង​ថា​ “ដែកថែប​សម្រាប់​គ្រឿងបរិក្ខារ​នានា​កំពុង​ត្រូវ​បាន​ដាក់​ដំណើរការ​ផលិត​ ហើយ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ដឹក​ចេញពី​កន្លែង​ផលិត​ទៅកាន់​តំបន់​ប្លុក​ប្រេង​នៅ​ចុងខែ​កញ្ញា​ ឆ្នាំ២០១៩​”។

អ្នកនាំពាក្យ​រូប​ខាងលើ​បាន​បាន​បន្ថែម​ទៀត​ថា​ “ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ និង​ការ​កែ​លម្អ​ផលិតកម្ម​ Ingenium​ II​ កំពុង​បន្ត​នៅក្នុង​ទីធ្លា​ Keppel’s​ Benoi​ ក្នុង​ប្រទេស​សឹង្ហ​បូរី​ជាមួយនឹង​ការ​តំឡើង​ចុងក្រោយ​បង្អស់​ គឺ​បន្ទប់​ត្រួតពិនិត្យ​កណ្តាល​ និង​ឧបករណ៍​បំពាក់​ថាមពល​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here