រដ្ឋាភិបាល​កម្ពុជា​ជ្រើសរើស​ភ្នំ​ចំនួន៩ជា​តំបន់​បេ​តិក​ភ័​ណ្ឌ​ធម្មជាតិ

0

ដោយ ហ្សូ​លី

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា បានកំណត់​ដីព្រៃ​ជិត៣.៥០០ហិកតា នៅ​ភាគ​ពាយ័ព្យ​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ។

ការកំណត់​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ការពារ​ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​ធម្មជាតិ​នៅ​កម្ពុជា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

យោងតាម​អនុក្រឹត្យ​ចំនួន​ប្រាំបួន ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចុះបញ្ជី​ទីតាំង​បេតិកភណ្ឌ​ធម្មជាតិ ដែល​ទើបនឹង​បង្កើត​ថ្មី​ចំនួន ៣ នៅក្នុង​ខេត្តបាត់ដំបង​គឺ ភ្នំ​ប្រាំពីរ​មាន​ផ្ទៃដី៣៥៤ហិកតា ភ្នំ​ទៀ​ត្រិ​ង (៧៩,៨ ហិកតា) និង​ភ្នំ​គី​រី​យ៉ង (៩៨៤,៣ ហិកតា) ។

ចំណែកឯ​ភ្នំ​ចំនួន៦ទៀត នៅ​ខេត្តបន្ទាយមានជ័យ ក៏​ត្រូវបាន​ចុះបញ្ជី​ផងដែរ​រួមមាន៖ ភ្នំ​ព្រះ – ភ្នំ​វែង (១៥០០ ហិកតា) ភ្នំ​ស្វាយ (១៦ ហិកតា) ភ្នំ​បាក់ (៣៦ ហិកតា) ភ្នំ​ជុន​ឆេង (១៩ ហិកតា) ភ្នំ​ព្រះនេត្រព្រះ (១៣ ហិកតា) និង​ភ្នំ​យាយ​សំ (៤១៦ ហិកតា) ។

ការកំណត់​តំបន់ភ្នំ​ទាំង៩ ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​នេះ គឺ​យោងតាម​អនុក្រឹត្យ​ព្យាយាម​អភិរក្ស និង​ការពារ​ធនធានធម្មជាតិ​ដ៏​សំបូរបែប របស់​កម្ពុជា​និង​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។

អនុក្រឹត្យ​នេះ​បាន​លើកឡើងថា“ វា​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម ពី​សហគមន៍​មូលដ្ឋាន ក៏ដូចជា សាធារណៈជន​ក្នុងការ​ចូលរួមចំណែក ក្នុងការ​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​និង​វប្បធម៌​បែបនេះ​នៅក្នុង​តំបន់” ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​មានប្រសាសន៍ថា ក្រសួង​នឹង​ឃ្លាំមើល​ការអនុវត្ត​អនុក្រឹត្យ ជាពិសេស​ការការពារ​ការទន្ទ្រាន​យក​ដី និង​បទល្មើស​ព្រៃឈើ​ដទៃទៀត។

លោក​ថា“ តំបន់​ទាំងនោះ​មិន​ត្រឹមតែ​ជា​កន្លែង សំបូរ​ទៅដោយ​សត្វព្រៃ និង​ធនធានធម្មជាតិ​ដ៏ទៃទៀត​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​តំណាងឱ្យ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ និង​វប្បធម៌ និង​សក្តានុពល​ទេសចរណ៍​របស់​ប្រទេស​ផងដែរ” ។

បច្ចុប្បន្ននេះ ក្រសួង​កំពុង​ត្រួតពិនិត្យ​និង​គ្រប់គ្រង​តំបន់​អភិរក្ស និង​ជីវចម្រុះ​ដែលមាន​ចំនួន​ជាង៦០កន្លែង ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង៧,២លាន​ហិកតា ស្មើនឹង​ប្រមាណ៤១ភាគរយ នៃ​ផ្ទៃដី​សរុប​នៅក្នុង​ប្រទេស។ Xinhua

LEAVE A REPLY

Please enter your comment!
Please enter your name here