រដ្ឋាភិបាលអនុម័តគម្រោងបង្កើតរោងចក្រចំនួន ៣ មានទុនវិនិយោគជាង ១២ លានដុល្លារ

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  (CDC)បានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រចំនួន ៣  ដែលមានទុនវិនិយោគប្រមាណ ១២,៤៤ លានដុល្លារអាមេរិក នៅក្នុងខេត្តក្រចេះចំនួន ២និងខេតព្រះសីហនុចំនួន ២ ដែលនឹងផ្តល់ឱកាសការងារជូនពលរដ្ឋជាច្រើនរយកន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២០នេះ  បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- ក្រុមហ៊ុន Southeast Asia Paint Chemical Industry Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតថ្នាំលាប កាវទឹក និងសារធាតុរំលាយ,  មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៥០០ពាន់ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០កន្លែង។

២- ក្រុមហ៊ុន Ying Hai Coating (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:បរិក្ខារទោចក្រយាន ទឹកថ្នាំ បោះពុម្ភតែម និងសម្ភារ:វេចខ្ចប់, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ១,៩៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣០កន្លែង។

៣- ក្រុមហ៊ុន Flying Feather (Cambodia) Wood Industry  Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតស៊ុមទ្វារ គ្រឿងបំណែកគ្រឿងសង្ហារឹម និងសម្ភារ:តុបតែងធ្វើពីឈើ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here