ឧកញ៉ា​គីម ហ៊ាង៖ ខេត្ត​មាន​សេដ្ឋកិច្ច​រិ​ក​ចម្រើន​ខ្លាំង​ទាមទារ​អភិបាលខេត្តមាន​ខួរក្បាល​ជា​អ្នកសេដ្ឋកិច្ច

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ លោក​ឧកញ៉ា​បណ្ឌិត​គីម ហ៊ាង​ បាន​ថ្លែងថា ខេត្ត​ដែលមាន​ការរីកចម្រើន​លឿន ទាល់តែ​ខេត្ត​នោះ​មាន​អភិបាលខេត្ត ជា​អ្នកមាន​ជំនាញ​ខាង​សេដ្ឋកិច្ច និង​ការបង្កើត​លុយ។

ប្រធាន KW Cambodia រូបនេះ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នា​រសៀល​ថ្ងៃទី៣ វិច្ឆិកា​កន្លងមក​ថា តាម​ធម្មតា​អភិបាលខេត្ត គឺជា​អ្នកធំ​ប្រចាំខេត្ត ហេតុនេះ​ដើម្បី​ឲ្យ​សេដ្ឋកិច្ច​របស់​ខេត្ត​ណាមួយ​នោះ​មាន​ភាព​រីកចម្រើន ទាមទារ​ឲ្យ​អភិបាលខេត្ត​មាន​ជំនាញ​ខាង​សេដ្ឋកិច្ច។

លោក​បន្តថា “មិន​ថា​ខេត្ត​នោះ មាន​ទីតាំង​នៅតាម​ព្រំដែន​ឬ​មាត់សមុទ្រ​ទេ បើ​អភិបាលខេត្ត មិនមាន​ជំនាញ​ខាង​សេដ្ឋកិច្ច ខាង​រកលុយ​សំរាប់​អភិវឌ្ឍន៍​ខេត្ត​ទេ ខេត្ត​នោះ​មិន​ងាយ​រីក​ច​ម្រើ​មន​ឡើយ” ។ លោក​ឧកញ៉ា​បាន​បន្តថា “អភិបាលខេត្ត​ជា​អ្នកធំ ហេតុនេះ​គាត់​អាច​រៀបចំ​ដី​ពី១០០ទៅ១០០០ហិកតា​ឲ្យ​គេ​វិនិយោគ បង្កើត​រោងចក្រ សហគ្រាស​ឲ្យ​បាន​ច្រើន​ដោយ​មិន​យក​កម្រៃ ខេត្ត​នោះ​នឹង​ទាក់ទាញ​អ្នកវិនិយោគ និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ហើយ” ។

លោក​ឧកញ៉ា​គីម ហ៊ាង​ បាន​បន្តថា ហេតុនេះ​រាជរដ្ឋាភិបាល​គួរតែ​តែង​តាំង​អភិបាលខេត្តមួយៗ ដែលមាន​ជំនាញ​ខាង​សេដ្ឋកិច្ច ពូកែ​ទាក់ទាញ​អ្នកវិនិយោគ ទើប​ខេត្ត​នោះ​មាន​ភាព​រីកចម្រើន​លឿន ស្របតាម​ការចង់បាន​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។

តាម​ការសង្កេតមើល​ជាក់ស្តែង​នាពេល​បច្ចុប្បន្ននេះ ខេត្ត​មួយចំនួន​មាន​ភាព​លេចធ្លោ ដោយសារ​ថ្នាក់ដឹកនាំ​ខេត្ត​មាន​ជំនាញ​ខាង​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ ហើយ​ខេត្ត​កំពុងមាន​ភាពលេច​ធ្លោ​មានដូចជា ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្តកំពង់ស្ពឺ​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here