កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១០០សញ្ជាតិ ខណៈដែលកំពុងបង្កើនផលិតផលទេសចរណ៍ថ្មីបន្ថែម

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បើទោះជាកម្ពុជាកំពុងតែប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ចសាកលយ៉ាងណាក៏ដោយ ប៉ុន្តែលទ្ធភាពក្នុងការស្វាគមន៍ទេសចរចម្រុះជាតិសាសន៍នានានៅតែបន្ត ជាមួយនឹងការបង្កើននូវផលិតផលទេសចរណ៍ថ្មីៗបន្ថែមដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងមកកម្សាន្តនៅក្នុងប្រទេស ជាពិសេសតំបន់កម្សាន្តធម្មជាតិ និងតំបន់ឆ្នេរ។

តាមរយៈរបាយការណ៍ដែលផ្សព្វផ្សាយដោយក្រសួងទេសចរណ៍បានឱ្យដឹងថា ទោះបីជាចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះយ៉ាងគំហុកដោយសារតែវិបត្តិកូវីដ១៩ នេះក៏ដោយ ប៉ុន្តែបើនិយាយអំពីពលរដ្ឋនៅលើពិភពលោក ដែលមកកម្សាន្តនៅកម្ពុជាគឺនៅតែបន្តមានដដែល ពោលគឺនៅក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងនោះ គឺមានរហូតដល់ជាង១០០ សញ្ជាតិ ។

របាយការណ៍ដដែលបានបង្ហាញថា ភ្ញៀវទេសចរបរទេសដែលមកលេងនៅកម្ពុជានៅរយៈពេល៩ខែ ឆ្នាំ២០២០ កន្លងទៅនេះ គឺធ្លាក់ចុះ៧៤,១ ភាគរយ ពោលគឺថយចុះមកនៅត្រឹមតែ ១ ២៤៧ ៦៨០ នាក់ប៉ុណ្ណោះ ។

សម្រាប់តែតំបន់អង្គរ នៅរយៈពេល១០ខែ ឆ្នាំ២០២០ កន្លងទៅនេះ ភ្ញៀវទេសចរបរទេសចំនួន ៣៩៨ ៤៨៥នាក់ បានទិញប័ណ្ណចូលទស្សនា និងទទួលបានចំណូល ១៨ ៥៤៩ ៩០៥ ដុល្លារ

បានធ្លាក់ចុះជាង៧៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ដោយឡែកសម្រាប់ខែតុលា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេស ចំនួន២ ២៤៤នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចំនួន ៩៣ ៥៩៨ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here