ដោយៈ ហ្សូលី
តូក្យូៈប្រទេសជប៉ុននិងចិនកំពុងប្រជែងគ្នា ដើម្បីសាងសង់រថភ្លើងប្រភេទថ្មី ដែលលឿនបំផុត ហើយព្យាយាមបង្ហាញជំនាញរបស់ពួកគេលើបច្ចេកវិទ្យា ដែលមានសក្តានុពលនាំចេញ។
ខ្សែរថភ្លើងមានចម្ងាយខ្លី និងពិសោធន៍សាកល្បងបានដំណើរការហើយ ប៉ុន្តែប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីររបស់អាស៊ី កំពុងអភិវឌ្ឍធ្វើអ្វីដែលជាការប្រកួតប្រជែងសាងសង់ខ្សែរថភ្លើង ចម្ងាយឆ្ងាយដំបូងគេរបស់ពិភពលោក។
អ្នកជំនាញផ្លូវដែកនិយាយថា ប្រសិនបើជប៉ុន និងចិនអាចបង្ហាញគម្រោងផ្លូវឆ្ងាយរបស់ពួកគេ ដោយជោគជ័យតាមកាលបរិច្ឆេទកំណត់។ វាគួរតែផ្តល់ឱ្យពួកគេនូវការគាំទ្រនៅពេលពួកគេសម្លឹងមើលការនាំចេញបច្ចេកវិទ្យាជំនាន់ថ្មី។ ភាគហ៊ុន គឺជាចំណែកមួយនៃទីផ្សារប៉ាន់ស្មានដែលមានតម្លៃជាង២ទ្រីលានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាស ម្ព័ន្ធផ្លូវដែក។
អតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានកំណត់គោលដៅនៃការនាំចេញហេដ្ឋារចនាសម្ព័ន្ធរួមទាំងបច្ចេកវិទ្យាផ្លូវដែកល្បឿនលឿន ដែលជាចំណុចគន្លឹះនៃកំណើនសេដ្ឋកិច្ច។
ប៉ុន្តែក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដៃគូប្រកួតប្រជែងចិន មានឆន្ទៈផ្គត់ផ្គង់គ្រឿងបន្លាស់និងដឹងពីរបៀបផលិតមានតម្លៃថោកជាងមុន។
ក្នុងឆ្នាំ២០១៥ អ្នកផ្គត់ផ្គង់ជប៉ុនបានចាញ់ដៃគូប្រកួតប្រជែងចិន ក្នុងគោលបំណងកសាងផ្លូវដែកល្បឿនលឿនដំបូងបង្អស់របស់ឥណ្ឌូនេស៊ី ដែលតភ្ជាប់ពីរដ្ឋធានីហ្សាកាតាទៅខេត្ត Bandung នៅកោះចាវ៉ាខាងលិច។
នៅទីបំផុតប្រទេសជប៉ុន ត្រូវបានគេស្នើសុំឱ្យចូលរួមគម្រោងនេះឡើងវិញ បន្ទាប់ពីវាបានចាប់ផ្តើមប្រឈមមុខនឹងការពន្យារពេល៕ Japan Time៕