អគារពាណិជ្ជកម្មដ៏អស្ចារ្យ Vattanac Capital នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃនេះ

0

ដោយរ៉ាវី

ភ្នំពេញ៖
បន្ទាប់ពីបានបើកដំណើរសាកល្បងអស់រយៈពេលជាង៣ឆ្នាំកន្លងទៅនេះ អគារពាណិជ្ជកម្មដ៏ធំ និងប្រណីតជាងគេបំផុតនៅកម្ពុជា ដែលមានឈ្មោះVattanac Capital នឹងធ្វើការសម្ពោធជាផ្លូវការនៅត្រឹមល្ងាចថ្ងៃទី26 ខែឧសភា ឆ្នាំ2018 នេះ ក្រោមវត្តមានវត្តរបស់សម្តេច តេជោ ហ៊ុន សែន រួមជាមួយនឹងមន្ដ្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ព្រមទាំងបណ្តាអ្នកជំនួញធំៗជាតិ-អន្តរជាតិផងដែរ។

ការបើកសម្ភោធអាគារពាណិជ្ជកម្មចម្រុះ ដែលឈរលំដាប់អន្តរជាតិនៅទីក្រុងភ្នំពេញនេះ សណ្ឋាគារប្រណីតលំដាប់ផ្កាយ5 Rosewood ក៏នឹងបើកសម្ភោធព្រមគ្នាផងដែរ។ សណ្ឋាគារលំដាប់ពិភពលោកមួយនេះ ត្រូវបានគេដឹងថា មានបន្ទប់ចំនួន148បន្ទប់ មានអាងហែលទឹកដ៏ធំទំហំរហូតដល់ជាង20ម៉ែត្រ រួមជាមួយកន្លែងអង្គុយទទួលអាហារ និងភេសជ្ជៈ Sky bar នាពេលរាត្រី។

អគារវឌ្ឍនៈខាប់ពីតាល់ ដែល​មាន​រាង​ដូច​ដង​ខ្លួន​សត្វ​នាគ ​ត្រូវបាន​គេ​គិត​ថា មាន​ហុងស៊ុយ​ល្អ​នេះ ​មាន​កម្ពស់​សរុប​ចំនួន188ម៉ែត្រ ស្មើនឹង39ជាន់ ត្រូវ​បាន​គេ​ចាត់​ចូល​ជា​អគារ​ដ៏​ខ្ពស់​មួយ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។ អគារ​នេះ​ត្រូវ​គេ​បែង​ចែក​ចេញ​ជា4 ផ្នែក​សំខាន់ៗ គឺ​តំបន់​ការិយាល័យ​កម្រិតA ​មាន​ចំនួន21ជាន់ តំបន់​លក់​វត្ថុ​ប្រណីតៗ កន្លែងកម្សាន្តដ៏ស្រស់ស្អាត និងប្រណីតភាព រួមជាមួយសណ្ឋាគារ​លំដាប់​ផ្កាយ 5 Rosewood ចាប់ពីជាន់ទី25 រហូតដល់ជាន់ទី39 ដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​បំផុត។

អគារពាណិជ្ជកម្ម Vattanac Capital ត្រូវបានជាប់ចំណាត់ថ្នាក់លេខ1 ថាជាអគាពាណិជ្ជកម្មដ៏ធំ និងប្រណីតបំផុតនៅក្នុងតំបន់អាស៊ី (Gold Certification in LEED ) នៅក្នុងកម្មវិធីពាន់រង្វាន់ Property Asia Award៕

LEAVE A REPLY

Please enter your comment!
Please enter your name here