ដោយៈវុត្ថា
តូក្យូៈ ក្រុមហ៊ុនរបស់ជប៉ុន Mitsubishi Corp បានឈ្នះការដេញថ្លៃ និងបានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ផ្លូវដែកជាតិ របស់ប្រទេសមីយ៉ានម៉ាចំនួន២គម្រោង ដែលមានទឹកប្រាក់ចំនួន ៦៦៣លានដុល្លារអាមេរិក តាមរយៈកិច្ចព្រមព្រៀងប្រាក់កម្ចីបរទេសរវាងរដ្ឋាភិបាលជប៉ុន និងមីយ៉ាន់ម៉ា។
យោងតាមការចុះផ្សាយរបស់គេហទំព័រ motorworld.app បានឱ្យដឹងថា គំរោងទាំងពីនេះ បានមកពីយុទ្ធនាការដាក់ចេញនូវផែនការ នាំចេញហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់រដ្ឋាភិបាលជប៉ុន ក្នុងការពង្រីកមកាន់តំបន់អាស៊ីអាគ្នេយ៍។
តាមការរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Mitsubishi នឹងបញ្ជូនទូររថភ្លើងចំនួន ៦៦ សម្រាប់តភ្ជាប់ផ្លូវដែក Circular Railway ដែលរត់នៅក្នុងទីក្រុង Rangon និងទូ១៨០ សម្រាប់ផ្លូវដែក Yangon-Mandalay Railway ដែលតភ្ជាប់ពីទីក្រុង Yangon ទីក្រុង Naypyitaw និងទីក្រុង Mandalay ។
ខ្សែរថភ្លើងថ្មីនេះ នឹងចួលរួមកាត់បន្ថយពេលវេលា តាមរយៈការធ្វើដំណើរតាមផ្លូវដែកនៅក្នុងទីក្រុង Yangon ដែលមានប្រវែង ៤៦គីឡូម៉ែត្រ ដោយប្រើពេលប្រហែល ១៧០ នាទីទៅ១១០ នាទី និងផ្លូវដែករវាង ទីក្រុង Rangon និង Mandalay មានចម្ងាយ ៦២០គីឡូម៉ែត្រ នឹងត្រូវចំណាយពី ១៥ម៉ោង ឬប្រហែល ៨ម៉ោងប៉ុណ្ណោះ។
ប្រទេសមីយ៉ាន់ម៉ា បានខកខានកែលម្អប្រព័ន្ធផ្លូវដែកជាតិរបស់ខ្លួន អស់ជាច្រើនទសវត្សរ៍ក្រោមការគ្រប់គ្រងរបស់កងទ័ព។ ការជួសជុលកែលំអនេះ នឹងពង្រីកការគ្រប់គ្រងរបស់រដ្ឋាភិបាល នៅជុំវិញស្ថានីយ៍កណ្តាលនៅក្នុងទីក្រុង។ នៅតាមស្ថានីយដឹកជញ្ជូនថ្មីនេះ ក៏នឹងមានអគារពាណិជ្ជកម្មខ្ពស់ៗដុះឡើងផងដែរ និងក៏ជាកន្លែងផ្សព្វផ្សាយពាណិជ្ជកម្មដ៏សំខាន់របស់ទីក្រុង។
ខ្សែផ្លូវដែករវាងទីក្រុង Yangon និងទីក្រុង Mandalay ដែលបន្សល់ទុកជាង៦០ ឆ្នាំរបស់ទីក្រុងធំបំផុតនៃប្រទេសនេះ នឹងក្លាយជាតំបន់មានឥទ្ធិពល ទៅតំបន់ភាគខាងជើងនៃទីក្រុង Mandalay ដែលជាកន្លែងផលិតផលិតផលកសិកម្ម និងធនធានរុក្ខជាតិឈានមុខគេរបស់ប្រទេស៕