ដោយៈវុត្ថា
ភ្នំពេញៈ ព្រលានយន្តហោះរបស់កម្ពុជចំនួន២ ដែលមានទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក នឹងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ និងមួយទៀតនឹងបញ្ចប់នៅមុនបណាច់ឆ្នាំ ២០២១ ដែលនឹងជម្រុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍន៏សង្គមប្រកបដោយចីរភាព។
១) គម្រោងអាកាសយនដ្ឋានអន្តរជាតិសៀមរាប
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ក្នុងខេត្តសៀមរាប បានសម្រេចបានចំនួន៣៥%ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ខាងមុខ ដោយការសាងសង់ព្រលាននេះ បានចាប់ផ្តើចាប់តាំងពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ ដែលមានរយៈពេល៣៦ខែ ដែលសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd.។
ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានទាំងមូលនេះ ( Overall Schedule)បាន រាយការណ៍ អំពីវឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន ឆ្នាំ២០២០ ( Project Progressin 2020) ផែនការសាងសង់អាកាសយានដ្ឋានឆ្នាំ២០២១ (Construction Plan for 2021) និងវិធានការត្រួតពិនិត្យ និងការបង្ការជម្ងឺឆ្លងកូវិដ១៩ ចំពោះបុគ្គលិក និងកម្មករដែលធ្វើការក្នុង។
ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ នឹងចំណាយទុនវិនិយោគប្រមាណ៩០០លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ៧០០ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន១០០០ហិកតាទៀតផង។
២) គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី មានទីតាំងស្ថិតនៅក្នុង ស្រុកកណ្តាលស្ទឹង ស្រុកស្អាងខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ស្ថាបនាលើដីទំហំប្រមាណ២ ៦០០ហិកតា មានបណ្តោយប្រមាណ៦គីឡូម៉ែត្រ និងទទឹងប្រមាណ៤គីឡូម៉ែត្រ។ ដំណើការ នៃការសាងសង់ព្រលានយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីនេះ នឹងរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។
សមត្ថភាពអាកាសយានដ្ឋាន បន្ទាប់ពីសាងសង់រួច៖ឆ្នាំ២០២៣ ទទួលអ្នកដំណើរ ១៣លាននាក់ ឆ្នាំ២០៣០ ទទួលអ្នកដំណើរ៣០លាននាក់ ឆ្នាំ២០៥០ ទទួលអ្នកដំណើរ ៥០លាននាក់។
ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ ដែលជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្សរហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន។
ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតា អភិវឌ្ឍន៍ជាព្រលានយន្តហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។
៣) គម្រោងអាកាសយានដ្ឋានតារាសាគរខេត្តកោះកុង
គម្រោងអាកាសយានដ្ឋានតារាសាគរ មានទីតាំងស្ថិតនៅចន្លោះស្រុកថ្មបាំង និងស្រុកបទុមសាគរ ខេត្តកោះកុងត្រូវបានវិនិយោគការសាងសង់ ដោយក្រុមហ៊ុនចិន Union Development Group (UDG) សហការជាមួយក្រុមហ៊ុនMY និងក្រុមហ៊ុនស៊ីឈួន ហួយស៊ីងគ្រុប។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ នឹងបើកឱ្យហោះហើរសាកល្បងមុន ខែមីនា ឆ្នាំ២០២១ ។ ការរៀបចំពេលវេលាសំខាន់ៗ របស់គម្រោងសាងសង់អាកាសយាន ដ្ឋានរួមមាន៖ ទី១- ការរៀបចំធ្វើសុពលភាពហោះហើរ ( Flight Validation) នឹងគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២០ ទី២- បញ្ចប់ សុពលភាពហោះហើរ ( Flight Validation)នឹងធ្វើនៅខែ កុម្ភៈ ឆ្នាំ២០២១ ។
ទី៣- ទទួលបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋាន មុនថ្ងៃទី២០ ខែមីនា ឆ្នាំ២០។ ទី៤- ការធ្វើការហោះហើរសាកល្បងនៅ មុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ។
ទី៥ – បំពេញទទួលបញ្ចប់គម្រោងអាកាសយានដ្ឋានផ្សេងៗទៀត មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ទី៦- ទទួលគម្រោងអាកាសយានដ្ឋាន ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុនថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។
ទី៧- ការបំពេញលក្ខខណ្ឌប្រតិបត្តិការអាកាសយានដ្ឋាន (សុំវិញ្ញាបនបត្រប្រតិបត្តិការអាកាសយានដ្ឋាន) និងចាប់ផ្តើមប្រតិបត្តិការអាកាសយានដ្ឋាន នាពាក់កណ្តាលឆមាសទី២ ឆ្នាំ២០២១ ។
តាមផែនការគម្រោងព្រលានយន្តហោះនេះ នឹងត្រូវចំណាយទឹកប្រាក់២០០លានដុល្លារ ដោយគម្រោងទាំងមូល រួមមាន ការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ។ ក្រោយសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងអនុញ្ញាតឱ្យយន្តហោះធុនយក្សប្រភេទ ប៊ូអ៊ីង៧៧៧ និងអ៊ែរប៊ឹស A៣៤០ ចុះចតបាន៕