ដោយៈវុត្ថា
ភ្នំពេញៈ ផ្ទះការិយាល័យ ឬ SoHo នៅក្នុងប្រទេសកម្ពុជា នឹងមានទីផ្សារ និងតម្រូវការខ្ពស់សម្រាប់ឆ្នាំ២០២១នេះ ដែលទាមទារឱ្យអ្នកអភិវឌ្ឍន៍ បង្វែរមកវិយោគលើគម្រោ ងប្រភេទនេះឱ្យបានច្រើន បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ១៩ មានភាពធូស្រាលឡើងវិញ។
ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋី បានឱ្យដឹងកាលពីម្សិលមិញថា ផ្ទះការិយាល័យ មិនត្រឹមតែអាចអោយធ្វើជាការិយាល័យសម្រាប់ធ្វើការនោះទេ ប៉ុន្តែវាក៏អាចធ្វើអាជីវកម្ម និងស្នាក់នៅក៏បានដែរ។លោកបន្តថា ក្រៅពីនេះផ្ទះអាជីវកម្ម ក៏មានតម្រូវការខ្ពស់ផងដែរនៅឆ្នាំនេះ។
លោកក៏បានអំពាវដល់ អ្នកអភិវឌ្ឍន៍លំនៅឋានទាំងអស់នៅកម្ពុជា គួរបង្វែរមកវិនិយោគ ចំពោះប្រភេទផ្ទះការិយាល័យឱ្យបានច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងចាប់យកទីផ្សារដែលមានការកើឡើងនេះ។
អ្នកជំនាញវិស័យអចលនទ្រព្យរូបនេះបញ្ជាក់ថា ទីផ្សារផ្ទះការិយាល័យនេះមានតម្រូវការ ពីព្រោះមនុស្សនៅមានភាពភ័យក្លាចពីការឆ្លងនូវជំនូវជំងឺកូវីដ ១៩ និងមិនអាចទាន់ជួបមនុស្សដែលមានគ្នាច្រើន ពាក់ព័ន្ធវិធានការអនាម័យ ដែលទាមទាឱ្យធ្វើការតាមអនឡាញពីផ្ទះ។
លោកបន្ថែមទៀតថា ប្រការនេះហើយ បានធ្វើឱ្យផ្ទះការិយាល័យមានទីផ្សារ និងតម្រូវការ។ ជាមួយគ្នានេះ លោកពុទ្ធីក៏បានលើកឡើង ពីតម្រូវការប្រភេទផ្ទះអាជីវកម្មក៏នឹងអាចមានតម្រូវការខ្ពស់ផងដែរ បន្ទាប់ពីជំងឺកូវីដ១៩ មានភាពធូស្បើយឡើងវិញ ។
បើតាមលោក ឃាង ពុទ្ធី បើធៀបជាមួយនឹងអគារការិយាល័យ វាល្អដែរ ប៉ុន្តែផ្ទះការិល័យមានភាពងាយស្រួលជាង ហើយសុវត្ថិភាព និងល្អជាងឆ្ងាយណាស់ ដែលអាចធ្វើជាមួយនឹងមនុស្សដែលមានចំនួនតិច ហើយមិនមានភាពភ័យខ្លាច ពីការឆ្លងនូវជំងឺកូវីដ ១៩ផងដែរ។
វិស័យអចលនទ្រព្យ ក៏ដូចជាវិស័យផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា និងពិភពលោកបានជួបបញ្ហាប្រឈមយ៉ាងខ្លាំង ពីជំងឺកូវីដ១៩ ហើយបានធ្វើឱ្យមនុស្សមិនអាចចរាចរណ៍ពីទីកន្លែងមួយ ទៅកាន់កន្លែងមួយផ្សេងទៀតបាន ជាពិសេសមិនទាន់អាចជួបជុំ ដែលមានមនុស្សដែលគ្នានច្រើននោះ បានបង្ខំឱ្យពួកគេធ្វើការតាមអនឡាញពីផ្ទះ៕