ទីផ្សារអចលនទ្រព្យនៅក្នុងទីណៃពិដោ នឹងត្រូវការពេលវេលាយូរបន្ថែមទៀតដើម្បីឲ្យមានសន្ទុះឡើងវិញ

0

ដោយ ៖ វុត្ថា

ណៃពិដោៈ  តម្រូវការសម្រាប់ទីផ្សារអចលនទ្រព្យ នៅក្នុងទីក្រុងណៃពិដោ ត្រូវបានគេរំពឹងថា នឹមានសន្ទុះ និងរីកចំរើនដូចធម្មតាឡើងវិញ នៅក្នុងរយៈពេល៣ឆ្នាំ ទៅមុខទៀត។

លោក U Tin Maung ប្រធានសមាគមអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រាប់សារព័ត៌នៅក្នុងស្រុកថា  ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងណៃពិដោ នឹងមានការអផិវឌ្ឍ ទៅជាតំបន់ឧស្សាហកម្ម ឧស្សាហកម្មភាពយន្ត និងសកលវិទ្យាល័យអន្តរជាតិនៅក្នុងប្រទេស រួមជាមួយនឹង ការបើកឡើងវិននូវអគារការិយាល័ធ្វើការនៅក្នុងក្រុងឡើងវិញ។

លោកថ្លែងថា “វាជាការពិត តម្លៃអចលនទ្រពយនៅក្នុងទីក្រុងណៃពិដោ បានធ្លាក់ចុះពីរដង នៅក្នុងឆ្នាំ២០២០ បង្ករឡើងដោយជំងឺកូវីដ១៩  បើធៀបជាមួយនឹងឆ្នាំ២០១​៨ ។  អលចនទ្រព្យខ្លះ នាពេលបច្ចុប្បន្ននេះ បានលក់ក្នុងតម្លៃ ៥០,០០០ (លុយមីយ៉ាន់ម៉ា) ក្នុងមួយហ្វីតការ៉េ”។

លោកU Tin Maung បបន្តថា សម្រាប់តម្លៃដីធ្លី នៅក្នុងទីក្រុងណៃពិដោ គឺមានសភាពយឺតយ៉ាវ បើធៀបជាមួយនឹងទីក្រុងYangon និងទីក្រុងMandalay មានប្រតិបត្តិការទិញលក់គ្រប់ពេល។  ប៉ុន្តែដីទំហំធំនៅក្នុងទីក្រុងYangon និងទីក្រុង Mandalay ត្រូវបានគេលក់ចេញបាននៅក្នុងចំនួនតិចតួច  បើទោះបីតម្លៃតម្លៃមានការធ្លាក់ចុះ។

ទោះជាយ៉ាងណា លោកU Tin Maung ពន្យល់ថា តម្លៃអចលនទ្រព្យនៅក្នុងទីក្រុងណៃពិដោ នឹងមានការកើនឡើងយឺត ហើយ ត្រូវការពេលយ៉ាងហោចណាស់៣ឆ្នាំទៀត ទើបត្រលប់មកដូចដើមវិញ។

ទីក្រុងណៃពិដោ កំពុងក្លាយជាកន្លែងទាក់ទាញ លើការវិនិយោគលើវិស័យអលចនទ្រព្យ ស្របពេលដែលអ្នកជំនួញ និងអ្នកវិយោគជាច្រើន បានចាប់អារម្មណ៍លើការរស់នៅនៅក្នុងទីក្រុងដ៏ធំមួយនេះ។  ទីក្រុងនេះ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវធំៗ គួបផ្សំជាមួយនឹងការផ្គត់ផ្គង់ទឹកស្អាត និងភ្លើងបានយ៉ាងល្អ។  ទាំងនេះត្រូវបានគេរំពឹងថា ទីផ្សារអចលនទ្រព្យ នឹងមានសន្ទុះរីកចំរើនកាន់តែខ្លាំង នៅក្នុងរយៈពេល៣ឆ្នាំទៀត។

ទីក្រុងណៃពិដោ ត្រូវបានបង្កើតដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា កាលពីឆ្នាំ២០០៦ ក្នុងចំណោមទីក្រុងធំផ្សេងទៀត  ដែលស្ថិតនៅក្នុងចម្ងាយប្រមាណ២០០ម៉ាយ នៃភាគជើងនៃទីក្រុងYangon ដែលជាទីក្រុងបុរាណ៕

LEAVE A REPLY

Please enter your comment!
Please enter your name here