ទីផ្សារ​ដីធ្លី​ស្រុក​បន្ទាយស្រី​កំពុង​ទាក់ទាញ​ការវិនិយោគ ខណៈ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ចាប់ផ្តើម​ដំណើរការ

0

ដោយៈ រ៉ា​ណេ​ត

សៀមរាបៈ ស្រុក​បន្ទាយស្រី​ដែល​ល្បីឈ្មោះ ក្នុងនាម​ជា​តំបន់​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​បែប​សហគមន៍ និង​លំនៅដ្ឋាន​មាន​សុវត្ថិភាព កំពុងតែ​បង្ហាញ​ពី​សក្ដានុពល និង​ភាព​ទាក់ទាញ​ពី​ការវិនិយោគ​ក្នុង​វិស័យ​ដីធ្លី​ស្រប​ពេលដែល​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋបាលខេត្ត និង​ស្រុក​បានចាប់ផ្តើម​ដំណើរការ​យ៉ាងសកម្ម។

នៅក្នុង​ឆ្នាំ២០២១នេះ រដ្ឋបាល​ស្រុក​បន្ទាយស្រី បាននិងកំពុង​បន្តសកម្មភាព​អភិវឌ្ឍន៍​នៅក្នុង​សហគមន៍ និង​ភូមិ ឃុំ​ជា​បន្តបន្ទាប់ ជាពិសេស​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូ​ម​មាន​ផ្លូវថ្នល់ បណ្តាញ​អគ្គិសនី​ជាដើម ខណៈដែល​កំណើន​នៃ​ចំនួន​ប្រជាសាស្ត្រ​ចូលទៅ​សាងសង់​លំនៅដ្ឋាន​រស់នៅ​កាន់តែច្រើនឡើងៗក្នុង​រយៈពេល​ដ៏​ខ្លី។

អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ស  ប្ដា​ហ៍​កន្លងទៅនេះ​ថា នៅក្នុង​ស្រុក​បន្ទាយស្រី​រួមមាន​ចំនួន៣៦ភូមិ ដែល​ភូមិនីមួយៗសុទ្ធ​តែមាន​គម្រោង​អភិវឌ្ឍន៍​ទាំងអស់ ហើយ​ត្រូវបាន​ធ្វើឡើង​ទៅតាម​លំដាប់លំដោយ។ ជាក់ស្ដែង​ពេលនេះ ដំណើរការ​នៃ​ការអភិវឌ្ឍ ការរៀបចំ​សណ្ដាប់ធ្នាប់​ល្អ​ត្រូវបាន​ដំណើរការ​ដល់​ភូមិ​ទី១៤ ហើយនឹង​បន្ត​ដំណើរការ​នេះ​ទៅមុខទៀត។

តាម​ផែនការ​របស់​រដ្ឋបាល​ស្រុក នឹងធ្វើ​យ៉ាងណា​ឱ្យ​ស្រុក​បន្ទាយស្រី​ក្លាយទៅជា​ទីប្រជុំជន ដ៏​មាន​សក្ដានុពល​បំផុត​ក្នុង​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ក្នុង​តំបន់ ឬ​អាច​នឹង​ឈានទៅរក​ការអភិវឌ្ឍន៍​ជាទី​ក្រុង​ថ្មី​មួយ ចំណុះ​រដ្ឋបាល​ខេត្តសៀមរាប។

ជាមួយនឹង​ល្បឿន​នៃ​ការកែលម្អរ ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋបាល​ស្រុក ស្រប​ពេលដែល​មានការ​ចូលរួម​វិនិយោគ និង​អភិវឌ្ឍន៍​ពី​វិស័យ​ឯកជន​ផង​នោះ បច្ចុប្បន្ននេះ​បានធ្វើឱ្យ​ការទិញ-លក់​ដីធ្លី​ចាប់ផ្តើម​មាន​ទីផ្សារ​ឡើងវិញ​ឡើងវិញ​គួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ លោកស្រី ជិន លក្ខិណា តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ និង​អចលនទ្រព្យ​បន្ទាយស្រី​បាន​មានប្រសាសន៍ថា នៅក្នុង​ស្រុក​បន្ទាយស្រី​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ជាពិសេស​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​កាន់តែ​ជំរុញ​វិស័យ​ដីធ្លី​នៅក្នុង​តំបន់​មាន​តម្រូវការ និង​កើន​តម្លៃ​ជា​បន្តបន្ទាប់ ខណៈ​ដែលមាន​អ្នកវិនិយោគ​មួយចំនួន​ចាប់ផ្តើម​ចុះ​ធ្វើ​សកម្មភាព​ទីផ្សារ​ទិញ​លក់​យកចំណេញ។

លោកស្រី​បាន​បន្តថា “ការទិញ​លក់​ដីធ្លី​នៅក្នុង​ស្រុក​បន្ទាយស្រី ដែល​កំពុងមាន​ការអភិវឌ្ឍ​នៅពេលនេះ ភាគច្រើន​ជា​គម្រោង​ដី​ឡូ​តិ៍​សម្រាប់ សាងសង់​លំនៅដ្ឋាន​លក្ខណៈ​បណ្តុំ” ។ លោកស្រី​បន្តថា “តម្លៃ​ដី​ឡូ​តិ៍​ពេលនេះ​គឺ​នៅមានកម្រិត​ទាប​នៅឡើយ ដែល​ផ្តល់ឱកាស​ចំណេញ​ដល់​អតិថិជន ដែលជា​អ្នកទិញ​សម្រាប់​សាងសង់​លំនៅដ្ឋាន​សម្រាប់​ស្នាក់នៅ​ជា​កម្មសិទ្ធិ ក៏ដូចជា​អ្នកទិញ​សម្រាប់ធ្វើ​ការវិនិយោគ​បន្ត នៅពេល​ខាងមុខ​ផងដែរ” ។

លោកស្រី​ជិន លក្ខិណា បាន​បញ្ជាក់ថា អ្នកទិញ​ដី​ឡូ​តិ៍​នៅពេលនេះ​គាត់​អាច​ចំណេញ​បាន​ច្រើន ជាក់ស្ដែង​ដូចជា គម្រោង​ដី​ឡូ​តិ៍​អចលនទ្រព្យ​បន្ទាយស្រី នៅពេល​បច្ចុប្បន្ននេះ គឺ​ត្រូវបាន​លក់​នៅលើ​ទីផ្សារ​ត្រឹម៣០០០ដុល្លារ​ក្នុង​មួយ​ឡូ​តិ៍ ហើយ​ថែមទាំង​មានការ​បញ្ចុះ៥០០ដុល្លារភ្លាមៗ សម្រាប់​អតិថិជន​ដែល​ទិញ​ដោយ​ការបង់​ផ្តាច់ ហើយ​ជាពិសេស​ជាងនេះទៅទៀត គឺមាន​ការផ្តល់ជូន២០០ដុល្លារ​បន្ថែមទៀត សម្រាប់​អ្នកទិញ​ដែល​មក​ផ្ទាល់​ដោយ​ខ្លួនឯង​មិន​តាមរយៈ​ភ្នាក់ងារ។

ទីតាំង​គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​អចលនទ្រព្យ បន្ទាយស្រី​មាន​ទីតាំងនៅ​ភូមិ ខ្នារ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប មិន​ជាប់​ពាក់ព័ន្ធ​នឹង​តប​ន់​អប្សរា និង​ប៉ះពាល់​តំបន់​អភិរក្ស​ធម្មជាតិ​នោះទេ ពោលគឺ​មានច្បាប់​ត្រឹមត្រូវ​នៅជាប់​ផ្លូវធំ​ហាយ​វេ៦៦ និង​មាន​ផ្លូវរដ្ឋ​ទំហំ១៥ម៉ែត្រ នៅជាប់​ចំហៀង​គម្រោង​ដី​ឡូ​តិ៍​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ មាន​ចម្ងាយ​ត្រឹម៣គីឡូម៉ែត្រ​ពី​រង្វង់​មូល ដែល​បំបែក​ទៅកាន់​តំបន់​ទេសចរណ៍​កម្សាន្តផ្សេងៗ ដូចជា ភូមិ​ព្រះ​ដាក់ តំបន់​ប្រាសាទបន្ទាយស្រី ភ្នំ​គូ​លេន តំបន់​រមណីយដ្ឋាន​ក្បាលស្ពាន ដែលមាន​សួនសត្វ​ជាច្រើន​ប្រភេទ និង​មាន​ចម្ងាយ​ត្រឹម៧គីឡូម៉ែត្រ​ពី​ផ្លូវ​ឆ្ពោះទៅ​ព្រលានយន្តហោះ​ថ្មី ក៏ដូចជា​ចេញទៅ​តាម​បណ្តា​ខេត្ត​នានា​ផងដែរ។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ 016 999 995 / 017 812 345 / 097 8 123 456 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here