គម្រោង​សាងសង់​បណ្តាញ​រថភ្លើង​ល្បឿន​លឿន​ភ្នំពេញ សៀមរាប ប៉ោយប៉ែតមិនទាន់មាន​ភាពច្បាស់​លាស់

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ គម្រោង​សាងសង់​បណ្តាញ​ខ្សែ​រថភ្លើង ល្បឿន​លឿន​ភ្នំពេញ សៀមរាប និង​ត​ភ្ជាប់​ទៅកាន់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​មិនទាន់មាន​ភាពច្បាស់លាស់​ថា ការសិក្សា​បានបញ្ចប់​ឬ​ផ្អាក​ហើយ​នោះទេ។

អ្នកនាំពាក្យ​ក្រសួង​សារ​ធា​រណៈការ និង​ដឹកជញ្ជូន​លោក​វ៉ា​ស៊ីម សូរិយា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គំរោង​នេះ​តាម​លោក​ដឹង​កន្លងមក ធ្លាប់បាន​លើកឡើង​ដោយ​ក្រុមហ៊ុន​ចិន ប៉ុន្តែ​មកទល់ពេលនេះ​វា​មាន​ការវិវត្ត​ដូចម្តេច លោក​មិនមាន​ព៌​ត​មាន​លំអិត​នោះទេ ព្រោះ​ជួល​កាល​ការសិក្សា​រួចហើយ​អាច​ត្រូវ​ទុកចោល ដោយសារ​វា​អាច​ចំណាយ​ទុក​ច្រើន។

យ៉ាងណា​លោក​បាន​បដិសេធ មិន​អត្ថាធិប្បាយ​បន្ថែមទៀត​នោះទេ នៅពេល​សុំ​ការបញ្ជាក់​លំអិត។

កន្លងមក​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ធ្លាប់មាន​មានប្រសាសន៍ថា ក្រុមហ៊ុន​ចិន​បាន​ស្នើសុំ​សិក្សា​គំរោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿ​លឿន​ភ្នំពេញ សៀមរាប និង​ត​ភ្ជាប់​ទៅកាន់​ក្រុង​ប៉ោយប៉ែត ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការធ្វើសមាហរណកម្ម​ក​ម្រិ​ត​តំបន់ ដែល​កម្ពុជា​អា​ចត​ភ្ជាប់​ខ្សែ​រថភ្លើង ជាមួយ​ប្រទេស​ថៃ និង​ប្រទេស​ក្នុង​តំបន់​ដទៃទៀត។

អ្នកជំនាញ​មួយរូប​បាន​និយាយ​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ការសាងសង់​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ត្រូវ​ចំណាយ​ទុន​ធំ​ណាស់ ដោយ​មួយ​គីឡូម៉ែត្រ​អាច​ចំណាយ​ទឹកប្រាក់​ចន្លោះ៧ទៅ៨លាន​ដុល្លារ​អាមេរិក ដែល​តម្លៃ​នេះ​មិនទាន់​គិត​បញ្ចូល​ពី​តម្លៃ​ទូរថភ្លើង និង​បច្ចេកវិទ្យា​នានា​នៅឡើយ​ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here