លោក សំ សុខ​នឿន ៖ សមាគម GRA មាន​បេសកកម្ម​ពិសេស​ជួយ​ជំរុញ និង​លើកកម្ពស់​វិស័យ​អចលនទ្រព្យ

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ គ្រប់ការ​បង្កើត​សមាគម​ទាំងអស់​សុទ្ធ​តែមាន​គោលបំណង និង​បេស​សកម្ម​ពិសេស​មួយ​ក្នុង​ការជួយ​ជំរុញ និង​រួមចំណែក​លើកកម្ពស់​វិស័យ​ដែល​ពាក់ព័ន្ធ​ក៏ដូចជា​ជួយ​បំពេញ​នូវ​ចន្លោះ​ខ្វះខាត​របស់​សមាជិក​ដែល​ចូលរួម​ទាំងអស់ ជាក់ស្ដែង​ដូចជា​សមាគម​អចលនទ្រព្យ​សកល​ដែល​កំពុង​តែមាន​ភាព​ម​មា​ញឹក​ក្នុង​ការជួយ​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល (GRA) លោក​សំ សុខ​នឿន បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ www.propertyarae.asia កាលពី​ល្ងាច​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា សមាគម GRA ដែល​ត្រូវបាន​បង្កើតឡើង​ដោយមាន​ការទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ និង​ការចូលរួម​គាំទ្រ​ពី​សមាជិក​ដែលជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ និង​ភ្នាក់ងារ​នីតិបុគ្គល​សរុប​ជិត ២០០នាក់​កំ ពុង​តែ​បន្ត​បេសកកម្ម​របស់ខ្លួន​យ៉ាងសកម្ម​ដូច​ទៅនឹង​អ្វីដែល​បានកំណត់​នៅក្នុង​គោល​ការ និង​ផែន​ការណ៍​ចម្បង​របស់​សមាគម។

លោក​បន្តថា “សមាគម GRA ត្រូវបាន​បង្កើតឡើង និង​ចុះបញ្ជី​នៅក្នុង​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោម​គោលបំណង​ចែករំលែក​នូវ​ចំណេះដឹង និង​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អចលនទ្រព្យ​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ បណ្តា​ក្រុមហ៊ុន និង​ភ្នា​ក់​អចលនទ្រព្យ​ទាំងអស់​នៅ​កម្ពុជា ជាពិសេស​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក ដើម្បី​ធ្វើយ៉ាងណា​ចូលរួម​លើកកម្ពស់់​វិស័យ​មួយ​នេះ​ឱ្យនៅតែ​បន្ត​វឌ្ឍនភាព​ទៅមុខទៀត” ។

ប្រធាន​សមាគម​រួប​នេះ​បាន​បន្តទៀតថា “សមាគម GRA មិន​មែនមាន​ចក្ខុវិស័យ​ត្រឹមតែ​ក្នុងប្រទេស​កម្ពុជា​នោះទេ ប៉ុន្តែ​យើង​នឹងធ្វើ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រួមគ្នា​ទាំង​អ្នកវិនិយោគ ទាំង​ភ្នាក់ងារ​ជា​លក្ខណៈ​ក្រុមហ៊ុន ជា​ក្រុម និង​ជា​នីតិបុគ្គល ជាពិសេស​បង្កើន​កិច្ច​សហប្រតិបត្តិ​ជាមួយ​បណ្តា​ក្រុមហ៊ុន និង​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិធំៗនៅលើ​ទីផ្សារ​អន្តរជាតិ​ផងដែរ ពោលគឺ​ធ្វើយ៉ាងណា​អាច​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​កាន់តែច្រើន​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជា​បន្ថែម​ពីលើ​បច្ចុប្បន្ននេះ​ទៀត” ។

នៅក្នុង​វិស័យ​អចលនទ្រព្យ​គឺមាន​ផ្នែក​ជាច្រើន​ដែល​ត្រូវបាន​បែងចែក​ដាច់ដោយឡែក​ពីគ្នា ដែល​ក្នុងនោះ​រួមមាន​ដូចជា ផ្នែក​ភ្នាក់ងារ​វាយតម្លៃ​អចលនវត្ថុ ការគ្រប់គ្រង និង​ថែទាំ​អចលនវត្ថុ ការវិនិយោគ និង​ការអភិវឌ្ឍន៍​ជាដើម ដែល​ទាំងអស់នេះ​គឺ​ស្ថិតនៅក្នុង​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​មានដំណើ​រយ៉ា​ង​សកម្ម​នៅលើ​ទីផ្សារ​កម្ពុជា​នាពេល​បច្ចុប្បន្ន។

លោក​សំ សុខ​នឿន បាន​មានប្រសាសន៍​ឱ្យដឹងថា នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​នាពេល​បច្ចុប្បន្ន កំពុង​តែមាន​ភាព​ប្រឈម និង​ក្ដី​ព្រួយបារម្ភ​ជាខ្លាំង​ទៅលើ​ភ្នាក់ងារ​មួយចំនួន​ដែល​កំពុងមាន​សកម្មភាព​នៅក្នុង​ទីផ្សារ​រួម។ ភ្នាក់ងារ​មាន​តួនាទី​សំខាន់បំផុត​នៅក្នុង​វិស័យ​អចលនទ្រព្យ​ក្នុងការ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​អចលនវត្ថុ​នានា​នៅ​កាន់​ទីផ្សារ​ទាំង​ក្នុងស្រុក​ទាំង​ស​ក្រៅ​ក្រៅ​ស្រុក ហើយក៏​មាន​នាទី​ជា​អ្នក​កៀងគរ អូសទាញ​អ្នកវិនិយោគ និង​អ្នក​អភិវឌ្ឍន៍​អន្តរជាតិ​ឱ្យ​ចូលមក​កាន់តែ​ផ្សារ​ផងដែរ ដូច្នេះ​នាទី​ជា​ភ្នាក់ងារ​គឺមាន​សារសំខាន់​បំផុត។ ប៉ុន្តែ​អ្វី​ដែលជា​ភាព​ប្រឈម​នាពេល​បច្ចុប្បន្ន ដោយសារតែ​ការងារ​ជា​ភ្នាក់ងារ​នៅ​មិនទាន់មាន​ការកំណត់​ច្បាស់​ពី​ច្បាប់ ដែល​ជន​ណា​ក៏​អាច​មានឱកាស​ធ្វើបាន​មិន​ថា​អ្នកនោះ​មាន​ជំនាញ មានចំណេះដឹង​កម្រិតណា​នោះទេ រហូត​មាន​អ្នកខ្លះ​អនុវត្ត​ប្រាសចាក​ពី​ក្រមសីលធម៌ ដោយ​គ្មាន​វិជ្ជាជីវៈ​ក្រោម​គោលបំណង​ទទួលបាន​ផលប្រយោជន៍ ដែល​រូ​ម​ភាព​បែបនេះ​គឺអាច​ជះឥទ្ធិពល​អាក្រក់​ដល់​វិស័យ​អចលនទ្រព្យ។

លោក​បញ្ជាក់ថា “ដោយ​ក្ដីបារម្ភ​ទៅលើ​ចំណុច​ទាំងនេះ បច្ចុប្បន្ន GRA បាន​នឹង​កំពុង​ព្យាយាម​ធ្វើយ៉ាងណា​អាច​កាត់បន្ថយ​នូវ​រូប​អវិជ្ជមាន​ទាំងនេះ តាមរយៈ​ការបើក​យ៉ាង​ទូលាយ​សម្រាប់​បណ្តា​ភ្នាក់ងារ​ដែល​ចង់​អភិវឌ្ឍន៍​ខ្លួន​មានចំណេះដឹង និង​ជំនាញ​ទីផ្សារ​អចលនទ្រព្យ​ច្បាស់លាស់ ប្រកបដោយ​ក្រប​សីលធម៌ និង​វិជ្ជាជីវៈ ដោយ​ចូល​ជា​សមាជិក​នៅក្នុង​សមាគម” ។

លោក​បន្តថា “បន្ទាប់​ពួកគាត់​បាន​ចូលរួម​ជា​សមាជិក​ពេញសិទ្ធិ ក្រៅពី​មានឱកាស​ទទួលបាន​កា​រ​ប្រឹក្សា​យោបល់​ផ្តល់នូវ​ចំណេះដឹង​ពី​អ្នក​ដែលមាន​បទពិសោធន៍​នៅក្នុង​សមាគម ថែមទាំង​មានឱកាស​ធ្វើការ​ភ្ជាប់​ទំនាក់ទំនង បង្កើត​បណ្តាញ​រួមគ្នា​ជាមួយ​ភ្នាក់ងារ​ជាតិ និង​អន្តរជាតិ​ដែលមាន​ទីផ្សារ​យ៉ាង​ទូលាយ ដែល​ទាំងអស់នេះ​សុទ្ធតែជា​ឱកាស​អភិវឌ្ឍន៍​ខ្លួន អភិវឌ្ឍន៍​ក្រុមហ៊ុន​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន ស្រប​ពេលដែល​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅតែ​បន្ត​វឌ្ឍនភាព​ទៅក្នុង​រយៈពេល​យូរ​ឆ្នាំ​ទៀត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here