ដោយបញ្ញា
ភ្នំពេញៈ គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ដែលមានទំហំរហូតទៅដល់១០០ហិកតា កំពុងអភិវឌ្ឍលឿនបំផុត ដែលធ្វើឱ្យគម្រោងទីក្រុងដ៏ធំមួយនេះ កាន់តែមានភាពទំនើបស៊ីវីល័យ និងមានកំណើនសេដ្ឋកិច្ចកាន់តែលឿនរហ័ស ថែមទាំងទាក់ទាញអតិថិជននិងអ្នកវិនិយោគកាន់តែខ្លាំងទៀតផង។
ក្រុមហ៊ុនខេអេចលែន បានអោយដឹងនាព្រឹកថ្ងៃទី១៨ មករានេះថា រហូតមកដល់ពេលនេះ គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច កំពុងអភិវឌ្ឍជាច្រើនឥតឈប់ឈរ ដោយសម្រេចបានដូចជា ដីឡូតិ៍ចំនួន៦០០០ឡូតិ៍ ការសាងសង់អគារហាងកាហ្វេ និងផាប់ ខណៈដែលកំពុងមានការបុកគ្រិះ ដំឡើងសសរផ្ទះអាជីវកម្ម និងរៀបចំដីរួចរាល់សម្រាប់ការសាងសង់ផ្ទះវីឡា។
គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច មានការអភិវឌ្ឍដូចជា ដីឡូតិ៍ ផ្ទះអាជីវកម្ម វីឡាទោល មជ្ឍមណ្ឌលពាណិជ្ជកម្មទាំង១០ប្រភេទ រួមមាន ហាងកាហ្វេអារ៉ាប៊ីធា ផាប់ភូមិយើង ហាងលក់គ្រឿងអេឡិចត្រូនិក ហាងលក់ទូរស័ព្ទ ម៉ាត សាឡន ហាងលក់សម្លៀកបំពាក់ ហាងនំ ហាងស៊ុប និងហាងអាហារ ព្រមទាំងមាន ផ្សារធំទូលាយ និងទីធ្លារសម្រាប់រៀបចំកម្មវិធីនិងពិព័រណ៍ពាណិជ្ជកម្ម រួមជាមួយនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា ប្រព័ន្ធផ្លូវបេតុង ប្រព័ន្ធលូ ប្រព័ន្ធទឹកភ្លើងជាដើម។
ក្រុមហ៊ុនខេអេចលែន បានបញ្ជាក់ថា ការអភិវឌ្ឍទាំងអស់នេះ នឹងសម្រេចបានដូចផែនការកំណត់ ដែលធ្វើឱ្យអតិថិជន ទទួលបានទំនុកចិត្តខ្ពស់និងជឿងជាក់ទៅលើគម្រោងនេះ រួមជាមួយនឹងការទទួលបានឱកាសចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់។
គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចដ៏ប្រណិតនេះ មានទីតាំងស្ថិតនៅជិតផ្លូវក្រវាត់ក្រុង៥១ ជិតផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងជិតសួនឧស្សាកម្មកាណាឌីយ៉ាទំហំ៥០០ហិកតានិងមានកម្មការរាប់ម៉ឺននាក់ ដែលតំបន់នេះ កំពុងមានការអភិវឌ្ឍដូចជា ផែស្ងួត រោងចក្រ សហគ្រាសធំៗ ឃ្លាំងផ្ទុកទំនិញនានា ក៏ដូចជាគម្រោងអភិវឌ្ឍលំនៅដ្ឋានជាដើម។ ដូចនេះ ក្នុងពេលអនាគតដ៏ខ្លី គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច នឹងក្លាយជាតំបន់ដ៏មានសក្ដានុពលបំផុត ក្នុងការរស់នៅការប្រកបអាជីវកម្ម និងការវិនិយោគផ្សេងៗជាច្រើនទៀត៕