ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តំណាងនានានៃ STAR Network ដែលជាបណ្តាញអន្តរអាស៊ីទីមួយនៃសមាគមអ្នកផលិតក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់បានរួមគ្នាផ្តួចផ្តើមថ្មីមួយដែលអំពាវនាវឱ្យមានការទិញប្រសើរជាងមុននៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់។
តាមការផ្សព្វផ្សាយរបស់សមគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះបានឱ្យដឹងថា តំណាង STAR Network ចង់រួមកម្លាំងគ្នាក្នុងនាមជាសមាគម និងអ្នកផលិតនៅអាស៊ី ឯកភាពគ្នាលើជំហររួមស្តីពីលក្ខខណ្ឌទូទាត់ប្រាក់ និងប្រគល់ទំនិញ ដើម្បីឱ្យយើងមានសំឡេងខ្លាំងជាងមុនក្នុង ការពិភាក្សាលក្ខណៈបុគ្គល និងលក្ខណៈរួមជាមួយម៉ាក និងអ្នកបញ្ជាទិញអំពីការកែលម្អការអនុវត្តការទិញ។
ចំណុចពិសេសនៃគំនិតផ្តួចផ្តើមនេះគឺ វាជាការលើកឡើងនូវសំណួរនានាជុំវិញការអនុវត្តការទិញដូចជា លក្ខខណ្ឌនៃការទូទាត់ប្រាក់ និងការប្រគល់ទំនិញ ពីទស្សនៈវិស័យរបស់អ្នកផលិត និងសមាគមដែលតំណាងពួកគេ ដោយធ្វើឲ្យវាជាគំនិតផ្តួចផ្តើមអំពីការអនុវត្តជាក់ស្តែងពិតប្រាកដ ដែលអង្គការសមាជិកទាំងអស់ចំនួន៩ រួមមាន GMAC, BGMEA, BKMEA, CNTAC, PTMA, PHMA, TMA, MGMA និង VITAS គាំទ្រ។
ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់មានអតុល្យភាពអំណាចរវាងម៉ាក និងអ្នកបញ្ជាទិញ ដោយមួយនៅម្ខាង និងមួយទៀតដែលជាអ្នកផលិតវាយនភណ្ឌនិងកាត់ដេរសម្លៀកបំពាក់នៅម្ខាងទៀត។ អតុល្យភាពនេះមានលក្ខណៈកាន់តែខ្លាំងឡើង និងមើលឃើញកាន់តែច្បាស់ក្នុងអំឡុងជំងឺកូវីដ- ១៩ ដែលក្នុងនោះ ការលុបចោលការបញ្ជាទិញ ជាពិសេសសពីអឺរ៉ុប និងម៉ាកអាមេរិក និងអ្នកបញ្ជាទិញបានធ្វើឱ្យអ្នកផលិតនៅអាស៊ីជាច្រើនស្ថិតក្នុងស្ថានភាពដ៏លំបាក។
តាមរយៈសេចក្ដីផ្សព្វផ្សាយដដែលបានឱ្យដឹងថា រហូតដល់ខែមីនា ឆ្នាំ២០២១ សមាគមនានានឹងធ្វើការងារជាមួយគ្នាជាក្រុមការងារចំនួនប្រាំ ដោយកំណត់-បន្ទាត់ក្រហមរបស់ពួកគេសំណើ និងអនុសាសន៍លើប្រធានបទនានាដូចជាការអនុវត្តលើការទូទាត់ និងការប្រគល់ទំនិញ ការធ្វើផែនការ និងការដោះដូរព័ត៌មាន និងការចរចាភាគីទី៣។
ផ្អែកតាមលទ្ធផលរបស់ក្រុមការងារ ជំហាន ទី២នៃគំនិតផ្តួចផ្តើមនេះនឹង ជំរុញការអនុវត្តនៅក្នុងឧស្សាហកម្មនេះ។ អង្គការនិងបណ្តាញជាច្រើនក្នុងឧស្សាហកម្មនេះបានប្តេជ្ញាគាំទ្រគំនិតផ្តួចផ្តើមនេះ រួចហើយ។ ពួកគេនឹងចូលរួមជាអ្នកជំនាញការ គាំទ្រក្រុមការងារ ឬជាផ្នែកនៃក្រុមប្រឹក្សាផ្តល់យោបល់ក្នុងឧស្សាហកម្មនេះ។
ទោះយ៉ាងណាក្តី មុនពេលម៉ាក អ្នកបញ្ជាទិញ និងភាគីពាក់ព័ន្ធដទៃៗចូលរួមតុពិភាក្សា រោងចក្រ និងសមាគមនឹងប្រើប្រាស់។ លំហសុវត្ថិភាពនៃគំនិតផ្តួចផ្តើមថ្មីរបស់ខ្លួនដើម្បីអភិវឌ្ឍលក្ខខណ្ឌតម្រូវនិងអនុសាសន៍រួមគ្នា ហើយបន្ទាប់មកប្រាស្រ័យ ទាក់ទងជាមួយពួកគេជាសំឡេងតែមួយ។
STAR Network ដើរតួជាវេទិកាសម្រាប់សំវាទនិងការបង្កើតទំនុកចិត្តដើម្បីដោះដូរយោបល់គ្នាអំពីការអនុវត្តល្អដើម្បីធ្វើឱ្យផលិតកម្មវាយនភណ្ឌនិងកាត់ដេរសម្លៀកបំពាក់មាននិរន្តភាពជាងមុន។ បណ្តាញនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍន៍អាល្លឺម៉ង់ (GIZ) ដែលអនុវត្តគម្រោងមួយហៅថា FABRIC Asia ដែលមានគោលបំណងជំរុញនិរន្តរភាពនៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់អាស៊ីតាងនាមឱ្យក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ)។
នៅដំណាក់កាលដំបូងនៃជំងឺកូដ ១៩ បណ្តាញ STAR Networkបានចេញសេចក្តីថ្លែងការណ៍រួមមួយរួចហើយដោយអំពាវនាវឱ្យមានការអនុវត្តការទិញដែលមានលក្ខណៈទទួលខុសត្រូវក្នុងអំឡុងវិបត្តិជំងឺកូវីដ ១៩ ដែលពួកគេបានចេញផ្សាយនៅលើគេហទំព័ររួមគ្នារបស់ពួកគេកាលពីខែមេសា ឆ្នាំ២០២០។ បន្ទាប់ពីសមាជិកទាំងអស់បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ពួកគេ STAR និង GIZ FABRIC បាន សម្លៀកបំពាក់អន្តរជាតិ រួមកម្លាំងជាមួយសហព័ន្ធ (AF)ដើម្បីបង្កើតគំនិតផ្តួចផ្តើមអនុវត្តការទិញនេះ៕