សឹង្ហបុរី បានក្លាយជាអ្នកវិនិយោគធំទី៤នៅទីក្រុងមួយរបស់ចិន

0

ដោយ វុត្ថា

ភ្នំពេញ: សឹង្ហបុរី និងទីក្រុងNanjing បានបើកកិច្ចប្រជុំលើកទី៦ ដោយបានពិភាក្សានិងឯកភាពលើកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅដើម្បីស្វែងរកដំណោះស្រាយបញ្ហាទីក្រុង ហើយភាគីទាំងពីរ បានចុះហត្ថលេខាលើឯកសាយោគយល់ចំនួន៨ នៅឯកិច្ចប្រជុំកំពូលលើកទី៦ (Singapore-Nanjing Special Project Cooperation Panel (SNCP) ដែលប្រារព្ធនៅក្នុងទីក្រុង ណានជីង ខេត្តជាំស៊ូ កាលពីពេលថ្មីៗនេះ។

អ្នកវិនិយោគសឹង្ហបុរី បានក្លាយជាអ្នកបោះទុនវិនិយោគធំលំដាប់ទី៤ ក្នុងទីក្រុងណានជីង ជាមួយនឹងគម្រោងចំនួន៣៩០ក្នុងទីក្រុង ដែលមានទុនវិនិយោគប្រមាណជា ៤.០២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ក្រុមហ៊ុនសឹង្ហបុរី បាននឹងកំពុងវិនិយោគទៅលើវិស័យជាច្រើនរួមមាន វិស័យអប់រំ អលនទ្រព្យ និងសេវាកម្មថែទាំសុខភាព

នៅក្នុងឆ្នាំ២០១៨នេះ សហគ្រិនសឹង្ហបុរី បាននាំតំណាងពាណិជ្ជករជនជាតិសឹង្ហបុរីចំនួន៥៤ រូបមកពីវិស័យជាច្រើនរួមមាន វិស័យភស្តភារកម្ម អលនទ្រព្យ បច្ចេកវិទ្យា សេវាហិរញ្ញវត្ថុ និង អប់រំចូលរួមកិច្ចប្រជុំកំពូល (Singapore-Nanjing Special Project Cooperation Panel (SNCP) ផងដែរ។ សហគ្រឹនសឹង្ហបុរី ក៏ជាអគ្គលេខាធិការរបស់កិច្ចប្រជុំកំពូលនេះដែរ។

កិច្ចប្រចុំកំពូល6th Singapore-Nanjing Special Projects Cooperation Panel (SNCP)  គឺជាវេទិកាកម្រិតទីក្រុង ក្រោមក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការប្រទេសសិង្ហបុរី ខេត្តជៀងស៊ូ (SJCC) ដែលបានបង្កើតឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេរ​ភាគីនៅក្នុងគម្រោង ពិសេសនៅក្នុងទីក្រុងណានជីង។ កិច្ចប្រជុំ SNCPនៅឆ្នាំនេះ ត្រូវបានធ្វើជាសហប្រធាន ដោយរដ្ឋមន្រ្តីក្រសួងការបរទេស ពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Koh Poh Koon និងចៅហ្វាយក្រុងNanjing លោក Lan Shaomin

រដ្ឋមន្រ្តីក្រសួងការបរទេស និងឧស្សាហកម្មនៃប្រទេសសឹង្ហបូរី លោក Koh Poh Koon បានឲ្យដឹងថា ទីក្រុងណានជីង គឺជាទីក្រុងប្រកបដោយច្នៃប្រឌិត ព្រោះមានឪកាសវិនិយោគច្រើនសម្រាប់ក្រុមហ៊ុនសឹង្ហបុរី ក្នុងការដោះស្រាយបញ្ហានានាដូចជាទឹក និងឋាមពល។

លោកបន្តថា ក្រុមហ៊ុនសឹង្ហបុរីអាចទាញយកប្រយោជន៍ ពីប្រព័ន្ធអេកូដែលកំពុងលូតលាស់នៅក្នុងទីក្រុងណានជីង ដើម្បីស្វែងរកដៃគូ និងបង្កើតដំណោះស្រាយរួមគ្នាសម្រាប់ទីក្រុងណានជីងក៏ដូចជាប្រទេសចិនទាំងមូល

LEAVE A REPLY

Please enter your comment!
Please enter your name here