អស្ចារ្យ! ប្រជាជនខេត្តកំពង់ស្ពឺរកចំណូលបាន ២០លានដុល្លារក្នុងមួយខែ

0

ដោយ រ៉ាវី

ភ្នំពេញ៖  ខេត្តកំពង់ស្ពឺ បានក្លាយជាតំបន់ឧស្សាហកម្មយ៉ាងឆាប់រហ័ស ដោយមាន​វត្តមានរោងចក្រ សហគ្រាសយ៉ាងច្រើនបានបើកដំណើរការនៅខេត្តមួយនេះ ដែលថ្នាក់​ដឹកនាំខេត្តបានសម្តែងក្តីរីករាយ និងបានបង្ហើបថា ឧស្សាហកម្មក្នុងខេត្តនេះបានផ្តល់ចំណូល២០លានដុល្លារក្នុងមួយខែ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត។

អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង​ បាន​ថ្លែង​ឲ្យ​ដឹង​កាលពីដើមសប្តាហ៍នេះថា នៅពេល​បច្ចុប្បន្ននេះ ​បើ​គេ​និយាយ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស ត្រូវបាន​គេ​ស​ម្លឹ​ក​ឆ្ពោះទៅកាន់​ទឹកដី​ខេត្តកំពង់ស្ពឺ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ដែលមាន​ទីតាំងនៅ​មិន​ឆ្ងាយ​ពី​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ ដ្បិត​ទីនេះ​ក្រៅពី​មាន​ភូមិសាស្ត្រ​ល្អ​និង​អំណោយផល​លើ​ការដឹកជញ្ជូន វា​នៅមាន​ភាពល្អប្រសើរ​ជាច្រើន​ទៀត វិសាស​ល​ភាព​ទីតាំង​មាន​ភាព​ធំ​ទូលាយ តម្លៃ​អចលនទ្រព្យ​នៅមានកម្រិត​ទាប ជាពិសេស​ភាពសម្បូរ​បែប​នៃ​កម្លាំង​ពលកម្ម ដែល​ភាគច្រើន​ជា​ប្រជាជន​ដែល​កំពុង​រស់នៅក្នុង​តំបន់​ស្រាប់។

លោក​បន្តថា ​បច្ចុប្បន្ននេះ ខេត្តបាននិងកំពុង​ពង្រីក​វិសាលភាព​ផ្នែក​សេដ្ឋកិច្ច បាន​កាន់តែ​ប្រសើរ​ជាង​មុន តាមរយៈលំហូរនៃអ្នកវិនិយោគ​ជាច្រើន ដែលបានសាងងស់រោងចក្រ សហគ្រាសធំៗ ដែល​សរុប​មាន​ចំនួន១៣០ទីតាំង (រោងចក្រ​ស្បែកជើង និង​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់)។ ដោយឡែក​សម្រាប់​សិប្បកម្ម​ខ្នាត​មធ្យម និង​ក្រោម​មធ្យ ម ​នៅតាម​មូលដ្ឋាន​ជា​លក្ខណៈ​គ្រួសារផ្សេងៗ មាន​រហូតដល់​ប្រមាណ៤៦០០មូលដ្ឋានដែល​អាច​អនុគ្រោះ និង​ផ្តល់​ការងារ​ជូន​ប្រជា​កម្មករ​ក្របខណ្ឌ ​បាន​ប្រមាណ៩១,០០០នាក់ និង​ក្រៅ​ក្របខណ្ឌ​បាន​ប្រមាណ​ជិត៤០,០០០នាក់។

លោកបន្តថា ជាមួយនឹង​កំណើន​នៃ​ចំនួន​រោងចក្រ សហគ្រាស ក៏ដូចជា​សិប្បកម្ម​នានា ដែល​កំពុងមាន​សកម្ម​ភាព​នាពេល​ប​ច្ចុ ប្បន្ន​នេះ វា​ពិត​ជាមាន​សារសំខាន់​បំផុត ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ផ្តល់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​អ្នក​ចំណាកស្រុក​មកពី​តាម​បណ្តា​ខេត្តផ្សេងៗផងដែរ ដែល​យ៉ាង​ហោ​យ​ណាស់​សម្រាប់​កម្មករ​ក្របខណ្ឌ យ៉ាងហោចណាស់​អាច​ទទួល​បាន​ចំណូល​ប្រចាំខែ មិន​ក្រោម១៧០ដុល្លារ​នោះទេ ខណៈដែល​កម្មករ​ជំនាញ​មួយចំនួន ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​មួយចំនួន​ស្ថិតក្នុង​ក្រុង​ច្បារមន អាចមាន​លទ្ធភាព​ទទួល​បាន​ចំណូល​ចាប់ពី៦០០ទៅ៧០០ដុល្លារ​ក្នុង​មួយខែ។

ដោយឡែក​ចំពោះ​កម្មករ​ក្រៅ​ក្របខណ្ឌ​វិញ អាច​ទទួលបាន​ចំណូល​អាស្រ័យ​ទៅតាម​លទ្ធភាព និង​សកម្មភាព​ព្យាយាម​របស់ខ្លួន ដែល​បម្រើ​ការងារ​នៅតាម​បណ្តា​សិប្បកម្ម​នានា ហើយ​ក៏មាន​អ្នកខ្លះ អាច​រកចំណូលបាន​តា​មរយៈ​ការដោះដូរ​កម្លាំងកាយ​ដោយ​ការ​បេះ​ផ្លែស្វាយ និង​ធ្វើការ​នៅក្នុង​សិប្បកម្ម​ស្ករអំពៅ​ជាដើម។

លោក វ៉ី សំណាងបានថ្លែងឲ្យដឹងផងដែរ​ថា ក្នុងនាម​លោក​ជា​អជ្ញាធរ និង​ជា​អភិ​បាល​នៅក្នុង​ខេត្ត លោក​បានបង្ហាញ​ពី​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​បណ្តា​អ្នកវិនិយោគ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ដែលមាន​បំណង​មក​បណ្តាក់ទុន ដោយ​ដាក់​ទីតាំង​នៅក្នុង​ខេត្តកំពង់ស្ពឺ យ៉ាង​រីករាយជាមួយនឹង​ការយកចិត្តទុកដាក់ ក្នុងការ​ចូលរួមចំណែក​សម្រួល ផ្តល់​សេវាសាធារណៈ​ងាយស្រួល​ផងដែរ។

ខេត្តកំពង់ស្ពឺ​បច្ចុប្បន្ន ​បាន​ត​ភ្ជាប់​គ្នា​ជាមួយ​រាជធានី​ភ្នំពេញ​រួចហើយ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ។ រាជរដ្ឋាភិបាល​បានរៀបចំ តំបន់​តាមផ្លូវ​ជាតិ​លេខ៤ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ ជា​តំបន់ឧស្សាហកម្ម​នៅ​ឆ្នាំ២០២៥ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here