អតីត​រាជធានី​ល​ង្វែ​ក​ចាប់ផ្តើម​រស់​ឡើងវិញ​ជាមួយ​គំរោង​ដ៏​មហិច្ឆតា

1

ដោយ​ស៊ីវ ម៉េង

កំពង់ឆ្នាំងៈ ជា​អតីត​រាជធានី​ខ្មែរ ដែល​បានចាប់ផ្តើម​ពី​ឆ្នាំ១៥២៥ ដល់​ឆ្នាំ១៥៩៣ រាជធានី​ខ្មែរ​មួយ​នេះ បាន​រលំរលាយ ដោយសារ​មនោគមវិជ្ជា និង​ការឈ្លានពាន​របស់​សៀម។

រាជធានី​ដែលមាន​កិត្យានុភាព និង​ល្បី​សុះសាយ​ក្នុង​ប្រវត្តិសាស្ត្រ ដោយសារ​ការកសាង​កំពែង​ពី​ដើម​ឬ​ស្សី​នេះ បាន​រស់​ឡើងវិញ​ហើយ បន្ទាប់ពី​មានការ​បោះបង់ចោល​អស់​រយៈពេល​រាប់រយឆ្នាំ។

បច្ចុប្បន្ន​អ្នកវិនិយោគ​ក្នុងស្រុក និង​អ្នកមាន​និន្នាការ​ជាតិនិយម​មួយក្រុម បានរៀបចំ​ផែនការ​ម៉ត់ចត់ និង​ច្បាស់លាស់​លើ​ផ្ទៃដី​ជាង១០០ហិកតា ពិសេស​មានការ​ដាំ​ដើម​ឬ​ស្សី១២ប្រភេទ ប្រមាណ៥០,០០០ដើម ដើម្បី​ទុកជា​ការ​រំលឹក​ឡើងវិញ​នូវ​អតីតកាល និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ទៅ​ទស្សនា និង​បាន​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់​របស់​ខ្មែរ កុំ​ឲ្យ​មក​លង​ម្តងទៀត។

លោកស្រី ​សៀង ចាន់​ហេង​ ដែលជា​អ្នក​ផ្តួច​ផ្តើមកសាង គំរោង​អភិវឌ្ឍន៍​បែប​ទេសចរណ៍​ប្រវត្តិសាស្ត្រ ដោយ​ប្រ​សិ​ទ្ឋ​នាម​គំរោង​នេះ​ថា “រា​ជនី​លង្វែក” លើ​ផ្ទៃដី​ជាង១០០ហិកតា នៅ​តំបន់​ក្រុង​លង្វែក​បាន​មានប្រសាសន៍ថា ក្នុង​ប្រវត្តិសាស្ត្រ​បាន​សរសេរ​ពី​លោកតា​ឃ្លាំង មឿង​បាន​សម្លាប់ខ្លួន​ធ្វើជា​ទ័ព​ខ្មោច ដើម្បី​សង្គ្រោះ​ប្រទេសជាតិ ហេតុនេះ​ការរៀបចំ​គំរោង​រាជ​នី​ល​ង្វែ​ងកនេះ ខ្ញុំ​មាន​មហិច្ឆតា​លោភលន់​ហួសប្រមាណ ពី​ការ​ស្មាន​ទុក​របស់ខ្លួន ដោយ​ហាក់​មាន​វិញ្ញាណ​មួយ​បាន​ជួយ​ខ្ញុំ គិត​បែងចែក​រៀបចំរ​មណី​យ​ដ្ឋា​ន​នេះ ដើម្បី​រំលឹក​ដល់​អតីតព្រះមហាក្សត្រ ដែល​បាន​ពលី​ជីវិត​ទៅ។

លោកស្រី​បន្តថា “ការដាក់​ឈ្មោះ​រមណីយដ្ឋាន​នេះ ដោយសារ​ខ្ញុំ​ស្រលាញ់​ទឹកដី លង្វែក និង​រំលឹក​ដល់​បុត្រី​ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​បាន​ច័ន្ទ​រាជា ដែលមាន​ព្រះនាម​វ​លក្ខណ៍” ។ លោកស្រី​បន្តថា “ការដាក់​ឈ្មោះ​រាជ​នី​លង្វែក​នេះ ពោរពេញ​ដោយ​ព្រៃ​ឬ​ស្សី ដែល​ខ្ញុំ​បាន​ប្រមូល​ឬ​ស្សី១២ប្រភេទ និង៥០០០០ដើម​យកមក​ដាំ​នៅទីនេះ និង​លំអរ​ដោយ​ថ្ម ធម្មជាតិ” ។

តំបន់​នេះ​រៀបចំ​ជាពិសេស គឺ​ពោរពេញ​ដោយ​ព្រៃ​ឬ​ស្សី ព្រោះ​អតីត​រាជធានី​លង្វែក ពោរពេញ​ទៅដោយ​ឬ​ស្សី​បន្លា ប៉ុន្តែ​គំរោង​នេះ​បាន​ដាំ​ឬ​ស្សី​គ្រប់​ប្រភេទ មាន​ទាំង​ឬ​ស្សី​ផ្អែម ឬ​ស្សី​បន្លា ឬ​ស្សី​ពីងពង់ ឬ​ស្សី​យក្ស​ជាដើម។

លោកស្រី​សៀវ ចាន់​ហេង​ បាន​បន្តថា លើសពីនេះ យើង​បានរៀបចំ​ជា​ថ្ម ដែលជា​ថ្ម បាន​ដឹក​ពី​បណ្តា​ខេត្ត​នានា​ដូចជា ខេត្តពោធិសាត់ បាត់ដំបង ព្រះវិហារ តាកែវ ក្រចេះ​ជាដើម ដើម្បី​រៀបចំ​ជា​ផ្ទាំងសិលា ជា​ប្រាសាទ ជា​ស្ពាន និយាយ​រួម​សំណង់​នៅក្នុង​គំរោង​នេះ​មិន​ប្រើ​បេតុង ព្រោះ​ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ និង​ឲ្យ​ស័ក្តិ​សមជា​រមណីយដ្ឋាន​រាជ​នី​លង្វែក។

លោកស្រី​បន្តថា អ្នកជំនាន់ក្រោយ​នេះ ទាំង​ខ្ញុំ​និង​អ្នកសិក្សា​រៀនសូត្រ​ដទៃទៀត ក៏​ធ្លាប់បាន​លឺថា សម័យ​ល​ង្វែ​ង​ពោរពេញ​ទៅដោយ​ព្រៃ​ឬ​ស្សី ហើយក៏​មានការ​និយាយតៗគ្នា​ថា យើង​បាក់បែក​នគរ ដោយសារ​សៀម​បាន​បាច “ប្រាក់​ឌួង” ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលទៅ​កាប់​ព្រៃ​ឬ​ស្សី​ចោល ប៉ុន្តែ​ធាតុពិតម្នាក់ៗបាន​ភ្លេច​គិតពី​សម័យ​លង្វែក​ថា សម័យ​នោះ​មាន​រាជធានី​ដ៏​ធំ ដែលមាន​ការរៀបចំ​ថ្មភក់ ប្រសាទ​ដូច​យើង​បានរៀបចំ​នាពេលនេះ ប៉ុន្តែ​យើង​មិនបាន​ដឹង។

លោកស្រី​បន្តថា “អញ្ចឹង​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដឹងថា រាជធានី​ល​ង្វែ​ង​មាន​ទំហំ​ធំ​បែបណា ទើប​យើង​រៀបចំ​រមណីយដ្ឋាន​នេះ​ឡើង ដើម្បី​ឲ្យ​កូន​ខ្មែរ​បានដឹង ព្រោះ​បើ​ពុំមាន​ស​ម័យ​លង្វែក ក៏​យើង​មិនមាន​សម័យកាល​នេះដែរ” ។

ជាមួយនឹង​គំរោង​ដ៏​ធំ និង​ប្រកបដោយ​ម​ហិ​ច្ច​តា​នេះ អ្នកវិនិយោគ​បាន​ដាំ​សួន​ស្លា សួនផ្កា​ជាច្រើន និង​ការកសាង​សំណង់​ជាស​មិ​ទ្ឋ​ផល​បុរាណ និង​ធ្វើ​ទី​ប៉ម​សំរាប់​ធ្វើជា​កន្លែង​ផ្សងសំណាង​សំរាប់​អ្នក​ទៅ​កំសាន្ត​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ។

លោកស្រី​សៀង ចាន់​ហេង​បាន​បន្ត​ដោយ​លើកឡើង ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ថា “ខ្ញុំ​ប្តេជ្ញា​ខិតខំ​រៀបចំ​ទីនេះ​ឲ្យ​មាន​សោភ័ណភាព​ស្រស់បំព្រង ពិសេស​ធ្វើ​ឲ្យ​មាន​ផ្ទៃ​ទឹក​ត្រជាក់​ល្ហឹម និង​កន្លែង​កំសាន្ត ដែល​ភ្ញៀវ​ជាតិ អន្តរជាតិ​អាចមក​កំសាន្ត​ម្តង​ហើយ មក​ម្តងទៀត។

ប្រវត្តិ​រាជធានី​លង្វែក

យោងតាម​ឯកសារ​របស់​វី​គី​ភី​ឌៀ បាន​ឲ្យ​ដឹងថា លង្វែក ជាទី​តាំង​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​ស្ថិតនៅ​ក្នុងស្រុក​កំពង់ត្រឡាច ខែត្រ​កំពង់ឆ្នាំង និង​ជា​កន្លែង​យុទ្ធសាស្ត្រ​មួយ​មាន  ទន្លេ   បឹង ជាពិសេស ព្រែក ។ ក្រុម​មេការ​ឲ្យ​គេ​ជីក​បុក​ឫស​រៀប​ថ្ម៦ហត្ថ​ជុំវិញ​បន្ទាយ​ជា​បី​ជ្រុង ហើយ​លើកដី​ច្រុះ​ក្ដារ​ធ្វើ​បន្ទាយ​នេះ​កម្ពស់១៤ហត្ថ កម្រាស់​ខ្នង​លើ១០ហត្ថ ជើងទេរ​ខាងក្រោម២២ហត្ថ ឯ​ជ្រុង​ទី៤គឺ​ទន្លេ។

មូលហេតុ​នេះហើយ ទើប​ព្រះ​ចន្ទ​រាជា​បញ្ជា​អោយ​មន្ត្រី ឧកញ៉ា សេនាបតី អោយ​កេណ្ឌ រាស្ត្រ កាប់​ឈើ ជ​ញ្ចូ​ន​ថ្ម រែក​ដី ដើម្បី​សង់ បន្ទាយ និង រាជវាំង  ទ្រង់​បាន​អោយគេ​ធ្វើ​កំពែង​ការពារ៥ជាន់ ព្រមទាំង​ដាំ​របង ឫស្សី យ៉ាង​ក្រាស់​កម្រាស់២ សិន (១៦០ ) មាន គូ​ទឹក  មា​ន​ទ្វារ៨ ខាងក្នុង​បន្ទាយ​ទាំង៥ជាន់ ដាក់​សុទ្ធតែ ទាហាន កាំភ្លើង​វែង

ក្នុង​កំពែង​ជាន់​ទីមួយ ដាក់​សុទ្ធតែ​ទាហាន កាំភ្លើង​ធំ  ហើយ​នៅមុខ​កំពែង​នេះ​មាន រោងដំរី  ក្នុង​កំពែង​ជាន់​ទី១ ដាក់​សុទ្ធតែ​ទា​ហា​កាំភ្លើង​ធំ ហើយ​នៅមុខ​កំពែង​នេះ មាន​រោងដំរី និង​រោង​សេះ។ កំពែង​ទី២ដាក់​សុទ្ធតែ​ទាហាន​កាំភ្លើង​វែង  សាលាជំនុំ សាលាដំបូង​និង​ដំបូង និង សាលាឧទ្ធរណ៍

ក្នុង​កំពែង​ទី៣ដាក់​សុទ្ធតែ​ទា​ហា អាវុធខ្លី  មាន​ដាក់ ផ្គាក់   កាំបិត ។ កំពែង​ទី៤ ដាក់​សុទ្ធ តែ​ទាហាន​រក្សាព្រះអង្គ  រោងល្ខោន  និង ព្រះ​ពន្លា ទត ល្ខោន ។នៅក្នុង​កំពែង​ទី៥ មាន រោង​បញ្ច​ក្សេត្រ  និង ដំណាក់​សំរិទ្ធ   វិមាន​កំសាន្ត  ភិរម្យ ក្រុម បា​គូ   បុរោហិត  និង ក្រុម​មហាតលិក នៅ។ ក្នុង​កំពែង​នេះដែរ មាន​រាជវាំង កំពូល​ប្រាំ​បិទមាស និង​លាប​ម្រ័​ក្ស៍​សម្រាប់​ព្រះមហា​ក្សត្រាធិរាជ​ផ្ទុំ ហើយ​មាន​តម្កល់​វត្ថុ​សក្តិ​សិ​ទិ្ធ​គឺ ព្រះ​កែវ  ឬព្រះ​ត្រឡែងកែង និង ព្រះ​គោ ចំ​នួន១២ ដែល​នៅក្នុង​ពោះ​ព្រះ​គោ​ទាំងនោះ មាន​រក្សា​នូវ​គម្ពីរ​ក្បួន​សាស្ត្រា ដ៏មានតម្លៃលើសលប់។

មានផ្ទះ ស្រីស្នំ   ក្រមការ  បុត្រាបុត្រី និង​មាន​ឃ្លាំងធំៗទុក ស្រូវ   អង្ករ   អំបិល   ប្រហុក   ត្រីងៀត   ត្រីឆ្អើរ  និង ឃ្លាំង​សាស្ត្រា​វុ​ធ ។ ម្យ៉ាងទៀត​តាម​ជំនឿ​របស់​ខ្មែរ ព្រះ​គោ និង​ព្រះ​កែវជា​បងប្អូន​បង្កើត​និង​គ្នា ដែល​អ្នកស្រុក​តែងតែ​គោរពបូជា ទុកជា វត្ថុ​ស័ក្ដិសិទ្ធិ  ដោយសារនៅក្នុង​បន្ទាយលង្វែក​មាន​រូប​ព្រះ​គោ ព្រះ​កែវ គេ​មានជំនឿថា នេះ​ជា​បន្ទាយ មួយ​យ៉ាង​មាំ​សម្រាប់​ការពារ​សត្រូវ​ផង និង​ឃ្លាំង វប្បធម៌ ជាតិ​បន្ទាប់ពី អង្គរ

បន្ទាយលង្វែក មាន​ទទឹង​ប្រវែង២សហា​តិ​មាត្រ និង​បណ្ដោយ​ប្រវែង៣សហា​តិ​មាត្រ ហើយ​ចំណាយពេល​សាងសង់ ៣ ឆ្នាំ (១៥២៧ – ១៥២៩) ។

ព្រះរាជា និង​ព្រឹត្តិការណ៍​សម័យ​លង្វែក

ព្រះបាទ​ចន្ទ​រាជា(១៥១៦ – ១៥៦៦)

ព្រះបាទ ចន្ទ​រាជា  ឬអង្គ​ចន្ទ​ទី១ ជា​ព្រះអនុជ​ពៅ​របស់​ព្រះបាទ ស្រី​សុគន្ធ​បទ ។ នៅក្នុ​ង​ឱកាស​ដែល ស្ដេច​កន ធ្វើ​គុត​ព្រះបាទ​ស្រី​សុគន្ធ​បទ នៅ បន្ទាយ​ស្ទឹងសែន ក្នុងឆ្នាំ ១៥១២នោះ ព្រះ​អង្គចន្ទរាជា កំពុង​គង់នៅ ក្រុង​អយុធ្យា ស្រុកសៀ​ម​ឯនោះ។ នៅពេល​ទទួលបាន​ដំណឹង​នេះ​ភ្លាម ព្រះអង្គ​ក៏​រក​មធ្យោបាយ​មក​រំដោះ​រាជបល្ល័ង្ក។ក្នុងអំឡុង​ស     ង្គ្រា​ម​នេះ ប្រជារាស្ត្រ​បាន​សុំ​ឲ្យ​ព្រះ​ចន្ទ​រាជា​ឡើង​សោយរាជ្យ។ ព្រះអង្គ​ក៏​ព្រម​ឡើង​គ្រងរាជ្យ​សិន ដោយមាន​ព្រះនាម​សម្រាប់​រាជ្យ​ថា ព្រះ​បរម​រាជា​ចន្ទ​រាជា នៅ​គ.ស ១៥១៦ ។
រហូតដល់​ឆ្នាំ១៥២៦ ជោគជ័យ​ត្រូវបាន​ទាំងស្រុង មកលើ​ព្រះ​ចន្ទ​រាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។

ចាប់ពី​ឆ្នាំ១៥២៧ ព្រះបាទ​ចន្ទ​រាជា បាន​ឲ្យ​គេ​សាងសង់ បន្ទាយលង្វែក ។ នៅ​ឆ្នាំ ១៥២៩ ព្រះអង្គ​យាង​ទៅ​គង់នៅ បន្ទាយលង្វែក  ហើយ​លង្វែក​ក៏​ក្លាយជា​រាជធានី​ខ្មែរ​រហូតដល់​ចុង​សតវត្ស​ទី១៦ ។

ព្រះបាទ​ចន្ទ​រាជា  ជាស្ដេច​សឹកសង្គ្រាម​ក៏​ល្បីល្បាញ​មួយអង្គ ក្នុង​សតវត្ស​ទី១៦ ព្រោះ​ព្រះអង្គ​បាន​រំដោះទឹកដី​ខ្មែរ មកវិញ​រហូតដល់ ក្រុង​អយុធ្យា ។ ព្រះអង្គ​បាន​សាងសង់​វត្ត​អារាម​ជាច្រើន បដិមា​ត្រឡែងកែង ព្រះ​គោ  និង​ប្រមូល​អ្នកប្រាជ្ញ បណ្ឌិត កវី … ឲ្យ​ចងក្រង និង​សរសេរ​ឯកសារ​គ្រប់​ប្រភេទ​សម្រាប់​កុលបុត្រ កុលធីតា​ខ្មែរ​ជំនាន់​ក្រោយ។ ប៉ុន្តែ​នៅ​ឆ្នាំ១៥៦៦ ព្រះបាទ​ចន្ទ​រាជា ទ្រង់​បាន​ចូល​ទិវង្គត​នៅ​ក្រុង​លង្វែក។ ព្រះ​ចេតិយ​តម្កល់​អដ្ឋិធាតុ​របស់​ព្រះអង្គ​ស្ថិតនៅលើ ភ្នំ​ព្រះរាជ​ទ្រព្យ សព្វថ្ងៃ។

ព្រះបាទ​បរម​រាជា (១៥៦៦ – ១៥៧៦)

ព្រះបាទ បរម​រាជា ជាបុ​ត្រ​ច្បង​របស់​ព្រះ​ចន្ទ​រាជា ព្រះអង្គ​បានធ្វើ​ចម្បាំង​ជាមួយ​សៀម ដើម្បី​ដណ្ដើមយក​អាណា​ខែត្រ​ខ្មែរ ដែល​សៀម​បាន​យកទៅ។ នៅ​ឆ្នាំ១៥៧០ ព្រះអង្គ​បាន​យាង​ទៅ​គង់នៅ រាជធានី​អង្គរ ដើម្បីប្រមូល​ទ័ព​ទៅ​រំ​ដោះយក ខែត្រ​នគររាជ​សីមា  ហើយដាក់មន្ត្រីខ្មែរឲ្យនៅត្រួតត្រាទីនោះ។

នៅ​ឆ្នាំ១៥៧៤ ដោយ​ទ័ព​ភូមា និង​ទ័ព​ខ្មែរ វាយ​គាប​សៀម​ខ្លាំងពេក ស្ដេច​សៀម​បង្ខំចិត្ត ចុះសន្ធិសញ្ញា​ចងស្ពានមេត្រី​ជាមួយ​ខ្មែរ ហើយ​ព្រម​ប្រគល់ ខែត្រ​នគររាជ​សីមា   ខេត្ត​ចន្ទ​បុរី  និង ខេត្ត​ប​ស្ចឹ​ម​បុរី ឲ្យមហាក្សត្រ​ខ្មែរ​វិញ។ ចម្បាំង​ខ្មែរ​សៀម​លើក​នោះ គឺ​ខ្មែរ​ស៊ើបការណ៍​ដឹងថា ស្ដេច​សៀម​រវល់​តែ​ធ្វើ​ចម្បាំង​ជាមួយ​លាវ (សៀមជួយភូមាដោយបង្ខំចិត្តក្នុងចម្បាំងជាមួយលាវ)។

ព្រះបាទ បរម​រាជា ទ្រង់​សោយ​ទិវង្គត​នៅ គ.ស ១៥៧។ នៅ​ឆ្នាំ១៥៧១ស្ដេច​នគរ​ឡាន​ឆាង បញ្ជូន​មន្ត្រី២នាក់​និង​ព១០០០០នាក់ មក​បបួល​ស្ដេច​ខ្មែរ​ប្រជល់​ដំរី​ភ្នាល់​ដាក់​នគរ។

ព្រះបាទ​ស​ត្ថា​ទី១ (១៥៧៦ – ១៥៨៦)

ព្រះបាទ ស​ត្ថា​ទី១  ជាបុត្រា​ទី២របស់ ព្រះ​បរម​រាជា ត្រូវបា​ន​សោយរាជ​សម្បត្តិ​បន្ត ឯ​បុត្រា​ប្អូន ព្រះបាទ ស្រី​សុរិយោ​ពណ៌ ជា ឧបរាជ ។ ក្នុង​រជ្ជកាល​ព្រះបាទ​ស​ត្ថា​ទី១ ប្រទេស​កម្ពុជា បាត់បង់​ឥទ្ធិពល និង​សិទ្ធិអំណាច​ស្ទើរតែ​អស់ទាំង​ស្រុង ពី​អាស៊ីអាគ្នេយ៍។ នៅ​ឆ្នាំ ១៥៨៦ ព្រះបាទ​ស​ត្ថា​ទី១ ដាក់​រាជសម្បត្តិ​ឲ្យ​បុត្រា​ច្បង​ព្រះនាម ជ័យជេដ្ឋា​ទី១

ព្រះបាទ​ជ័យជេដ្ឋា​ទី១ (១៥៨៦ -១៥៩៣)

ព្រះបាទ ជ័យជេដ្ឋា​ទី១  ជាបុត្រា​ច្បង​របស់​ព្រះបាទ ស​ត្ថា​ទី១  បានឡើង​គ្រង​រាជសម្បត្តិ ដោយមាន​ព្រះជន្ម​ទើបតែ១១ព្រះវស្សា។ ឯ​បុត្រា​ទី២ព្រះនាម​ពញា​តន់ មាន​ព្រះជន្ម៦ព្រះវស្សា​ជា​មហាឧបរាជ។ ចំណែក​ព្រះបាទ ស្រី​សុរិយោ​ពណ៌  ជាមហា ឧភយោរាជ

ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យជេដ្ឋា​ទី១ ប្រទេសជាតិ​ចុះ​ទន់ខ្សោយ​យ៉ាងខ្លាំង ដែល​បណ្ដាលមកពី​វិបត្តិ​រាជវង្សានុវង្ស មន្ត្រី​សេនាបតី និង​ប្រជារាស្ត្រ គ្មាន​ជំនឿ​នឹង​គោរព​ព្រះរាជា​វ័យក្មេង គ្មាន​ព្រះរាជ​តំរិះ​បន្តិច​សោះ ធ្វើ​ឲ្យ​ប្រទេសជិតខាង ជាពិសេស​ប្រទេស​សៀម លើកទ័ព​មក​វាយលុក​ចូល​ប្រទេស​ខ្មែរ ជាច្រើនលើក​ច្រើនសា។ ទីបំផុត​សៀម​ក៏​វាយ​បែក បន្ទាយលង្វែក ទៅ នៅ​ឆ្នាំ ១៥៩៣ ។

ព្រះរាជា​សោយរាជ្យ​នៅ​ស​ម័ល​ង្វែ​ក(១៥២៥-១៥៩៣)
លេខ​រៀង ព្រះនាម​សម្រាប់​រាជ្យ ព្រះនាម​ផ្ទាល់ រជ្ជកាល
០១  ស្រី​ជេដ្ឋា កន រឺ កៅ ១៥០៨-១៥??
០២  បរម​រាជា​ទី២ , អង្គចន្ទ​ទី១  ចន្ទ​រាជា ១៥១៦-១៥៦៦
០៣  បរម​រាជា​ទី៣ , បរមិន្ទរាជា  បរមិន្ទ​រាជា ១៥៦៦-១៥៧៦
០៤  បរមរាជាទី៤  រឺ ជ័យជេដ្ឋាទី១ សត្ថាទី១ ១៥៧៦-១៥៩៤
០៥  បរមរាជាទី៥ រាជ្យទី១  ពញាតន់ ១៥៨៤-១៥៩៤
០៦  ជ័យជេដ្ឋាទី១  (បរមរាជាទី៥) រាជ្យទី១ ១៥៨៦ – ១៥៩៤

 

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here