ក្រុមហ៊ុន​សេវា​អ៊ី​ន​ធឺ​ណេ​ត​ចំនួន ៤៧ កំពុងដំណើរការ​នៅ​កម្ពុជា ស្របពេល​ប្រជាជន​ជិត៩លាន​នាក់​កំពុង​ប្រើប្រាស់

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ យោងតាម​របាយការណ៍​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា កំពុង​ទទួលយក​ភាពជឿនលឿន នៃ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ប្រើប្រាស់​ជា​មធ្យោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ក៏ដូចជា​សម្រួល​ដល់​ដំណើរការ​អាជីវកម្ម ពាណិជ្ជកម្ម​នៅក្នុង​វិស័យ​ឯកជន​ផងដែរ។

យោង​របាយការណ៍​ចេញផ្សាយ​ដោយ Hootsuite បាន​បញ្ជាក់ថា គិត​ត្រឹម​ចុងឆ្នាំ២០២០ ដើមឆ្នាំ២០២១ កម្ពុ​ជាមាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត ប្រមាណ ៤៧ក្រុមហ៊ុន។ ចំណែក​តួរ​លេខ​នៃ​ការប្រើប្រាស់​អ៊ីនធឺណិត​មាន ៨,៨៦លាន​នាក់ (៥២,៦ភាគរយ) អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មាន​ចំនួន ១២លាន​នាក់ (៧១,៣ភាគរយ) ចំណែក​ការប្រើប្រាស់​កាត​ទូរស័ព្ទ មាន​ប្រមាណ២១,១៨លាន​ស៊ីម ស្មើនឹង១២៥,៨ភាគរយ ប្រៀបធៀប​នឹង​ចំនួន​សរុប​នៃ​ប្រជាជន​កម្ពុជា។

- Video Advertisement -

បន្ថែម​លើ​ការប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត តាមរយៈ​ការស្រាវជ្រាវ​លើ​ប្រព័ន្ធ​ស្វែងរក​ឧបករណ៍​បច្ចេកវិទ្យា (Internet of Things – IoT របស់​កម្មវិធី Censys និង Shodan) បង្ហាញថា​កម្ពុ​ជាមាន​អាសយដ្ឋាន​អាយ​ភី (Public IP Addresses) ត​ភ្ជាប់​អ៊ី​ន​ធឺ​ណេ​ត​ប្រមាណ១៨២.៧៦៤ អាយ​ភី នៅតាម​បណ្តា​រាជធានី​ខេត្ត។

បើ​ក្រឡេក​មក​មើល​ការវិវឌ្ឍ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី៤.០(Industry 4.0) ការរីកលូតលាស់​នៃ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត ប្រព័ន្ធ​ទិន្នន័យ​ធំ (Big Data) ប្រព័ន្ធ Cloud Computing បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ការចាប់យក​ប្រយោជន៍​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុងការ​ពង្រឹងគុណភាព​សេវាសាធារណៈ និង​បច្ចេកវិទ្យា​ឌីជីថល​ជាច្រើន​ទៀត បាន​ជម្រុញ​ព្រះរាជាណាចក្រ​កម្ពុជា ឈាន​ជើង​ចូលក្នុង​យុគ្គសម័យ​សេដ្ឋកិច្ច​ឌីជីថល (Digital Economy) និង​រដ្ឋាភិបាល​ឌីជីថល (Digital Government)។ ការផ្លាស់ប្តូរ​មក​មក​ប្រើប្រាស់​ប្រព័ន្ធ ឌីជីថល នឹង​ផ្តល់​ជា​គុណប្រយោជន៍​បន្ថែម​ថ្មី ដល់​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ចកម្ពុជា ហើយ​ក៏បាន​ជម្រុញ​ឲ្យ​ការរស់នៅ របស់​ពលរដ្ឋ​កម្ពុជា​កាន់​តែមាន​ភាពងាយស្រួល​ផងដែរ។

នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ទៀតថា ដើម្បី​ធានាបាន​នូវ​សុខមាលភាព​នៃ​បច្ចេកវិទ្យា និង​ការអភិវឌ្ឍ​ជាតិ​ប្រកបដោយ​និរន្តរភាព គាំទ្រ​សេដ្ឋកិច្ច​ឌីជីថល (Digital Economy) រដ្ឋាភិបាល​ឌីជីថល (Digital Government) និង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការតភ្ជាប់ ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​កម្ពុជា ទៅកាន់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក រាជរដ្ឋាភិបាល​កម្ពុជា​កំពុង បន្ត​ខិតខំ​បង្កើត​នូវ​គោលនយោបាយ ក្របខ័ណ្ឌ​ច្បាប់ និង​លិខិតបទដ្ឋាន​គ​ត្តិ​យុត្តផ្សេងៗ ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here