ដោយៈ ប៊ី
ភ្នំពេញៈ ប្រធានគោលនយោបាយពាណិជ្ជកម្ម របស់សហភាពអឺរ៉ុបបានព្រមានថា ការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការដាក់ទណ្ឌកម្ម នឹងមានហានិភ័យដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមូលដ្ឋានគ្រឹះនៃទំនាក់ទំន ងនាពេលអនាគតរវាងអឺរ៉ុប និងទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សារយរបស់សារព័ត៌មាន Financial Times នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
លោកValdis Dombrovskis ប្រធានគណៈកម្មការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបបានមានប្រសាសន៍ថា #ជោគវាសនា នៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយស្តីពី ការវិនិយោគរបស់សហភាពអឺរ៉ុប-ចិន (CAI) ស្ថិតលើជម្លោះការទូត ដែលបានផ្ទុះឡើងនៅសប្តាហ៍នេះ”។
លោកបន្តថា “ទណ្ឌកម្មសងសឹករបស់ចិន គឺរឿងគួរឱ្យសោកស្តាយ និងមិនអាចទទួលយកបានទេ។ លោកពន្យល់ថា “ទស្សនវិស័យសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងCAI នឹងអាស្រ័យលើស្ថានភាពវិវឌ្ឍន៍។ ដំណើរការផ្តល់សច្ចាប័នគឺពឹងផ្អែកលើការវិវត្តនៃទំនាក់ទំនងអឺរ៉ុប-ចិនកាន់តែទូលំទូលាយនោះទេ”។
គណៈកម្មការអឺរ៉ុប បានដាក់ចេញនូវគោលនយោបាយមួយចំនួន លើកិច្ចព្រមព្រៀងវិនិយោគ ជាមួយទីក្រុងប៉េកាំង ហើយការដាក់ចេញនូវគោលនយោបាយនេះ ត្រូវវាយប្រហារដោយក្រុមសិទ្ធិមនុស្ស ដែលលើកថា កិច្ចព្រមព្រៀងនេះ ផ្តោតសំខាន់តែលើផលប្រយោជន៍ច្រើនជាងតម្លៃជាមូលដ្ឋាន។
ប៉ុន្តែជោគវាសនានៃកិច្ចព្រមព្រៀងនេះ កាន់តែមិនប្រាកដប្រជា បន្ទាប់ពីការសម្រេចរបស់ចិន កាលពីថ្ងៃចន្ទក្នុងការដាក់ទណ្ឌកម្ម លើសមាជិកសភាអឺរ៉ុប ដែលត្រូវសម្រេចចិត្តថា តើកិច្ចព្រមព្រៀងនេះគួរចូលជាធរមាន ឬយ៉ាងណា។
លោក Dombrovskis បានមានប្រសាសន៍ថា “សហភាពអឺរ៉ុបបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចផ្អែកលើច្បាប់ ដែលមានតុល្យភាពជាមួយប្រទេសចិន ហើយកិច្ចព្រមព្រៀងCAI គឺជាជំហានដ៏សំខាន់នៅក្នុងទិសដៅនោះ”។
លោកបានបន្តថា ប៉ុន្តែរបៀបវារៈពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់យើងមានតម្លៃជាមូលដ្ឋានរបស់អឺរ៉ុប នៃការស្វែងរកផលប្រយោជន៍សេដ្ឋកិច្ចរបស់យើង ដើរទន្ទឹមគ្នានឹងការងើបឡើង ចំពោះគុណតម្លៃរបស់យើង រួមទាំងកន្លែងចាំបាច់តាមរយៈការដាក់ទណ្ឌកម្ម។
កាលពីថ្ងៃចន្ទ ចិនបានប្រកាសពីការដាក់ទណ្ឌកម្ម ជាការសងសឹកប្រឆាំងនឹងការហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ ដែលបានដាក់ទៅលើមន្រ្តីចិនចំនួន៤នាក់ និងអង្គភាពសន្តិសុខមួយ ដោយសារតែការធ្វើទុក្ខបុកម្នេញ លើជនជាតិភាគតិច Uyghurs នៅតំបន់ស៊ីនជាំង។
ការដាក់ទណ្ឌកម្មនេះ មានការគាំទ្រពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងអង់គ្លេស៕