អ្នកជំនាញ​ប្រាប់​ពី​ក្បាច់ ស6 ដើម្បី​លក់ដាច់​ក្នុងសម័យ Covid 19

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ  ក្នុង​ស​មម័យ កូ​វីដ19 នេះ អ្នករកស៊ី  អ្នកលក់​ជាច្រើន​ជួប​បញ្ហា​ក្នុង​ការងារ​រកស៊ី  និង​លក់ដូរ។ ស្ថិតក្នុង​ស្ថានភាព​នេះ  យោង​លើ​បទពិសោធន៍  ចំណេះដឹង  និង​ការសិក្សា​ស្រាវជ្រាវ បានបង្ហាញ​នូវ​គន្លឹះ​ឬ​ក្បាច់សំខាន់ៗចំនួន៦ ដើម្បី​ឲ្យ​អាជីវកម្ម​លោក អ្នកទទួលបាន​ជោគជ័យ។

ជា​ថ្នាក់ដឹកនាំ​មួយរូប​នៃ CEO Master Club និង​ជា​តំណាង​ចែកចាយ​ផ្តាច់មុខ ​ZINGI ប្រចាំ​ប្រទេស​កម្ពុជា លោក​ខាត់ បូរ៉ា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា យោងតាម​បទពិសោធន៍​របស់លោក ដែល​បាន​ប្រឡូក និង​សិក្សា​រៀនសូត្រ​កន្លងមក លោក​សូម​ចែករំលែក​យុទ្ធសាស្ត្រ​មួយ ដែល​អាចជួយ​ដល់​អ្នករកស៊ី​លក្ខណ:គ្រួសារ  ឬ​មិនទាន់​ស្តង់ដារ  ឬ​អ្នកលក់​ផលិតផល  ឬ​សេវាកម្មផ្សេងៗ ។

លោក​បន្តថា “យុទ្ធសាស្ត្រ​នេះ​ខ្ញុំ​ដាក់ឈ្មោះថា៖  “ក្បាច់  ស6  ដើម្បី​លក់ដាច់​ក្នុងសម័យ​កូ​វីដ19” ។ ក្បាច់​ទាំងនោះ​រួមមាន៖

ទី1. សិក្សា​កំណត់​គោលដៅ  និង​តម្រូវ​ការពិត​របស់​អតិថិជន

ក្បាច់​នេះ​អ្នករកស៊ី/អ្នកលក់ ត្រូវ​ស្វែងរក​ឲ្យ​ឃើញ​នរណា​ជា​អតិថិជន​របស់​អ្នក  ស្រី​ឬ ប្រុស  ចាស់​ឬ​ក្មេង  មនុស្ស​ធម្មតា​ឬ​អ្នកមាន​ទំងន់​ឬ​អ្នក​គេង​នៅ​ពេទ្យ… គាត់​នៅ​ទីតាំង​ណា នៅ​ខេត្ត​ឬ​នៅ​ភ្នំពេញ  បើ​នៅ​ភ្នំពេញ​នៅ​តំបន់​ណា  ខណ្ឌ​ណា  ឬ​ប្លុក​ណា។  ហើយ​នៅក្នុងពេល​កូ​វីដ19នេះ  អ្នក​ត្រូវ​សិក្សា​រក​អោយឃើញថា  អតិថិជន​នោះ​ត្រូវការ​អ្វីខ្លះ​ដើម្បី​រស់នៅ​ស្រួល និង​សុវត្ថិភាព ដើម្បីកូនៗគាត់​រៀន​ស្រួល  ដើម្បី​ស្រួល និង​សុវត្ថិភាព​ក្នុងការ​រកស៊ី  ដើម្បី​ស្រួល និង​សុវត្ថិភាព​ដល់​ក្រុមការងារ  ដៃគូ  បុគ្គលិក  និង​ដើម្បី​ងាយស្រួល​លក់ដូរ។

បើកាលណា​យើង​ដឹង​ពី​តម្រូវការ​អតិថិជន​ច្បាស់  យើង​បង្កើត​ផលិតផល/សេវាកម្ម  ដែលមាន​តម្រូវការ​ខ្ពស់​ធ្វើ​ឲ្យ​យើង​ស្រួល​លក់  ស្រួល​ធ្វើ​ទីផ្សារ និង​ជួយផ្តល់​ដំណោះស្រាយល្អៗ  ងាយៗជូន​ដល់​អតិថិជន។  សេវាសាមញ្ញៗដូចជា បង្កើត Page, Boost page, វាយ​អត្ថបទ, សរសេរ  Caption, ថតរូប,  ថត​វីដេអូ ,  កាត់ត​រូបភាព  កាត់ត​វីដេអូ…..ម្ហូប  ចំណីអាហារ  អាហារ​សំ​រ៉​ន់  ….។

ទី2. សម្រាំង​រក​ផលិតផល​ល្អ​បំផុត

ក្បាច់​នេះ​អ្នករកស៊ី/អ្នកលក់ ត្រូវ​កំណត់​ជ្រើសរើស​ផលិតផល ដែល​ខ្លួន​ត្រូវ​លក់​អោយ​ច្បាស់  ផលិតផល​ត្រូវតែ​ជា​តម្រូវ​ការពិត​របស់​អតិថិជន  ផលិតផល​ដែល​ខ្លួ​នាច​ធ្វេ​ី​បាន​ស្រួល មា ន​តម្រូវការ​ច្រើន​ទីផ្សារ​ធំ  ស្រួល​លក់  ស្រួល​ប្រើ  គុណភាព​ល្អ​ពិត  ស្រួល​ចំណេញ  ស្រួល​ពង្រីក​ទីផ្សារ​អោយបាន​ធំ​លឿន  ជាពិសេស​អាចបង្កើត​ចំណូល​បាន​ធំ និង​បាន​លឿន។

ទី3.  សា​រ៉េ រក​យុទ្ធសាស្ត្រ​ឈ្នះ​ក្នុង​ការធ្វើ​ទីផ្សារ​និង​លក់

ក្បាច់​នេះ​អ្នករកស៊ី/ អ្នកលក់​ត្រូវ​សិក្សា​អំពី​វិធីសាស្ត្រ​ធ្វើ​ទីផ្សារ និង​លក់​ដែលមាន​ប្រសិទ្ធភាព​បំផុត ដែល​ធានាថា​អតិថិជន​គោលដៅ គាត់​អាច​ទទួលបាន​ព័ត៌មាន​អំពី​ផលិតផល/សេវាកម្ម​របស់​អ្នក បាន​លឿន​បំផុត  និង​រៀបចំ​របៀប​ដែល​អតិថិជន​អាច​ងាយស្រួល​ក្នុង​ការទិញ។

វិធីសាស្ត្រ ល្អ​បំផុត​ក្នុង​ការលក់  និង​ធ្វើ​ទីផ្សារ​ក្នុង​ពេលនេះ​គឺ  1).ក្រុម​លក់​តាម​ប្រព័ន្ធ  Online 2). លក់​តាម​ដៃគូ​ទីផ្សារ​ដូចជា  E-commerce, Foodpanda,… 3).លក់​តាម​សម្ព័ន្ធមិត្ត​ល្អ​ពូកែ។

ទី4.  សម្រុក​ធ្វើ​សកម្មភាព​អោយបាន​លឿ​បំផុត

ក្បាច់​នេះ គឺ​អ្នករកស៊ី/អ្នកលក់​ត្រូវតែ​ដឹកនាំ  រៀបចំ​ចាត់ចែង​ក្រុមការងារ​អនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ​ឈ្នះ ដែល​បានកំណត់​យក​នៅក្នុង​ក្បាច់​ទី3 អោយបាន​លឿន​បំផុត  និង​មាន​ប្រសិទ្ធភាព​បំផុត។ លឿន​នៅក្នុង​ការបញ្ជូន​ទំនិញ  ឬ​សេវាកម្ម  គឺជា​ការចាំបាច់​បំផុត។  អ្នក​ដែល​ធ្វើ​សកម្មភាព​លឿន  អ្នក​ដែល​ផ្តល់​សេវា​លឿ  គឺជា​អ្នក​ដែល​យក​បេះដូង​អតិថិជន​បាន។

ទី5. សកម្ម​បំផុត និង​រហ័សរហួន​បំផុត

ក្បាច់​នេះ​អ្នករកស៊ី /អ្នកលក់​ត្រូវតែ​ដឹកនាំ​ធ្វើ​សកម្មភាព ឲ្យ​បាន​សកម្ម​បំផុត កំ​អោយ​ធ្លាក់ដៃ​អោយសោះ។ ត្រូវ​រៀបចំ​របៀបរបប​ការលក់​អោយបាន​ល្អ​បំផុត  ដើម្បី​ក្រុមការងារ​អាច​រក្សា​ការអនុវត្ត​បាន​លឿន និង​មាន​ប្រសិទ្ធភាព​បំផុត។ ត្រូវ​រៀបចំ​របៀប​តបស្នង  និង​លើកទឹកចិត្ត​ក្រុមការងារ  និង​ដៃគូ​ទាំងអស់  ដើម្បី​រក្សា​លទ្ធផល​អោយបាន​នៅតែ​ល្អ។ ត្រូវបង្កើត​ស្តង់ដា​នៃ​កាប​ញ្ជូ​ល​ទំនិញនីមួយៗ អោយ​ច្បាស់  និង​ដឹកនាំ​អនុវត្ត​អោយ​ល្អ​បំផុត។

ទី6. ស្ថិរភាព​នៃ​គុណភាព​ផលិតផល /សេវាកម្ម  និង​ការផ្តល់ជូន​អតិថិជន

ក្បាច់​នេះ​អ្នករកស៊ី/អ្នកលក់ ត្រូវ​រក្សា​គុណភាព​ផលិតផល/សេវាកម្ម  និង​សេវាកម្ម​អតិថិជន  អោយនៅ​គុណភាព​ដដែល  ឬ​អាច​ល្អ​លើស​ធម្មតា ។  កា​រកស៊ី​មួយចំនួន​ពេលដែល​លក់ដាច់​ខ្លាំងពេក​ទៅ  គុណភាព​ផលិតផល/សេវាកម្ម  និង​ការផ្តល់​សេវាកម្ម​អតិថិជន  អាច​ធ្លាក់ចុះ​គុណភាព។

ការធ្លាក់ចុះ​គុណភាព ជាការ​សំលាប់​ខ្លួនឯង។ ត្រូវបង្កើត​ស្តង់ដារ  រូបមន្ត របៀប  និង​គល​ការណ៍​ប្រតិបត្តិ​ល្អ​អោយ​ច្បាស់  និង​ដឹកនាំ​អនុវត្ត​អោយ​ល្អ​បំផុត។

លោក​ខាត់ បូរ៉ា​បាន​បន្ថែមថា “ជារួម​ខ្ញុំ​ជឿជាក់​ថាបើ​អ្នករកស៊ី លក្ខណៈ​គ្រួសារ  អ្នករកស៊ី​មិនទាន់​ស្ង​ង់​ដា  និង​អ្នកលក់​ផលិតផល/សេវាកម្ម  អាចអនុវត្ត​ក្បាច់​ស6 នេះ  អាជីវ​ម្ម  ឬ​ការលក់ដូរ​ពិតជា​អាច​រស់រាន​បាន​ក្នុងសម័យ​កូ​វីដ19 នេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here