ខុនដូតម្លៃសមរម្យថ្មីមួយកំពុងបង្ហាញរូបរាងនៅតំបន់បឹងត្របែក

0

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ ជាមួយសក្តានុពលទីតាំង ភាពប្រកួតប្រជែង និងបត់បែនតាមនិន្នាការថ្មីនៃការរស់នៅ គំរោងខុនដូប្រណីតតម្លៃសមរម្យថ្មីមួយ បាននិងកំពុងត្រៀមបង្ហាញរូបរាងនៅតំបន់បឹងត្របែក ខ័ណ្ឌចំការមន នៃរាជធានីភ្នំពេញ។
ផ្តោតលើបែបផែននៃការរស់នៅសម័យថ្មី តាមរសនិយមអ្នកស្នាក់នៅអាគារបែប​សហកម្មសិទ្ឋ ដោយមានអាងហែលទឹក Sky bar, កន្លែងហាត់ប្រាណ ការិយាល័យធ្វើការParc21 Residentបាននិងកំពុងចាប់យកចំណែកទីផ្សាររបស់ខ្លួន ដោយគំរោងនេះសាងសង់យ៉ាងសកម្ម ទោះបីកម្ពុជាប្រឈមមុខនឹងវិបត្តិកូវីដ១៩ក្តី។

ជាមួយនឹងអ្នកអភិវឌ្ឍន៍មានវិជ្ជាជីវៈ ម្ចាស់គំរោងនេះមានដើមទុនគ្រប់គ្រាន់ និងបានបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់សមស្រប ជាមួយអាជ្ញាប័ណ្ណសាងសង់ លិខិតបើកការដ្ឋាន និងអាជ្ញាប័ណ្ណលក់ត្រឹមត្រូវ។

រើសទីតាំងខុនដូឱ្យត្រូវ មិនត្រឹមតែមានក្ដីសុខសម្រាប់ការរស់នៅទេ ថែមទាំងមានឱកាសវិនិយោគរយៈពេលវែង ដូចជាទីតាំងរបស់ខុនដូ PARC 21 Resident មានទីតាំងនៅតំបន់ពាណិជ្ជកម្មបឹងត្របែក ដែលនៅជិតទីប្រជុំជននានា ងាយស្រួលធ្វើដំណើរ នៅជិតសាលារៀន មន្ទីរពេទ្យ ផ្សារ ភោជនីយដ្ឋាន ស្ថាបនរដ្ឋ និងស្ថាបនឯកជន និងតំបន់សេវាកម្មចម្រុះផ្សេងៗទៀត។

ជាងនេះទៅទៀត ខុនដូPARC 21 Resident មានអត្រានៃការជួលត្រឡប់ខ្ពស់ ដើម្បី ប្រាក់ ចំណេញ នៅ ថ្ងៃ អនាគត ព្រោះក្រៅ ពី លក់ បន្ត នូវ តម្លៃ ដែល ខ្ពស់ ជាង លោក អ្នក នៅ អាច ជួល យក ចំណូល ប្រចាំ ខែ បាន ទៀត ផង ទាំង រយៈ ពេល ខ្លី និង រយៈ ពេល វែង។ខុនដូអាចដាក់ជួលបានតម្លៃខ្ពស់ជាង ២ ទៅ ៣ ដងប្រៀបធៀបទៅនឹងផ្ទះជាប់ដី ពីព្រោះមានទីតាំងនៅតំបន់កណ្តាលក្រុង។

ងាកមកមើល គម្រោងខុនដូ PARC 21 Resident បង់រំលស់សុទ្ធ ១០០% តម្លៃចាប់៦ម៉ឺនដុល្លារឡើងទៅ ដែលជាតម្លៃពិសេស បើប្រៀបធៀបនឹងគម្រោងនៅក្នុងតំបន់ពាណិជ្ជកម្មបឹងត្របែក គឺអាចទិញទុកចំណេញ អាចទិញទុកជួល ងាយស្រួលរស់នៅនឹងសុវត្តិភាពខ្ពស់។ គម្រោងមានបង់រំលស់សុទ្ធ ១០០%។

គម្រោងParc21 Residentកំពស់២១ជាន់នេះ នឹងបញ្ចប់នាពាក់កណ្ដាលឆ្នាំ២០២២ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here