សមាគមមគ្គុទេ្ទសក៍សត្វស្លាបកម្ពុជាគ្រោងស្តារត្រពាំងនៅសហគមន៍អណ្តូងដងផ្លិតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

0

ដោយ រតនៈ

ព្រះវិហារៈ សមាគមមគ្គុទេ្ទសក៍សត្វស្លាបកម្ពុជា នៅឆ្នាំ២០២១នេះ គ្រោងនឹងរៀបចំស្តារត្រពាំង ដែលសត្វធ្លាប់រកចំណីជាប្រចាំនៅរដូវប្រាំង នៅសហគមន៍អណ្តូងដងផ្លិតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។

សហគមន៍នេះ ស្ថិតនៅដែនជម្រកសត្វព្រៃឆែប ក្នុងភូមិសាស្រ្ត ភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន ផ្សារភ្ជាប់នឹងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីការការពារធនធានធម្មជាតិនិងបរិស្ថាន។

ដោយមានការសហការពីក្រសួងបរិស្ថាន សមាគមមគ្គុទេ្ទសក៍សត្វស្លាបកម្ពុជា រៀបចំសកម្មភាពកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមសហគមន៍តំបន់ការពារធម្មជាតិគោលដៅ ពង្រឹងសេវាកម្មទេសចរណ៍ធម្មជាតិ ពង្រឹងកិច្ចការពារទីជម្រកប្រភេទសត្វសំខាន់ៗ និងបង្កើនចំណេះដឹងនិងផ្សព្វផ្សាយផ្នែកសត្វស្លាប និងសក្តានុពលធនធានធម្មជាតិ ដល់សាធារណជនឱ្យបានទូលំទូលាយទាំងក្នុង និងក្រៅប្រទេស ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិបន្ថែម ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងសហគមន៍តំបន់ការពារធម្មជាតិ។

ដែនជម្រកសត្វព្រៃឆែប ក្នុងភូមិសាស្រ្ត ភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ គឺជាកន្លែងអភិរក្សសត្វត្មាតមួយផងដែរ ដែលក្នុងនោះក៏មានរៀបចំកន្លែងសម្រាប់ផ្ដល់ចំណីឲ្យសត្វត្មានស៊ីផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here