ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន Century Entertainment International Holdings Ltd ដែលចុះបញ្ជីនៅទីក្រុងហុងកុងនិយាយថា ខ្លួនសង្ឃឹមថានឹងបើកប្រតិបត្តិការអាជីវកម្មល្បែងធំមួយនៅកាស៊ីណូថ្មី នៅតំបន់តារាសាគរ កោះកុង នៅចុងខែមេសានេះ។ នេះបើយោងតាមការរបាយការណ៍របស់សារព័ត៌មាន ASGAM នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។
ការផ្លាស់ប្តូរទីតាំងនៃកាស៊ីណូថ្មីរបស់ក្រុមហ៊ុន Century Entertainment ពីក្រុងព្រះសីហនុ ត្រូវបានពន្យាពេលដោយសារការរីករាលដាលជំងឺកូវីដ19 នៅក្នុងប្រទេសកម្ពុជា។ តាមការគ្រោងទុក ក្រុមហ៊ុនត្រៀមបើកដំណើរកាលពីខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែពន្យារពេលរហូតដល់ខែមីនា ហើយបច្ចុប្បន្ននេះ ត្រូវពន្យាពេលមួយខែទៀតដោយសារវិបត្តិកូវីដ១៩។
នៅក្នុងឯកសារមួយកាលពីថ្ងៃពុធ ក្រុមហ៊ុនCentury Entertainment បាននិយា យថា ខ្លួនបានសម្រេចចិត្តពន្យាពេលបើកដំណើរកាស៊ីណូថ្មីនេះ ដោយសារតែមានវិធានការណ៍រឹតត្បិតាការធ្វើដំណើរនៅទូទាំងប្រទេស។
ក្រុមហ៊ុនបានឱ្យដឹងថា ដោយមើលឃើញពីវិធានការណ៍ នៃការរឹតបន្តឹងលើការធ្វើដំណើរតឹងរ៉ឹងនាពេលបច្ចុប្បន្ន ដើម្បីដោះស្រាយព្រឹត្តិការណ៍២០ កុម្ភៈ ក្រុមហ៊ុនជឿជាក់ថា វិធានការណ៍នេះនឹងមានប្រសិទ្ធិភាព កាស៊ីណូថ្មីរបស់ខ្លួននឹងអាចបើកឡើងវិញ នៅមុន ឬចុងខែមេសា ឆ្នាំ២០២១នេះ”។
ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនCentury Entertainment បានចុះកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុន Lion King Entertainment Company Ltd ដែលលោក Ng Man Sun ជាម្ចាស់កាន់កាប់ទាំងស្រុង និងជាក្រុមហ៊ុនដែលគ្រប់គ្រងកាស៊ីណូខាងលើនេះ ដើម្បីដំណើរការតុល្បែងជាជួរចំនួន៤នៅកាស៊ីណូ របស់លោកស្ថិតក្នុងខេត្តព្រះសី ហនុ។
ទោះជាយ៉ាងណា ដំណើរការកាស៊ីណូនានា បានបង្ខំចិត្តបិទទ្វារនៅខែមេសា ឆ្នាំ២០២០ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ដែលក្រោយមកលោក Ng Man Sun បានទម្លាយឱ្យដឹងថា លោកទទួលបានកិច្ចព្រមព្រៀង ដ៏គួរឱ្យជាក់ទាញជាងនេះ នោះគឺការផ្លាស់ប្ដូរទីតាំងកាស៊ីណូរបស់លោក ទៅកាន់រមណីយដ្ឋានតារាសាគរ៕