ដោយៈរតនៈ
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកម្ពុជាមានចំនួន៣៥,៨ពាន់លានដុល្លារអាមេរិក ខណៈការនាំចេញមានទឹកប្រាក់ចំនួន១៧២ ១៥.៣៧លានដុល្លារអាមេរិក និងការនាំចូលមានទឹកប្រាក់ជាង១៨,៥៩០លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីម្សិលម៉ិញនេះបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មឆ្នាំ២០២០ កើនឡើង២.៥៤ភាគរយ ក្នុងនោះការនាំចេញមាន១៧,២១៥លានដុល្លារអាមេរិក កើនឡើង១៦.៧២ភាគរយ តែការនាំចូលមានជាង១៨,៥៩០លានដុល្លារអាមេរិក ថយចុះ៧.៨៤ភាគរយ បើធៀបនឹងឆ្នាំ២០១៩។
ក្រសួងក៏បានផ្ដល់អាជ្ញាប័ណ្ណនាំចូល ចំនួន១០ច្បាប់ មានទឹកប្រាក់១២៤១ ២៧៥ដុល្លារអាមេរិក និងបានពន្យារអាជ្ញាប័ណ្ណនាំចូលចំនួនមួយច្បាប់។
របាយការណ៍ដដែលឲ្យដឹងទៀតថា ក្រសួងបានផ្ដល់អាជ្ញាប័ណ្ណនាំចេញចំនួន៥៣ច្បាប់ មានទឹកប្រាក់៥,៣០៧,៨៥៨ដុល្លារអាមេរិក និងពន្យារអាជ្ញាប័ណ្ណនាំចេញចំនួន២៣ច្បាប់ និងផ្ដល់លិខិតជូនដំណឹងទំនិញ ឆ្លងកាត់ចំនួន៣៣ច្បាប់៕