រយៈពេល​ជិត ៣ទសវត្សរ៍ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍​សរុប​ជាង ១៥ពាន់​លាន​ដុល្លារ

0

ដោយៈ​វ​ឌ្ឈ​នៈ

ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញផ្សាយ​នៅ​ថ្ងៃទី៣១ មីនា ២០២១បានឱ្យដឹងថា បើ​គិត​ចាប់ពី​ឆ្នាំ ១៩៩៣ ដល់​ដំណាច់ឆ្នាំ ២០២០កន្លងទៅនេះ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង ខ្ចី​ឥណទាន​សម្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ នានា​សរុប​ចំនួន១៥,០៤ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត​គ្របដណ្ដប់​ប្រមាណ៨៤ភាគរយ និង​វិស័យ​អាទិភាព​ចំពោះមុខ​ផ្សេងទៀត​ប្រមាណ១៦ភាគរយ។

យោងតាម​យោងតាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​របស់​កម្ពុជា ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា កម្ពុជា​ក៏បាន​ទូទាត់​សេវា​បំ​ណូ​ល​ជូន​ដៃគូ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ផងដែរ ជាក់ស្ដែង​នៅក្នុង​ឆ្នាំ ២០២០កន្លងទៅ​ថ្វីត្បិតតែ​កម្ពុជា​ជួប​វិបត្តិ​សេដ្ឋកិច្ច តែ​ក៏បាន​ទូទាត់​បំណុល​ជូន​ដៃគូ​អភិវឌ្ឍន៍​សរុប​ចំនួន​ជាង ៣៦០លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ក្របខ័ណ្ឌ​បំណុល​សាធារណ​ក្នុងប្រទេស​ចំនួន១,៦១លាន​ដុល្លារ​អាមេរិក ទាំង​ដើម​ទាំង​ការ និង​ក្របខ័ណ្ឌ​បំណុល​សាធារណៈ​ក្រៅប្រទេស​ចំនួន ៣៥៨,៦៨លាន​ដុល្លារ​អាមេរិក ។

បើ​គិត​តាំងពី១៩៩៣ រហូតដល់២០២០ រាជរដ្ឋាភិបាល​បាន​ទូទាត់​សេវា​បំណុល​ជូន​ដៃគូ​អភិវឌ្ឍន៍​សរុប ចំនួន ២,១១ពាន់​លាន​ដុល្លារ​អាមេរិក​រួចហើយ​ដែរ ដែល​ក្នុងនោះ​បំណុល​ក្នុងស្រុក​មាន ២៣,៤៦លាន​ដុល្លារ បំ​ណូ​ល​ក្រៅប្រទេស ២,០៩ពាន់​លាន​ដុល្លារ​អាមេរិក។

នៅក្នុង​ឆ្នាំ២០២០កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន​ជាមួយ​ដៃគូ អភិវឌ្ឍន៍​ចំនួន ២,០២ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត ឬ១,៤ពាន់​លាន​អេស​ដេ​អ៊ែរ ស្មើនឹង​ប្រមាណ៧៤ភាគរយ នៃ​ពិ​ដានដែល​ច្បាប់​អនុញ្ញាតិ ( ១,៩ពាន់​លាន​អេស​ដេ​អ៊ែរ ដោយ១,៤ពាន់​លាន​អេស​ដេ​អ៊ែរ អនុញ្ញាត​ដោយ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ២០២០ និង៥០០លាន​អេស​ដេ​អ៊ែរ​បន្ថែម ដោយ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រង់​គ្រង​ឆ្នាំ ២០២១ ) ។

ក្នុងនោះ​ក្របខ័ណ្ឌ​ទ្វេភាគី មាន​ចំនួន​ប្រមាណ៥៥ភាគរយ ត្រូវ១,១១ពាន់​លាន​ដុល្លារ​អាមេរិក និង​ក្របខ័ណ្ឌ​ពហុភាគី មាន​ចំនួន​ប្រមាណ៤៥ភាគរយ ត្រូវ​នឹង៩១៤,២១លាន​ដុល្លារ​អាមេរិក ។

ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​បញ្ជាក់ថា គៅ​ល​ដៅ​នៃ​ការខ្ចី​ឥណទាន​សម្បទាន​ទាំងនេះ គឺ​សុទ្ធតែ​សម្រាប់​ហិរញ្ញប្បទាន លើ​គម្រោង​វិនិយោគសាធារណៈ ក្នុង​វិស័យ​អាទិភាព របស់​រាជរដ្ឋាភិបាល សំដៅ​រួមចំណែក​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​រយៈពេល​វែង និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម ដោយ​ក្នុងនោះ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត គ្រប​បណ្ដ​ប់ ៦៤% និង​វិស័យ​អាទិភាព​ផ្សេងទៀត៣៦% ៕

LEAVE A REPLY

Please enter your comment!
Please enter your name here