ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ សម្រាប់អ្នកអភិវឌ្ឍវិស័យអចលនវត្ថុ និងអ្នកទិញអចលនវត្ថុនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេបែងចែកកាតព្វកិច្ចផ្សេងៗគ្នា ក្នុងការធ្វើឱ្យមានគុណភាព ប្រសិទ្ធភាព និងភាពជឿទុកចិត្ត ជាពិសេស គឺដើម្បីធ្វើយ៉ាងណាកុំឱ្យមានការខាតបង់ផលប្រយោជន៍ទៅវិញទៅមកនាពេលខាងមុខនេះ ។
១) អ្នកអភិវឌ្ឍន៍អចលនវត្ថុដែលទទួលបានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មមានកាតព្វកិច្ច
និងអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៅខាងក្រោមនេះ ៖
-ត្រូវបង្ហាញព័ត៌មានអប្បបរមាដូចមានចែងក្នុងប្រការ១៧ ដល់អ្នកទិញ ក្នុងពេលចុះកិច្ចសន្យាលក់-ទិញ
– ត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសនៃការរៀបចំដែនដី នគរូបនីយកម្ម និង សំណង់
– ត្រូវចុះបញ្ជីពន្ធដារ
– ត្រូវអនុវត្តទៅតាមកាលវិភាគបង់ប្រាក់ ដូចមានភ្ជាប់ជាឧបសម្ព័ន្ធនៃរកាសនេះ
– ត្រូវអនុវត្តកាតព្វកិច្ចឱ្យបានចប់សព្វគ្រប់ដូចមានចែងក្នុងកិច្ចសន្យាលក់-ទិញ
– ត្រូវបំបែកក្បាលដ៏ទៅតាមខ្លួនទៅឋាន ឬដីឡូត៍ដែលត្រូវអភិវឌ្ឍ
– ត្រូវលើកស្លាក សញ្ញាអំពីគម្រោងអភិវឌ្ឍរបស់ខ្លួនដោយបង្ហាញនូរប្លង់នៃគម្រោងអភិវឌ្ឍន៍ ទីតាំងដែលគម្រោងអភិវឌ្ឍន៍នោះស្ថិតនៅ
– ត្រូវផ្ទេរឈ្មោះលើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬចំណែកឯកជននៃអគារសហកម្មសិទ្ធិជូនអ្នកទិញក្រោយពេលបានបង់ប្រាប់ចំនួន
– ត្រូវផ្តល់របាយការណ៍មកក្រសួង ឬមន្ទីរឱ្យបានត្រឹមត្រូវ និងទៀងទាត់ ដូចបានកំណត់ក្នុងប្រកាសនេះ។
ម្យ៉ាងទៀត ត្រូវចៀសវាងការចូលរួម ឬពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទថ្មើរហិរញ្ញប្បទានភេរវកម្ម និងការលាងសម្អាតប្រាក់ ឬអំពើមិនស្របច្បាប់ណាមួយដែលច្បាប់ហាមឃាត់។
ក្នុងករណីដែលសង្កេតឃើញមានសកម្មភាពនេះ អ្នកអភិវឌ្ឍអចនវត្ថុត្រូវរាយការណ៍ជាបន្ទាន់ទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ឬអាជ្ញាធរមានសមត្តកិច្ចពាក់ព័ន្ធ និងត្រូវចម្តងជួនជាលាយលក្ខណ៍អក្សរមកក្រសួង ឬមន្ទីរ។
២) ចំណែកអ្នកទិញអចលនវត្ថុពីអ្នកអភិវឌ្ឍន៍ត្រូវបំពេញកាតព្វកិច្ច ដូចខាងក្រោម៖
-ត្រូវពិនិត្យខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញមុខ សម្រេចចិត្តចុះហត្ថលេខា ឬ ផ្តិតមេដៃ
-ត្រូវពិនិត្យអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុដែលចេញដោយក្រសួង ឬមន្ទីរ
– ត្រូវពិនីត្យវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តឱ្យបានច្បាស់លាស់
– ត្រូវពិនិត្យមើលទិន្នន័យ ឬឯកសារបំបែកក្បាលដី
– ត្រូវពិនិត្យកិច្ចសន្យាលក់-ទិញអចលនវត្ថុពីម្ចាស់ដើម (ករណី ដីទិញពីគេ)
– ត្រូវពិនិត្យឯកសារចុះបញ្ជីពន្ធដារ
-ត្រូវពិនិត្យឈ្មោះ អត្តសញ្ញាណបណ្ណ និងអាសយដ្ឋានម្ចាស់គម្រោងពិតប្រាកដ៕