គម្រោងភូមិឋានធម្មជាតិក្រុងភ្នំគ្រោងសម្ពោធគម្រោងទី៣របស់ខ្លួននៅទឹកដីអង្ករ

0

ដោយៈ KHB News

បន្ទាប់ពីទទួលបានការគាំទ្រពីសំណាក់អតិថិជនទាំងជាតិនិងអន្តរជាតិ ក្រុមហ៊ុនអភិវឌ្ឍន៍វ្យាធបុរៈ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងភូមិឋានធម្មជាតិក្រុងភ្នំ ត្រៀមខ្លួនសម្ពោធគម្រោងទី៣ របស់ខ្លួនជាផ្លូវការនៅពេលដ៏ឆាប់ៗខាងមុខនេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

 

គម្រោងទី៣ របស់ភូមិឋានធម្មជាតិក្រុងភ្នំ មានឈ្មោះថា The Box Villa ដោយសាងសង់លើផ្ទៃដី ១ហិកតា ស្ថិតនៅតំបន់ប៉ែកខាងកើតនៃក្រុងសៀមរាប ចម្ងាយ​ប្រមាណជាង ៤គីឡូម៉ែត្រ ពីសាលារដ្ឋបាលខេត្តសៀមរាប និងប្រមាណ៤គីឡូម៉ែត្រ ពីផ្សារម៉ាក្រូ។

លោក សែម សុខខូយ អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍ បានថ្លែងឱ្យដឹងថា គម្រោង The Box Villa គឺមានតែប្រភេទផ្ទះអាជីវកម្មតែមួយគត់គឺ The Box Villa តែម្តងដោយមានចំនួនផ្ទះប្រណីតៗចំនួន ១០០ ខ្នង។ លោកបន្តថា ផ្ទះបែបអាជីវកម្មនេះ មានតម្លៃ ៧៩៩០០ដុល្លារ ហើយផ្ទះសាងសង់លើទំហំដី ៤.៥ x ២០ ម៉ែត្រ ដោយទំហំផ្ទះ ៤.៥ x ១៥ ម៉ែត្រ។

លោកបន្តថា គម្រោង The Box Villa នេះ បានរៀបចំរួចរាល់នូវប្រព័ន្ធទឹកនិងភ្លើងរួចជាស្រេចហើយ ដោយឡែកគម្រោងអាចបើកលក់នៅក្នុងពាក់កណ្តាលឆ្នាំ២០២១នេះ។ លោកសុខខូយ ថ្លែងថា៖«គម្រោងនេះផ្តោតជាពិសេសលើអតិថិជនដែលមានប្រាក់ចំណូលកំរិតមធ្យម ដោយ​យើងសង្គេតឃើញថាកេតឃើញថា្នកអភិវឌ្ឍន៍ ិ ់អតិថិជនជាតិនិងអន្តរជាតិ រូវបានកែលម្អ ហើយកសិដ្ឋាន និងរោងចក្ប្រាក់ចំណូលរបស់ប្រជាជននៅក្នុងខេត្តសៀមរាប មានការកើនឡើងគួរឲ្យកត់សម្គាល់ ដូច្នេះពួកគាត់ក៏មានលទ្ធភាពទិញផ្ទះបែបទំនើបនេះផងដែរ។»

ដោយឡែក លោក ច្រឹក សុខនឹម ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុ បាននិយាយថា គម្រោងផ្ទះលំនៅឋាន ទាំងបែបធម្មជាតិនិងផ្ទះល្វែងបែបអាជីវកម្ម នៅតែមិនទាន់មានការសាងសង់ច្រើននៅឡើយទដែរ១ រុមហ៊ុនេនៅក្នុងខេត្តសៀមរាបនេះ​។ លោកបន្តថា ដោយសារខេត្តសៀមរាបគឺជាប៉ូលទេសចរណ៍ ដូច្នេះអ្នកអភិវឌ្ឍន៍ភាគច្រើន សម្លឹងមើលតែលើអភិវឌ្ឍគម្រោងបែបសណ្ឋាគារ ផ្ទះសំណាក់ ផ្សារទំនើប និងរីសតជាដើម។

លោកថ្លែងថា៖ «ជារួម ខ្ញុំមិនទាន់ដឹងពីស្ថានភាពទូទៅចំពោះគម្រោងលំនៅឋានក្នុងខេត្តសៀមរាបនៅឡើយទេ ដោយសារគម្រោងប្រភេទនេះនៅមានតិចតួច ក៏ប៉ុន្តែខ្ញុំគិតថា គម្រោងផ្ទះបែបអាជីវកម្មទាំងអស់នេះ អាចនឹងរីកលូតលាស់ច្រើននាពេលខាងមុខ តែត្រូវប្រាកដថា អតិថិជនអាចមានលទ្ធភាពទិញ និងមិនពិបាកក្នុងលក់នៅពេលក្រោយ។»

បើទោះបីជាស្ថានភាពនាពេលបច្ចុប្បន្នហាក់មិនទាន់មានសញ្ញាវិជ្ជមាន និងសេដ្ឋកិច្ចកំពុងស្ថិតនៅក្នុងស្ថានភាពអ៊ាប់អ៊ូរក៏ដោយ ប៉ុន្តែការលក់គម្រោងរបស់ក្រុមហ៊ុននៅតែមានភាពល្អប្រសើរដដែល ដោយមិនទាន់មានសញ្ញាថមថយគួរអោយកត់សម្គាល់នៅឡើយទេ។

អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនវ្យាធបុរៈអភិវឌ្ឍន៍រូបនេះបន្តថា៖« ស្ថានភាពការលក់នាពេលបច្ចុប្បន្នរបស់គម្រោងយើងនីមួយៗ មានភាពល្អប្រសើរ ហើយអតិថិជនអាចជ្រើសរើសការបង់ប្រាក់ងាយៗ ពួកគាត់អាចបង់រំលស់ជាមួយក្រុមហ៊ុនក៏បាន ឫតាមរយៈធនាគារក៏បាន ហើយយើងមានកម្មវិធីថែមជូនពិសេសជាច្រើនទៀត ។

គូសបញ្ជាក់ថា គម្រោង  The Box Villa របស់ភូមិឋានធម្មជាតិក្រុងភ្នំ មានលក្ខណៈពិសេសមួយចំនួនរួមមានដូចជា ផ្ទះបែរមុខទៅរកអូរធម្មជាតិ ផ្នែកកណ្តាលរបស់ផ្ទះមានលក្ខណៈជាលំហរពីក្រោមដល់ដំបូល និងអាចដាំដើមឈើបាននៅក្នុងផ្ទះថែមទៀតផង ដែលនេះខុសពីផ្ទះនៅគម្រោងដទៃៗទៀត។ ក្រៅតែពីនេះ ផ្ទះដេគ័រឡើងស័ក្តសមនឹងអតិថិជនដែលមានបំណងបើកអាជីវកម្ម ហើយការឌីហ្សាញ ស្របតាមស្តង់ដារខ្ពស់ ប្រកបដោយផាសុកភាព និងការរស់នៅបែបធម្មជាតិសម័យថ្មីដល់អតិថិជន។

លោក ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន​អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បាននិយាយថា ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលបច្ចុប្បន្ន គម្រោងផ្ទះលំនៅឋាន និងផ្ទះប្រភេទអាជីវកម្មមានច្រើននៅតាមតំបន់ជ្រាយក្រុងនៃខេត្តសៀមរាប ក៏ប៉ុន្តែនៅពេលមានការីករាលដាលវីរុសកូវីដ១៩ ការអភិវឌ្ឍក៏មិនសូវមានច្រើននោះដែរ។ លោកបន្តថា គម្រោងទាំងអស់នោះ ភាគច្រើនមានតែអ្នកដែលធ្វើអាជីវកម្មនៅក្នុងខេត្តសៀមរាប និងអ្នកនៅបទេសទេ ដែលមានសមត្ថភាពទិញ។

លោក អ៊ាវ គង់ ថ្លែងថា៖ «ជារួមខ្ញុំគិតថាទីផ្សារផ្ទះលំហែរ ផ្ទះអាជីវកម្មអីហ្នឹងមានច្រើនហើយនៅជិតក្រុង តែចំនួនអ្នកទិញនៅក្នុងខេត្តសៀមរាបមានតិច(ប្រជាពលរដ្ឋ) តែដោយសារខេត្តសៀមរាបជាតំបន់ទេស​ចរណ៍ ហើយការវិនិយោគលើវិស័យអចលនទ្រព្យភាគច្រើនគឺជាអ្នកធ្វើអាជីវកម្មទេស​ចរណ៍ ដោយអ្នកវិនិ យោគទាំងអស់នោះ សាងសង់សណ្ឋាគារ ដូច្នេះពួកគាត់ត្រូវការលំនៅឋានមួយសម្រាប់រស់នៅក្រោយពេលបញ្ចប់ការងារអញ្ចឹងទៅ ភាគច្រើនគឺជាអ្នករកស៊ី និងអ្នកចំណូលក្រៅ ។» លោកបន្តថា៖ អ្នកនៅបរទេសក៏មានច្រើនដែរ ដូចជាខ្មែរយើងជាដើម ដែលពួកគាត់ចង់បានផ្ទះមួយសម្រាប់លំហែរកាយនៅពេលពួកគាត់មកលេង ហើយក៏មានជនជាតិបរទេសមួយចំនួនដែរ ។

សូមជម្រាបថា បច្ចុប្បន្ន ខេត្តសៀមរាបមានគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួន​ ដូចជា៖ អកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប, គម្រោងស្ថាបនាផ្លូវ៣៨ខ្សែ, គម្រោងទីក្រុងសៀមរាបថ្មី, គម្រោងសណ្ឋាគារ និងផ្សារ Koulen Central Mall, គម្រោងអភិវឌ្ឍន៍សួនសត្វ និងអាងចិញ្ចឹមត្រី (wildlife park and aquarium) និងគម្រោង Angkor Lake of Wonder រឺ ណាហ្គាវឺលសៀមរាប៕

 

សូមចូលទៅកាន់ទំព័រផ្លូវការរបស់ គម្រោងភូមិខានធម្មជាតិក្រុងភ្នំ ដើម្បីស្វែងយល់អំពីគម្រោងបន្ថែម៖

https://www.facebook.com/norkophnom

LEAVE A REPLY

Please enter your comment!
Please enter your name here