ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ តំបន់អភិវឌ្ឍន៍ធំមួយ ដែលបានរៀបចំទស្សនទាននៃការអភិវឌ្ឍថ្មីគឺគំរោងបូកគោលែនដ៏ បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរមុខមាត់ជើងភ្នំបូកគោ ជាតំបន់ទីក្រុងរណបឆ្លាតវៃមួយ ដែលបានអនុម័តដោយសម្តេចតេជោកាលពីពេលថ្មីៗនេះ។
អគ្គនាយកក្រុមហ៊ុនYoungsear Real Estate លោកCoolor Tan ដែលបាននិងកំពុងវិនិយោគគំរោងបូកគោលែនដ៏ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៦ មេសានេះថា ជាមួយនឹងផែនការនិងទស្សនទាននៃការអភិវឌ្ឍថ្មី គំរោងបូកគោលែនដ៏បាននិងកំពុងរៀបចំ ដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ខេត្តកំពត និងសមស្របជាមួយនឹងការរៀបចំទីក្រុងឆ្លាតវៃរបស់រដ្ឋាភិបាល គឺគំរោងទីក្រុងបូកគោថ្មី ដែលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអនុម័តនាពេលថ្មីៗនេះ។
លោកបន្តថា “បូកគោលែនដ៏ ជាទីតាំងដ៏មានសក្តានុពល ដែលស្ថិតនៅកណ្តាលទីក្រុងបូកគោថ្មី និងមានចម្ងាយត្រឹម២០០ម៉ែត្រប៉ុណ្ណោះ ពីក្លោងទ្វារចូលរមណីយដ្ឋានភ្នំបូកគោ”។លោកបន្តថា “គំរោងនេះបានផ្តោតលើផាសុខភាពអ្នករស់នៅ ដោយមានផ្លូវ
ភ្លោះទំហំ១៨ម៉ែត្រ ដែលមានសួនច្បារកណ្តាល២ម៉ែត្រ មានផ្ទះអាជីវកម្ម និងមានផ្ទះបែបយន្តហោះ ដែលផ្តល់ភាពទាក់ទាញសម្រាប់គំរោងនេះ”។
លោកCoolor Tanបានបន្តថា គំរោងនេះមានដីឡូត៍តម្លៃសមរម្យ មានទំហំចាប់ពី២០០ម៉ែត្រការ៉េ ដល់១០០០ម៉ែត្រការ៉េ ដែលជាគំរោងពិសេសមួយ ដោយមានការភ្ជាប់ប្រព័ន្ឋទឹកស្អាត បណ្តាញអគ្គិសនី លូ យ៉ាងត្រឹមត្រូវស្តង់ដាអន្តរជាតិ ដែលអ្នកទិញគំរោងនេះនឹងទទួលបាននូវដី ដែលមានការរៀបចំយ៉ាងពេញចិត្ត និងការទទួលខុសត្រូវខ្ពស់ពីអ្នកអភិវឌ្ឍន៍។ លោកបន្តថា ជាមួយនឹងការរីកចម្រើន និងការប្រកាសរបស់ប្រមុខ រដ្ឋាភិបាលពីទីក្រុងឆ្លាតវៃបូកគោថ្មី បានធ្វើឲ្យគំរោងដីដែលមានឡូត៍តូច ធំ២០៨ឡូត៍នេះ ទទួលបានការទិញយក ពីអតិថិជនអស់ប្រមាណ៣០ភាគរយរួចហើយ និងកំពុងទាក់ទាញការចាប់អារម្មណ៍ជាច្រើនទៀតពីអតិថិជន។
គំរោងនេះស្ថិតក្នុងភូមិរលស់ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ជាខេត្តដដែលអ្នកជំនាញមើលឃើញថា នឹងមានការរីកចម្រើនលឿន បន្ទាប់ពីខេត្តព្រះសីហនុ។
អភិបាលខេត្តកំពត លោកជាវ តាយបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តកំពត ពិសេសតំបន់ជើងភ្នំបូកគោកំពុងទាក់ទាញការអភិវឌ្ឍ និងវិនិយោគិនជាច្រើនកំពុងសម្លឹង និងវិនិយោគនៅតំបន់នេះ ដោយសារការរៀបចំទីក្រុងបូកគោថ្មីរបស់រដ្ឋាភិបាល និងសក្តានុពលដែលមានស្រាប់របស់ខេត្ត។
លោកបន្តថា “ទោះបីកម្ពុជាកំពុងឆ្លងកាត់វិបត្តិកូវីដ១៩ក្តី ប៉ុន្តែខេត្តកំពតនៅតែទាក់ទាញការវិនិយោគ ហើយសកម្មភាពនៃការវិនិយោគកន្លងមក មិនបានផ្អាកឬបន្ថយសកម្មភាពដោយសារបញ្ហាកូវីដនោះទេ”។
អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនងលេខទូរស័ព្ទ០10 985 566និងលេខមួយខ្សែទៀត 010 688 727៕